ស្រ្តីដែលចាប់ផ្តើមឡើងទម្ងន់នៅផ្នែកទាំង ៣ ខាងក្រោមនេះ តាមក្បួនគឺជាកន្លែងបើកទ្វារប្រាក់ កើបលាភចូលមកក្នុងជីវិតទៅវិញទេ ដូច្នេះសូមកុំមានការខ្មាសអៀនគិតថាមិនស្អាតអី៖
៣) មុខមូលថ្ពាល់ធំ
ស្រ្តីដែលមានមុខមូល ថ្ពាល់ធំ និងចង្កាឡើងបឿ សូមកុំបង្អាប់ខ្លួនឯង តាមពិតទៅវាបង្ហាញពីសំណាងល្អដែលនឹងចូលមានដល់ក្រុមគ្រួសារអ្នកទៅវិញទេ។ វាគួរតែជាសេចក្តីអំណរ ដែលអ្នកទទួលបាន។
ជាងនេះ តាមក្បួននរវិទ្យា មុខមូល ថ្ពាល់ពេញ កបឿ វាក៏ជាសញ្ញាបង្ហាញពីជោគជ័យខាងមុខក្នុងអាជីពផងដែរ ដែលងាយឲ្យអ្នកទទួលបានការអភិវឌ្ឍផ្នែកទ្រព្យជោគជ័យយ៉ាងឆាប់រហ័ស។
២) ចង្កេះឡើងសាច់
ចង្កេះជាផ្នែកកំណប់ទ្រព្យនិងភ័ព្វសំណាងមនុស្ស ហើយជាទូទៅវាត្រូវបានគេបង្ហាញថា ប្រសិនចង្កេះតូច គឺលុយមិនសូវមូលទេ តែបើចង្កេះពេញសាច់ល្អ នោះគឺត្រៀមនឹងទទួលបានលាភធំមកក្នុងជីវិតទៅ។
ទន្ទឹមនេះ អ្នកក៏នឹងទទួលបានពរជ័យ ជួយឲ្យមានលុយហូរចូល ចាយមិនអស់ ហើយក៏ទទួលបានការគោរពស្រលាញ់ពីមនុស្សជុំវិញខ្លួនច្រើនផងដែរ។
១) ជើងធំ
ប្រសិនជើងរបស់អ្នកធំ នោះគឺមានន័យថា ជាមនុស្សដែលអាចធ្វើដំណើរទៅផ្លូវឆ្ងាយបានច្រើន និងរលូន។ ជាទូទៅ មនុស្សនេះបើដួល ក៏ងាយនឹងក្រោក មិនជាប់គាំងយូរទេនៅបញ្ហាដែលជួបប្រទះក្នុងជីវិត។
ពួកគេទៅដល់ទីណាក៏ហុំព័ទ្ធដោយទ្រព្យ ផ្លូវទៅរកសំណាង ក៏បើកចំហរង់ចាំជានិច្ច។ មនុស្សទាំងនេះ ក៏រមែងមានគេជ្រោមជ្រែងជួយឲ្យងាយមានបានលឿនក្នុងជីវិតផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក