ការមានរបាំងមុខធម្មជាតិដែលមានសុខភាពល្អគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ស្បែក។ ស្រទាប់ខាងក្រៅបំផុតនៃស្បែកមានតួនាទីបំពេញមុខងារពីរយ៉ាងគឺរក្សាធាតុមានប្រយោជន៍ (សារធាតុចិញ្ចឹមសំណើម) និងការពារស្បែកពីអ្វីដែលបង្កគ្រោះថ្នាក់ (ដូចជាការបំពុលបរិស្ថាន)។ នៅពេលរបាំងធម្មជាតិត្រូវបានបំផ្លាញស្បែករបស់អ្នកនឹងស្ងួតរលាកឆាប់កើតមុននិងមានផលប៉ះពាល់ជាច្រើនទៀត។ អ្នកត្រូវដឹង ខាងក្រោមនេះគឺជាទម្លាប់ថែរក្សាស្បែកអាចបំផ្លាញរបាំងការពារយ៉ាងធ្ងន់ធ្ងរ។
1. ការប្រើទឹកសម្អាតខ្លាំងពេក
ផលិតផលសម្អាតគឺជាផលិតផលដែលធ្លាប់ស្គាល់នៅក្នុងដំណើរការថែរក្សាស្បែកហើយក៏ជាផលិតផលថែរក្សាស្បែកដែលមានសក្តានុពលរហូតអាចបំផ្លាញរបាំងការពារ។ ប្រសិនបើអ្នកប្រើទឹកសម្អាតដែលមានសរធាតុខ្លាំងពេក នឹងធ្វើឱ្យរបាំងធម្មជាតិរបស់អ្នកចុះខ្សោយធ្វើឱ្យស្បែកទន់ខ្សោយនិងឆាប់ស្ងួត។ ដូច្នេះ គួរប្រើតែទឹកលាងសម្អាតស្រាលៗ ដែលមិនបាត់បង់ជាតិសំណើម ប៉ុន្តែនៅតែស្អាតប្រកបដោយប្រសិទ្ធភាព។
2. ការប្រើ exfoliants ដ៏អាក្រក់
ភ្នាសធម្មជាតិរបស់ស្បែកអាចត្រូវបាត់បង់អស់នៅពេលអ្នកខាត់ស្បែកញឹកញាប់ពេក។ ការខាត់ស្បែកជាមួយផលិតផលធ្ងន់ៗ នឹងធ្វើឱ្យស្បែកខូច ស្បែកទន់ខ្សោយនិងមិនអាចមានរបាំងការពារបាន។ ហេតុដូចនេះ អ្នកគួរតែខាត់ស្បែកជាមួយសារធាតុល្មមៗប្រហែល ២-៣ ដងក្នុងមួយសប្តាហ៍។
3. ការលាងមុខជាមួយទឹកក្តៅ
រដូវត្រជាក់មកដល់ហើយការលាងមុខរបស់អ្នកជាមួយទឹកក្តៅគឺជាកំហុសទូទៅបំផុតក្នុងការថែរក្សាស្បែកដែលអាចធ្វើឱ្យស្បែកស្ងួតនិងកាន់តែអាក្រក់ទៅៗ។ ទម្លាប់នៃការលាងមុខរបស់អ្នកជាមួយទឹកក្តៅក៏បណ្តាលឱ្យរបាំងការពារស្បែករងផលប៉ះពាល់ផងដែរ។ ដូច្នេះប្រសិនបើអ្នកចង់ថែរក្សាសុខភាពស្បែករបស់អ្នក អ្នកគួរតែប្រើតែទឹកក្តៅឧណ្ឌៗ ដើម្បីលាងមុខ។
4. លាបសារធាតុសកម្មជាច្រើនក្នុងពេលតែមួយ
គ្រឿងផ្សំដែលមានសក្តានុពលដូចជា វីតាមីន C, AHA/BHA ឬរីទីណុល ត្រូវបានគេស្គាល់ដោយសារវាមានសមត្ថភាពកែលម្អស្បែករប៉ុន្តែក៏មានឱកាសអាចធ្វើឲ្យស្បែករបស់អ្នកប្រឈមនឹងការរលាក ឈឺចាប់ ឡើងក្រហម ផងដែរ។ ជាពិសេស អ្នកត្រូវចងចាំថា AHA/BHA មិនគួរប្រើជាមួយរីទីណូល ក្នុងថ្ងៃតែមួយទេ៕
ប្រភព៖ បរទេស