តាមរយៈលក្ខណៈសម្គាល់ ៤ នៅលើមុខរបស់មនុស្ស យើងក៏អាចទស្សន៍ទាយដឹងពីរបៀបដែលពួកគេចាយវាយ ដែលក្នុងការសម្គាល់ខាងក្រោម គឺមានលុយច្រើនប៉ុណ្ណាក៏ចាយមិនគ្រប់ដែរ ហើយងាយនឹងធ្លាក់ទៅក្នុងភាពខ្វះខាតនៅពេលខាងមុខ៖
១) ថ្ងាសទាបមិនពេញ
យោងតាមក្បួននរវិទ្យាបានបង្ហាញមកថា អ្នកដែលមានថ្ងាសទាប ភាគច្រើនតែងតែជាមនុស្សលោភលន់ សម្លឹងឃើញចង់បានផលភ្លាមៗ និងមិនមានចក្ខុវិស័យឆ្ងាយ។ ដូច្នេះហើយនៅពេលដែលពួកគេមានលុយ គឺពួកគេរមែងប្រញាប់យកលុយទៅបង្កើតលុយ ចង់បានផលភ្លាមៗបន្ថែមទៀត ទើបនាំឲ្យពេលខ្លះគិតខុស ដើរផ្លូវខុស ធ្វើឲ្យខាតបង់ដោយងាយ។
២) មានស្នាមជ្រួញច្រើននៅចន្លោះចិញ្ចឹមទាំងពីរ
នៅចន្លោះចិញ្ចឹមទាំងពីរ ត្រូវបានគេចាត់ទុកថា ជាកន្លែងទាក់ទាញប្រាក់ ជាបង្អួចទាញទ្រព្យ។ ប្រសិនអ្នកកើតមានស្នាមជ្រីវជ្រួញច្រើននៅចន្លោះទីតាំងនោះ វាប្រៀបដូចជាឧបសគ្គដែលធ្វើឲ្យម្ចាស់ពិបាកនឹងកើបលាភចូលមកក្នុងជីវិតអ៊ីចឹងដែរ។
មនុស្សទាំងនេះ ពិបាកនឹងរក្សាទ្រព្យឲ្យគង់វង្សណាស់ ដ្បិតបើរកបានច្រើនប៉ុណ្ណាក៏ដោយនៅពេលអនាគត ក៏ងាយនឹងរងការបាត់បង់ទៅវិញ។ ក្រៅពីនេះពួកគេរមែងមានទម្លាប់ក្រអឺតក្រទម ហើយជីវិតក៏មិនសូវសប្បាយរីករាយដូចជីវិតអ្នកដទៃដេរ។
៣) ស្លាបច្រមុះស្តើង
មនុស្សដែលមានស្លាបច្រមុះស្តើង ជារឿយៗមិនសូវមានសំណាងនោះទេក្នុងជីវិត ដោយពួកគេងាយនឹងចំណាយច្រើន ជាងចំណូល។ រាល់ពេលដែលពួកគេរកលុយបាន ពួកគេគិតថាចាយឲ្យតែគ្រប់មួយពេលហ្នឹងសិន សប្បាយមួយពេលហ្នឹងសិន មិនបានគិតទៅពេលខាងមុខថាបែបណាទៀតឡើយ។
ពួកគេមានទេពកោសល្យ មើលពីសំបកក្រៅអាចសល់ប្រាក់ច្រើនណាស់ តែខាងក្នុងគឺមិនសូវធូរធារ ដូចការយល់ឃើញរបស់មនុស្សជុំវិញខ្លួនឡើយ។
៤) មានចន្លោះធ្មេញមិនស្មើគ្នា
នៅចន្លោះធ្មេញណាមួយ ដែលមានចន្លោះធំ មិនស្មើគ្នា តាមក្បួនពួកគេច្រើនជាមនុស្សដែលងាយនឹងធ្លាក់ចូលទៅក្នុងស្ថានភាព ដាច់យ៉ៃ ហើយពិបាកនឹងមានថាមពលវិជ្ជមានសាយភាយមកក្នុងជីវិតខ្លាំងណាស់។
មនុស្សនេះ តែងតែទិញអ្វីទៅតាមចិត្តចង់ មិនបានគិតល្អិតល្អន់មុនពេលទិញ ថាវាចំណេញឬខាតបែបណានោះទេ។ ទោះមានទ្រព្យគរដូចភ្នំមកពីនាយ ក៏ចុងក្រោយមិនសល់សម្រាប់ពួកគេដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក