ប្រសិនបើអ្នកចង់ឲ្យជីវិតរស់នៅប្រកបដោយភាពជោគជ័យ រីករាយជារៀងរហូត អ្នកមិនគួរប្រកាន់ខ្ជាប់ធ្វើនូវទម្លាប់ប្រចាំថ្ងៃ ដូចខាងក្រោមនេះទេ។
មិនទទួលខុសត្រូវ
ក្នុងនាមជាស្ត្រីសូមកុំប្រើលេសនៃចរិតទន់ខ្សោយដើម្បីផ្តល់ឱ្យខ្លួនឯងនូវសិទ្ធិរស់នៅដែលគ្មានទំនួលខុសត្រូវ។ អ្នកត្រូវដឹងពីរបៀបជំរុញការទទួលខុសត្រូវចំពោះអ្នកដទៃ នឹងបៀបប្រឈមមុខជាមួយកំហុសរបស់អ្នកដោយស្មោះត្រង់ដើម្បីទទួលបានបទពិសោធន៍ថ្មី។
ខ្ជះខ្ជាយពេល
ពេលវេលាជាមាសសម្រាប់យុវជនយុវនារីមិនមានច្រើនទេ ដូច្នេះកុំខ្ជះខ្ជាយពេលវេលាតទៅទៀត។ អ្នកគួរតែដាក់ទូរស័ព្ទចុះ កុំចំណាយពេលលង់លក់ជាមួយទូរស័ព្ទដោយឥតប្រយោជន៍ ប៉ុន្តែអ្នកត្រូវចំណាយពេលដើម្បីធ្វើឱ្យជីវិតមានភាពល្អឥតខ្ចោះ រៀនអ្វីថ្មីនិងថែរក្សាខ្លួនអ្នកឱ្យបានល្អ។
ខ្ជិល
ក្នុងនាមជាស្ត្រីអ្នកត្រូវតែមានការងារនិងខិតខំដើម្បីរកប្រាក់ចំណូលក្នុងខ្លួន។ កុំធ្វើការដើម្បីលុយរហូតធ្វើបាបអ្នកដទៃដើម្បីប្រយោជន៍ខ្លួន។ អ្នកត្រូវដឹង ស្ត្រីដែលមានលក្ខណៈអស្ចារ្យបំផុតគឺនៅពេលដែលនាងរកលុយបានដោយខ្លួនឯង ទោះរៀបការឬមិនរៀបការក៏ដោយនាងនៅតែអាចមើលថែខ្លួនឯងបាន។
ការភ័យខ្លាច
ក្នុងនាមជាមនុស្សម្នាក់មិនត្រូវមានការភ័យខ្លាចឡើយ បើអ្នកភ័យខ្លាចគួតែជំនួសឱ្យការជំនះយកឈ្នះវាដើម្បីធ្វើអ្វីមួយដែលអស្ចារ្យបំផុត។ មនុស្សជាច្រើនតែងមានអារម្មណ៍ថា ខ្លាចគ្រោះថ្នាក់ ហើយមិនហ៊ានធ្វើអ្វីសោះ ព្រោះខ្លាចបរាជ័យខ្លាចការរិះគន់និងការពិភាក្សា។ ប៉ុន្តែអ្នកត្រូវចងចាំថា ការមានភាពភ័យខ្លាចច្រើនពេកនៅក្នុងខ្លួន ប្រាកដជាបង្កការលំបាកដល់អ្នកក្នុងការទទួលបានជោគជ័យនិងរីករាយ៕
ប្រភព៖ បរទេស