សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសដើមប្រទាលមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។
ប្រទាលទី 1
ពីខាងក្រៅអ្នកមានអារម្មណ៍ក្នុងផ្លូវវិជ្ជមានសុទិដ្ឋិនិយម ប៉ុន្តែនៅក្នុងចិត្តរបស់អ្នក ពេលខ្លះបែរជាទន់ខ្សោយ ហើយផុយស្រួយ ។ អ្នកទន្ទឹងរង់ចាំ ហើយសង្ឃឹមថានឹងទទួលបានការការពារពីនរណាម្នាក់ដែលយល់ពីអ្នក ។
អ្នកគឺជាមនុស្សដែលអាចទុកចិត្តបាន ដូច្នេះមិត្តភក្តិនឹងចែករំលែករឿងរ៉ាវជាមួយអ្នក ម្យ៉ាងទៀតអ្នកជាមនុស្សចូលចិត្តជួយអ្នកដទៃ ខ្លាចថានឹងមានបញ្ហាជាច្រើនតាមមកទេ ដូច្នេះព្យាយាមយកចិត្តទុកដាក់លើខ្លួនឯងផង ។
ប្រទាលទី 2
ពីខាងក្រៅអ្នកមើលទៅដូចជាមនុស្សរឹងប៉ឹងណាស់ ប៉ុន្តែក្នុងជម្រៅចិត្តអ្នកជាមនុស្សសុភាពរាបសា និងចាក់សោខ្លួនឯងនៅក្នុងគុកងងឹត ជាមនុស្សដែលមិនអាចទ្រាំទ្រនឹងការក្បត់ ឬការបោកបញ្ឆោតរបស់អ្នកដទៃបានទេ ។
អ្នកក៏សង្ឃឹមថា នឹងមានមិត្តម្នាក់ដែលស្មោះត្រង់ហើយអាចទុកចិត្តបាន បើក្នុងករណីបន្ទាន់អ្នកនឹងក្លាយជាមនុស្សម្នាក់ដែលងាយតក់ស្លុត រហូតមិនអាចធ្វើអ្វីបាន ។ លទ្ធផលចុងក្រោយ អ្នកអាចអារម្មណ៍បាក់ទឹកចិត្ត ម្ល៉ោះហើយអ្នកគួរជ្រើសរើសនៅក្បែរមនុស្សណាដែលតែងតែលើកទឹកចិត្ត និងផ្តល់កំលាំងចិត្តឲ្យអ្នកជានិច្ច ។
ប្រទាលទី 3
អ្នកគឺជាមនុស្សដែលទទួលខុសត្រូវខ្ពស់ និងមានអារម្មណ៍ប្រែប្រួលឆាប់រហ័ស ហើយស្មោះត្រង់ជាមួយមិត្តភក្តិ តែសម្រាប់តែមិត្តភ័ក្តដែលទុកចិត្តបានតែប៉ុណ្ណោះ បើប្រភេទមកចាំតែស៊ីលើស៊ីក្រោមកុំស្រមៃ ។
ទន្ទឹមនឹងនោះ អ្នកក៏ឱ្យតម្លៃលើអារម្មណ៍ខ្លួនឯងឯងដែរ ប៉ុន្តែជាមួយមនុស្សដែលអ្នកស្រលាញ់ពេលខ្លះអ្នកនឹងប្រើអារម្មណ៍ តែនៅពេលប្រឈមនឹងស្ថានភាពលំបាក អ្នកនឹងមានភាពក្លាហាន ក្នុងការទទួលខុសត្រូវស្វែងរកមូលហេតុសំខាន់ៗ និងដោះស្រាយបញ្ហាយ៉ាងឆាប់រហ័ស ។
ប្រទាលទី 4
អ្នកគឺជាមនុស្សដែលមានមោទនភាពខ្ពស់ចំពោះខ្លួនឯង និងជាអ្នកគិតគូរអភិរក្សជ្រៅនៅក្នុងបេះដូង និយាយឲ្យស្រួលស្តាប់គឺបុរាណបន្តិច តែកប់ជ្រៅទៅដោយអនុស្សាវរីយ៍ជាច្រើនដែលមិនអាចបំភ្លេចបាន ។
ទៀតសោត អ្នកក៏ជាមនុស្សគិតច្រើនផងដែរ ឧទាហរណ៍ដូចជាអ្នកផ្សេងនិយាយអ្វីមក មិនថាដោយចេតនា ឬអត់ អ្នកនឹងគិតច្រើនរហូតធ្វើឱ្យអ្នកពិបាកចិត្តជាច្រើនថ្ងៃ ។ ប៉ុន្តែក្នុងគ្រាដ៏សំខាន់ អ្នកនឹងក្លាយជាមនុស្សដែលមានស្មារតីព្យាយាមដោះស្រាយបញ្ហា ៕
ប្រភព៖ Knongsrok