តាមក្បួនពីចាស់បុរាណ ការដែលគេសម្លឹងមើលទម្រង់ម្រាមដៃ ក៏ពួកគេអាចទស្សន៍ទាយដឹងពីលក្ខណៈសំណាង និងជោគវាសនារបស់មនុស្សម្នាក់ៗបានផងដែរ។ ចង់លម្អិតច្បាស់ ទៅតាមដាននៅខាងក្រោមទាំងអស់គ្នា៖
១) មេដៃវែង
មនុស្សដែលមានមេដៃវែងជាទូទៅ ច្រើនជាមនុស្សឈ្លាសវៃ មានទេពកោសល្យ ហើយនៅកន្លែងធ្វើការ គឺពួកគេរមែងមានការយកចិត្តទុកដាក់ខ្ពស់ និងស្មោះត្រង់ ក៏ដូចជាមានទំនួលខុសត្រូវខ្ពស់ខ្លាំងណាស់។
មនុស្សនេះដ្បិតបើកើតមកក្នុងគ្រួសារមិនសូវជាធូរធារ តែពួកគេរមែងដុសខាត់ខ្លួនឯង តាមរយៈមហិច្ឆតានិងឆន្ទៈដល់ក្រោកឡើងក្លាយជាអ្នកមានបាន ទៅតាមជំហានបន្តបន្ទាប់នៃជីវិត។ តាមការទស្សន៍ទាយមនុស្សមានមេដៃវែងប្លែក ពួកគេរមែងជួបលាភធំក្រោយអាយុ ៣៥ ឆ្នាំ ដល់ពេលដេកលើគំនរទ្រព្យដែលខិតខំរកពីក្មេងវ័យ។
២) ម្រាមដៃកូនវែងជាងមេដៃ
ប្រសិនម្រាមដៃកូនរបស់អ្នកវែងជាងមេដៃ នោះអ្នកជាមនុស្សដែលមានសំណាងក្នុងជីវិត អ្នកងាយនឹងសម្របខ្លួនទៅគ្រប់មជ្ឈដ្ឋានមិនថាទៅដល់ទីណា កន្លែងណា ជាមួយមនុស្សចាស់ថ្មីបែបម៉េចក៏ដោយ។
មនុស្សនេះបន្ទាប់ពីរៀបការ ក៏ពូកែខាងយកចិត្តទុកដាក់គ្រួសារ មើលថែកូនបានយ៉ាងល្អ បើជាបុរសគឺជាស្វាមីល្អ បើជានារីគឺជាភរិយាល្អ ជាទីគាប់ចិត្ត ដែលមនុស្សគ្រប់រូបប្រាថ្នាចង់បានជាគូ។ មនុស្សនេះ ច្រើនតែជោគជ័យក្លាយជាអ្នកមាននៅអាយុរាងចំណាស់បន្តិច ហើយបើពេលមានគឺមានតកូនតចៅច្រើនជំនាន់។
៣) ម្រាមដៃចង្អុលវែងជាងម្រាមដៃនាង
ជាមនុស្សដែលសាមញ្ញ គិតអ្វីងាយៗ ប៉ុន្តែរាល់ការសម្រេចចិត្តគឺច្បាស់លាស់ និងល្អិតល្អន់ខ្លាំងណាស់។ នៅកន្លែងធ្វើការពួកគេក៏ជាបុគ្គលិកសកម្ម យូរបន្តិចក៏ត្រូវបានថ្នាក់លើសរសើរ និងឆាប់ដំឡើងប្រាក់ខែនៅគ្រប់ស្ថាប័នដែលពួកគេចូលបម្រើការ។
ថ្វីដ្បិតតែមនុស្សនេះរមែងជួបបញ្ហាលំបាកច្រើនក្នុងជីវិត តែយ៉ាងពួកគេតែងតែក្រោកឈរជានិច្ច មិនងាយដួល ហើយលែងក្រោកនោះឡើយ។ យ៉ាងណាបន្ទាប់ពីអាយុ ៣៥ ឆ្នាំ អ្នកមានទម្រង់ម្រាមដៃចំណុចចុងក្រោយនេះ រមែងមានអាជីពនឹងធឹង មានចំណូលចូលនឹងន អាចឲ្យពួកគេអាចរស់នៅស្រួលបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក