តើថ្ងៃខាងមុខអ្នកនឹងជួបរឿងហេតុ និងលាភអ្វីខ្លះ? សូមរើសសន្លឹកបៀមួយដែលអ្នកចាប់អារម្មណ៍ ដើម្បីដឹងពីចម្លើយ

តើនឹងអ្នកនឹងមានលាភសំណាងទេក្នុងអំឡុងពេលនេះ? តើជាលាភសំណាងបែបណា ? សូមធ្វើការបន់ស្រន់ក្នុងចិត្ត មុននឹងជ្រើសរើសសន្លឹកបៀ បន្ទាប់មករំកិលចុះទៅអានការទស្សន៍ទាយខាងក្រោម ។

របៀបលេង

១. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។

២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។

PicsArt_10 07 12.22.36

សូមឲ្យអ្នកជួបតែសំណាងល្អ

សន្លឹកបៀទី ១ ace of pentacles

2b4rptn

ជាសន្លឹកបៀដែលទាក់ទងនឹងសំណាងលុយកាក់ មានសំណាងល្អហូរចូលឈឹបៗ និងទទួលបានប្រាក់ចំណូលខ្ពស់ ។ បើនិយាយពីរឿងស្នេហា សម្រាប់អ្នកនៅលីវអាចជួបដៃគូមានឋានៈល្អ ជាស្នេហាចាប់អារម្មណ៍តាំងពីជួបគ្នាដំបូង ។ ចំណែកចរិតលក្ខណៈរបស់បុគ្គលដែលបានរើសយកសន្លឹកបៀនេះ ជាមនុស្សដែលមានចរិតស្លូតបូត និងចិត្តល្អណាស់ តែងតែយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន ។

សន្លឹកបៀទី ២ magician

71tK9PWt2tS._AC_SL1500_

អ្នកកំពុងចាប់ផ្តើមធ្វើរឿងថ្មីដ៏សំខាន់ ឬកំពុងគិតពីការធ្វើការលើគម្រោងអ្វីមួយ ហើយវាមានឱកាសទទួលបានភាពជោគជ័យខ្ពស់។

បើសង្កេតតាមទឹកបៀ មានកាក់ ពែង ដំបង ដាវវាមានន័យថា អ្នកមានអ្វីៗគ្រប់យ៉ាងខ្វះតែសកម្មភាពបន្តិចទេ។ ចំពោះចរិតលក្ខណៈវិញ ត្រូវបានចាត់ទុកថា ជាមនុស្សដែលមានញ្ញាណទី ៦ មានគំនិតគូសវាសបានវែងឆ្ងាយ ។

សន្លឹកបៀទី ៣ lover

Lovers 1567111721

ជាបៀដែលតំណាងឱ្យទំនាក់ទំនងស្នេហាដែលបានកើតឡើងជាមួយវាសនា ឬយ៉ាងហោចណាស់វាមានន័យថាមិត្តភាព និងការផ្សះផ្សាជាមួយមិត្តភក្តិ។ ទឹកបៀនេះក៏មានន័យដែរថា វាសនាតម្រូវឲ្យអ្នកត្រូវសម្រេចចិត្តជ្រើសអ្វីមួយ ឧទាហរណ៍ មនុស្សណាម្នាក់ ឬការងារណាមួយ ។

សន្លឹកបៀទី ៤ chaliot

Chariot Tarot Card Major Arcana Rider Waite Smith Deck White Background Chariot Tarot Card Major Arcana Rider Waite 225960430

ជាបៀដែលបង្ហាញពីឧបសគ្គនៅក្នុងជីវិត ឬមានការខ្វែងគំនិតដែលនាំឱ្យមានការតស៊ូ  ហើយព្យាយាមឆ្លងកាត់វាឲ្យបាន ដើម្បីសម្រេចបាននូវគោលបំណងដែលបានគ្រោងទុក និងទទួលបានជោគជ័យទោះបីហត់នឿយបន្តិចក៏ដោយ។ ទឹកបៀនេះក៏តំណាងឱ្យដំណើរដ៏វែងឆ្ងាយ ឬពេលខ្លះមានន័យថាទទួលបានព័ត៌មានពីចម្ងាយដែរ ។

សន្លឹកបៀទី ៥ two of cups

8bee83a3c6b40eeb78617be4b7fd6555_1050x1050

ជាសន្លឹកដ៏ល្អមួយ ដែលបង្ហាញពីភាពសុខដុមក្នុងគ្រប់ផ្នែក នៃការផ្លាស់ប្តូរប្រយោជន៍ ហើយវាក៏ជាបៀស្នេហាដ៏ល្អបំផុតដែរ។ អ្នករើសយកសម្លឹកបៀនេះ មានអ្នកស្រឡាញ់ស្មោះត្រង់នឹងគ្នា ចំណែកទំនាក់ទំនងក៏កំពុងដំណើរការយ៉ាងរលូនដែរ ។

សន្លឹកបៀទី ៦ ace of swords

Ace_of_Swords_RWS_syhmvv

សន្លឹកបៀនៃជ័យជំនះដែលត្រូវធ្វើការប្តូរដោយការខិតខំ តស៊ូនឹងជីវិតដោយខ្លួនឯង ហើយពឹងផ្អែកលើខ្លួនឯង គ្រប់ពេលត្រូវមានការជឿជាក់លើខ្លួនឯងខ្ពស់ វាមិនអាស្រ័យលើការជួយនរណាម្នាក់ឡើយ ។ ស័ក្តិសមណាស់សម្រាប់នរណាចូលចិត្តធ្វើការតែម្នាក់ឯង  ជាក់ស្តែងតួនៃដាវតែមួយនេះ វាបង្ហាញពីជ័យជំនះដែលទទួលបានតាមរយៈការឆ្លងកាត់ឧបសគ្គ អ្នកដែលទទួលបានប័ណ្ណនេះគឺជាមនុស្សរឹងប៉ឹង អត់ធ្មត់ ឧស្សាហ៍ព្យាយាមរហូតធ្វើឲ្យមនុស្សជុំវិញខ្លួនភ័យខ្លាច ច្រើនតែមិនសូវមានស្នេហាពិតទេ ៕

ប្រភព៖ Knongsrok