គ្រប់គ្នាតែងតែមានទម្លាប់យល់ឃើញថា ឲ្យតែបន្លែ គឺសុទ្ធតែល្អសម្រាប់សុខភាពរាងកាយ ហើយទទួលទានយ៉ាងណាក៏មិនធាត់ឬឡើងទម្ងន់នោះដែរ។ យ៉ាងណាបើអ្នកបន្តការគិតនេះ ទៅលើបន្លែ ៥ ប្រភេទខាងក្រោម នោះគឺជាការយល់ឃើញខុសហើយ៖
៥) ល្ពៅ
ជាបន្លែដែលនាំឲ្យអ្នកឡើងទម្ងន់យ៉ាងងាយ ដោយវាមានផ្ទុកនូវជាតិម្សៅច្រើន ដូច្នេះសម្រាប់អ្នកចង់សម្រកទម្ងន់ មិនគួរទទួលទានវាច្រើនពេកទេ។ ម្សៅចេញពីល្ពៅ ពេលចូលទៅក្នុងរាងកាយ វានឹងត្រូវបានបម្លែងទៅជាជាតិគ្លុយកូស ដែលជាសមាសធាតុផ្ទុកជាតិខ្លាញ់ នាំឲ្យអ្នកឡើងទម្ងន់។
៤) ដំឡូងបារាំង
ងាយស្រួលរកទិញ មានតម្លៃថោក អាចច្នៃទៅជាមុខម្ហូបជាច្រើននៅលើតុ។ តែយ៉ាងណាវាក៏ងាយឲ្យអ្នកឡើងទម្ងន់លឿនដែរ។
ដោយសារតែវាមានផ្ទុកនូវកាបូអ៊ីដ្រាតច្រើន ដែលរក្សាទុកជាតិខ្លាញ់លើស ពិបាកក្នុងការដុត។ ខ្លាំងបំផុតនោះគឺដំឡូងបារាំងបំពងហ្នឹងតែម្តង។
៣) ពោត
ពោតមានជាតិម្សៅច្រើន ដែលជាមូលហេតុនាំឲ្យអ្នកងាយឡើងទម្ងន់។ មិនថាតែពោតស្ងោរ បំពងបែបណាទេ ប្រសិនអ្នកកំពុងចង់សម្រកទម្ងន់ គួរតែជៀសឲ្យបានយកល្អ។
២) សណ្តែកខៀវ
គ្រាប់សណ្តែកខៀវ មានជាតិសរសៃច្រើន មានប្រូតេអ៊ីនល្អមួយចំនួនសម្រាប់រាងកាយ តែយ៉ាងណាមនុស្សភាគច្រើនមិនបានដឹងនោះទេ ថាវាមានជាតិកាបូអ៊ីដ្រាតខ្ពស់ ងាយបណ្តាលឲ្យអ្នកឡើងទម្ងន់បាន។
១) ឆៃថាវក្រហម
អ្នកចង់សម្រកទម្ងន់ ចាំបាច់ត្រូវជៀសវាងការលូកទទួលទានឆៃថាវក្រហម ដ្បិតវាមានជាតិខ្លាញ់និងកូឡេស្តេរ៉ុលទាប តែវាមានកាឡូរីខ្ពស់អាចបណ្ដាលឲ្យអ្នកឡើងទម្ងន់បាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក