ទោះជាយ៉ាងណាក៏ដោយនៅពេលដែលអ្នកកំពុងស្ថិតក្នុងស្ថានភាពរំភើបសប្បាយចិត្ត ដាច់ខាអ្នកត្រូវចងចាំថា មិនគួរអ្វើអ្វីឬសន្យាអ្វីតាមអំពើចិត្តនោះទេ ព្រោះប្រសិនបើអ្នកមិនអាចធ្វើតាមសន្យាបាន វាអាចបង្កគ្រោះថ្នាក់ធំណាស់ដល់ជីវិតអ្នកនាពេលអនាគត ជាពិសេសមិនអាចសូម្បីទទួលបានការទុកចិត្តពីអ្នកដទៃទៀតផង។
កុំសន្យាពេលសប្បាយ
សប្បាយច្រើនពេកច្រើនតែភ្លេចរឿងជាច្រើន។ នៅពេលអ្នកសប្បាយចិត្ត សូមកុំធ្វើតាមអំពើចិត្តឬសន្យាជាមួយអ្នកណា។ ការមានក្ដីរំភើបលាយឡំជាមួយការសន្យាដោយមិនបានគិត តែក្រោយមកអ្នកមិនអាចធ្វើតាមសន្យាបានទេ វាអាចនឹងនាំឲ្យមានភាពឆ្គាំឆ្គងយ៉ាងខ្លាំងនាពេលអនាគត។
ទោះជាយ៉ាងណា អ្នកត្រូវតែដឹងថា ការជឿទុកចិត្តរបស់មនុស្សម្នាក់តែងតែមានដែនកំណត់។ ដូច្នេះ មុននឹងអ្នកនិយាយថាយល់ស្របជាមួយនរណាម្នាក់ សូមគិតឱ្យបានហ្មត់ចត់ថា តើគួរយល់ព្រមឬមិនយល់ព្រម។
ជាទូទៅ មនុស្សម្នាក់ដែលបានសន្យាច្រើនហើយធ្វើខុសការសន្យាជាច្រើនលើក គឺពិបាកទទួលបានការទុកចិត្តពីអ្នកដទៃណាស់ ពិសេសបានបំផ្លាញភាពជឿជាក់របស់ខ្លួនឯងទៀតផង។
»»សូមចងចាំ៖
១. កិត្យានុភាពគឺជាស្ពានតភ្ជាប់មនុស្សទៅមនុស្សហើយក៏ជាមូលដ្ឋានគ្រឹះសម្រាប់យើងក្នុងការរស់នៅជាមួយគ្នាក្នុងសហគមន៍បង្កើតភាពសុខដុមនិងភាពស្មោះត្រង់។
២. នៅពេលដែលយើងមិនអាចរក្សាការប្តេជ្ញាចិត្តរបស់យើង វានឹងធ្វើឱ្យបាត់បង់អ្នកដ៏ទៃ ថែមទាំងធ្វើឱ្យបុគ្គលិកលក្ខណៈរបស់យើងខូចទៀតផង។
៣. បើគ្មានពាក្យ Faith ទេ រាល់ពាក្យដែលយើងនិយាយអាចក្លាយជាគ្មានទម្ងន់ ហើយពិបាកក្នុងការយកឈ្នះការទុកចិត្តពីអ្នកដទៃណាស់។
៤. ជំនឿលើជីវិតមិនត្រឹមតែជាការគោរពចំពោះអ្នកដទៃប៉ុណ្ណោះទេ ថែមទាំងគោរពកិត្តិយសផ្ទាល់ខ្លួនរបស់អ្នកទៀតផង។
ហេតុនេះក្នុងនាមជាមនុស្សម្នាក់ អ្នកគួរតែដឹងពីរបៀបគិតហើយទុកផ្លូវខ្លួនឯងអោយត្រលប់មកវិញផងដែរ។ កុំធ្វើឱ្យខ្លួនឯងមានគ្រោះថ្នាក់ដោយមាត់របស់អ្នកដែលចូលចិត្តសន្យា។ នៅពេលដែលអ្នកបាត់បង់ការជឿជាក់របស់អ្នកវាពិបាកនឹងទទួលបានមកវិញមួយម៉ឺនដង៕
ប្រភព៖ បរទេស