សម្រាប់បុរសៗដែលចង់ដឹងថាខ្លួនឯង ឬមិត្តភក្តិខ្លួនឯង មានតម្រងនោមល្អឬអត់ អាចពិនិត្យមើលសញ្ញាសម្គាល់ទាំង ៤ ខាងក្រោមនេះបាន៖
៤) បាតដៃស្ងួត
តម្រងនោមទទួលខុសត្រូវលើការរំលាយអាហារទឹក និងសំណល់មួយចំនួនក្នុងរាងកាយ ប្រសិនវាដំណើរការល្អប្រក្រតី នោះលើសភាពបាតដៃនឹងស្ងួតធម្មតា។ ផ្ទុយទៅវិញ បើដៃឧស្សាហ៍បែកញើសច្រើន មានន័យថា ទឹកមិនអាចបញ្ចេញទៅខាងក្រៅបានល្អនោះទេ ហើយជ្រាបមកតាមបាតដៃ។
៣) គ្មានភាពហើមលើដៃ
ប្រសិនបាក់តេរីជ្រៀតចូលទៅក្នុងសរីរាង្គតម្រងនោម ហើយធ្វើឲ្យដំណើរការវាចុះខ្សោយ ការរំលាយអំបិលមិនត្រូវបានអនុវត្តត្រឹមត្រូវ នោះនឹងបង្ហាញមកច្បាស់ៗដូចជាអាការៈហើមដៃ និងសន្លាក់។
ប៉ុន្តែបើអ្នកមិនមានបញ្ហាហើមដៃ ឬចុកសន្លាក់ដៃញឹកញាប់អ្វីទេនោះ គឺមានន័យថាតម្រងនោមយើងនៅល្អទេ។
២) បាតដៃពណ៌ល្អ
មើលទៅបាតដៃបើមានពណ៌ផ្កាឈូក គឺសុខភាពល្អណាស់ ហើយសរីរាង្គក្នុងរាងកាយក៏មិនជាមានបញ្ហាអ្វីដែរ។ ប៉ុន្តែបើមើលទៅបាតដៃ ចេញពណ៌ផ្សេង ឬមានការបែងចែកពណ៌មិនស្មើគ្នា នោះអាចជាសញ្ញាបង្ហាញថា តម្រងនោមអ្នកមានបញ្ហាហើយ។ ជាធម្មតានៅពេលតម្រងនោមខូច ក៏នាំឲ្យចរន្តឈាមក្នុងរាងកាយ ទទួលរងផលប៉ះពាល់ នាំឲ្យមានការផ្គត់ផ្គង់ឈាមមិនទាន់ពេល ហេតុហ្នឹងទើបបាតដៃរបស់អ្នកប្រែពណ៌។
១) ដៃកក់ក្តៅ
ប្រសិនស្ថិតក្នុងទីតាំងមានសីតុណ្ហភាពធម្មតា ហើយដៃរបស់អ្នកបែរជាឡើងត្រជាក់ខុសប្រក្រតី វាក៏អាចជាសញ្ញាបង្ហាញ ពីភាពមិនប្រក្រតីនៃតម្រងនោមផងដែរ។ ដោយសារតែជាតិពុល មិនត្រូវបានបន្សាបចេញពីរាងកាយ នាំឲ្យប៉ះពាល់ដល់ចរន្តឈាម ធ្វើឲ្យរាងកាយឡើងត្រជាក់ជាងធម្មតា។ ប៉ុន្តែបើអ្នកមានសភាពដៃក្តៅ ត្រជាក់ ឡើងចុះតាមសីតុណ្ហភាពធម្មតា នោះមានន័យថាតម្រងនោមអ្នកនៅល្អទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក