មនុស្សជាច្រើនកំពុងវិវត្តទៅរកជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួន ហើយពេលខ្លះក៏ចេញរោគសញ្ញាព្រមានមួយចំនួនផងដែរ តែពួកគេមិនបានចាប់អារម្មណ៍។ ការដែលបណ្តោយមិនដឹងខ្លួននេះហើយ យូរទៅនឹងធ្វើឲ្យជំងឺកាន់តែធ្ងន់ធ្ងរ ពិបាកព្យាបាល។
ក្នុងអត្ថបទនេះ Knongsrok សូមណែនាំពីវិធីសាមញ្ញ ៤ ក្នុងការកត់សម្គាល់ពីសញ្ញាកើតជំងឺទឹកនោមផ្អែម ដោយសង្កេតមើលទៅលើក្រចកដៃរបស់អ្នក៖
៤) ក្រចកពណ៌ក្រហមស្រាល
មើលទៅលើផ្ទៃក្រចក បើវាមានពណ៌ផ្កាឈូកដិតល្អនោះគឺអាចឲ្យយើងដឹងថា ខ្លួនយើងមានសុខភាពល្អ។ ផ្ទុយទៅវិញ បើទម្រង់ក្រចកមើលទៅប្តូរពណ៌ខុសពីធម្មតា វាឡើងរាងក្រហមកន្ទួល នោះអាចជាសញ្ញាព្រមានមិនល្អទេ ដែលអ្នកគួរតែទៅពិនិត្យជាមួយគ្រូពេទ្យដើម្បីដឹងថាច្បាស់ថាអ្នកកើតជំងឺទឹកនោមផ្អែមឬអត់?
៣) ក្រចកប្រែទៅជាពណ៌លឿង ហើយផុយស្រួយ
អ្នកកើតជំងឺទឹកនោមផ្អែមភាគច្រើន គឺងាយនឹងឆ្លងមេរោគផ្សិតខ្លាំងណាស់ ហេតុនេះហើយងាយធ្វើឲ្យប៉ះពាល់បរិមាណកូឡាជេនខាងក្នុងក្រចក ទើបធ្វើឲ្យក្រចកឡើងពណ៌លឿង និងផុយ។
ការផ្លាស់ប្តូរក្លាយជាពណ៌លឿងនេះសោត បើសុខៗវារំលេចចេញមក ដោយអ្នកមិនបានទៅប៉ះរមៀត ឬប៉ះថ្នាំក្រចកអ្វីទេនោះ គឺច្បាស់ណាស់ អ្នកទំនងជាមានជាតិស្ករលើសក្នុងឈាម។
២) ឡើងឆ្នូតផ្តេក
ប្រសិនសភាពផ្ទៃក្រចក សុខៗឡើងឆ្នូតផ្តេកខុសពីធម្មតា ដែលជាទូទៅក្រចកមានឆ្នូតបញ្ឈរ នោះក៏អាចជាហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមផងដែរ។
១) ក្រចកកាន់តែខ្លីទៅ
អ្នកកើតជំងឺទឹកនោមផ្អែម គឺងាយធ្វើឲ្យក្រចកនោះផុយស្រួល ហើយរារាំងការលូតលាស់នៃក្រចក។ ដូច្នេះជាលទ្ធផលគឺក្រចករបស់ពួកគេ រមែងនឹងមិនងាយដុះទេ ហើយគឺកាន់តែខ្លីទៅៗ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក