មកចំណាយពេលអានអត្ថបទនេះ ដើម្បីយល់ពីវិធីសាមញ្ញក្នុងការព្យាបាលបញ្ហាស្នាមខ្មៅលើជង្គង់ឬកែងដៃ នៅផ្ទះរបស់អ្នកបាន ដោយមានប្រសិទ្ធភាពនិងសុវត្ថិភាព៖
១) ប្រើស្ករក្រហមនិងប្រេងអូលីវ
ស្ករក្រហមឬស្ករត្នោតមានប្រសិទ្ធភាពក្នុងការជម្រុះកោសិកាងាប់ ហើយប្រេងអូលីវអាចជួយផ្តល់សំណើមដល់ស្បែក។
វិធីធ្វើ៖ លាយប្រេងអូលីវនិងស្ករត្នោតក្នុងបរិមាណស្មើគ្នា ហើយលាបល្បាយនោះទៅលើផ្ទៃរាបស្មើនៃជង្គង់និងកែងដៃ ហើយម៉ាស្សាថ្នមៗប្រហែល ៥ នាទី បន្ទាប់មកលាងទឹកជាមួយនិងសាប៊ូចេញ។
២) ប្រើថ្នាំដុសធ្មេញ
វាជាវិធីសាមញ្ញមួយផ្សេងទៀត ដែលអ្នកអាចប្រើសម្រាប់ព្យាបាលជង្គង់និងកែងដៃខ្មៅ។ វាអាចជួយឲ្យស្បែកលើនោះ សនិងភ្លឺថ្លា ហើយកម្ចាត់បាក់តេរីងាប់លើស្បែក។ វិធីធ្វើមានដូចខាងក្រោម៖
ជំហានទី ១: ប្រើប្រាស់ថ្នាំដុសធ្មេញ អំបិល និងទឹកក្រូចឆ្មាដាក់ទៅក្នុងចានមួយហើយកូរឲ្យសព្វ
ជំហានទី ២: ប្រើសំឡីកប្បាសមកត្រាំក្នុងទឹកក្ដៅឧណ្ហ៍ៗ រួចជូតសម្អាតនៅតំបន់កែងដៃនិងជង្គង់ ២-៣ ដងសិន
ជំហានទី ៣: បន្ទាប់មកយកល្បាយនោះ មកលាបលើកន្លែងដែលមានស្នាមជាំ ហើយរង់ចាំ ១០ នាទី បន្ទាប់មកលាងសម្អាតវាម្តងទៀត។ ការធ្វើបែបនេះ ត្រឹមរយៈពេលខ្លីតែប៉ុន្មានសប្តាហ៍អ្នកនឹងឃើញប្រសិទ្ធភាព។
៣) ការប្រើប្រាស់ម្សៅ Baking soda
ម្សៅ Baking soda មានតម្លៃសមរម្យ ហើយងាយរក ដោយវាក៏អាចយកមកព្យាបាលយ៉ាងមានប្រសិទ្ធភាពផងដែរ។ អ្នកអាចយកវាមកលាយជាមួយទឹកបន្តិច រួចយកមកលាបស្នាមជាំខ្មៅ ហើយទុកចោលមួយយប់ សឹមលាងសម្អាតចេញនៅព្រឹកបន្ទាប់។
៤) ប្រើក្រូចឆ្មា
នេះកាន់តែជារបៀបធម្មជាតិ ដោយសារតែជាតិអាស៊ីដនៅលើក្រូចឆ្មាវាមានឥទ្ធិពលជួយឲ្យស្បែកជម្រុះចោលនូវស្នាមអុជខ្មៅ ហើយជួយឲ្យស្បែកភ្លឺថ្លាក្នុងរយៈពេលតែ ២ ឬ ៣ សប្តាហ៍។
វិធីធ្វើអ្នកគ្រាន់តែច្របាច់យកទឹកក្រូចឆ្មារស្រស់ យកមកលាបម៉ាស្សាថ្នមៗលើស្បែក ហើយទុកចោលរយៈពេល ១០ នាទី មុនលាងជម្រះចេញដោយទឹកក្ដៅឧណ្ហ៍ៗ។
៥) ប្រើដំឡូងបារាំង
ស្ដាប់ទៅចម្លែក តែអ្នកក៏គួរតែសាកល្បងសិន ដោយវាអាចកាត់បន្ថយស្នាមអុជខ្មៅ និងស្រអាប់ខ្មៅ យ៉ាងមានប្រសិទ្ធភាព។ វិធីធ្វើ៖ គ្រាន់តែយកដំឡូងឆៅមកកិនឲ្យម៉ូដ្ឋ ហើយច្របាច់យកទឹកចេញ រួចយកល្បាយនោះមកលាបលើស្បែក រួចទុកចោល ១៥ ទៅ ២០ នាទី សឹមលាងទឹកចេញ។
លើសពីនេះអ្នកក៏អាចហាន់ដំឡូងបារាំង ១ ចំណិតយកម៉ាស្សាថ្នមៗលើស្បែកកែងដៃនិងជង្គង់ ប្រហែល ១០ ទៅ ១៥ នាទីបន្ទាប់មកលាងទឹកចេញ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក