ព្រះពុទ្ធបង្រៀនថា! រឿង ៣ យ៉ាងនេះនៅក្នុងជីវិត ដាច់ខាតអ្នកមិនគួរធ្វើទេ បើមិនចង់ទទួលបានលទ្ធផលខកចិត្ត

ខាងក្រោមនេះជារឿងសំខាន់ ៣ យ៉ាង ដែលមនុស្សគ្រប់រូបមិនគួរធ្វើដាច់ខាត ព្រោះមិនអាចទាយដឹងថា នៅថ្ងៃអនាគតនឹងទទួលបានលទ្ធផលបែបណានោះទេ។

អ្វីដែលបង្កគ្រោះថ្នាក់កុំធ្វើវា

ធ្វើបាបមនុស្សដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននៅទីបំផុតអ្នកនឹងទទួលបានតែលទ្ធផលអាក្រក់ប៉ុណ្ណោះ។ មនុស្សដែលធ្វើបាបអ្នកដទៃដើម្បីផលប្រយោជន៍ប្រាកដជាបាត់បង់មនសិការរបស់ខ្លួន ព្រមទាំងបាត់បង់ភាពស្មោះត្រង់ចំពោះមុខអ្នកដទៃទៀតផង។ ដូច្នេះការធ្វើបាបអ្នកដទៃក្នុងទំនាក់ទំនងអាជីវកម្ម វាពិតជាមិនសមរម្យទាល់តែសោះ។ យ៉ាងណាមិញ មុននឹងធ្វើអ្វីមួយប្រសិនបើអ្នកជាមនុស្សដែលបានទទួលការបណ្តុះបណ្តាល ដាច់ខាតត្រូវតែពិចារណាដោយប្រុងប្រយ័ត្នថា តើវាគួរធ្វើឬអត់។

ផ្លូវកាត់កុំធ្វើឲ្យសោះ

សូមចងចាំថា ប្រសិនបើអ្នកចង់ប្រើផ្លូវកាត់នោះបញ្ហាជាច្រើននឹងកើតឡើងជាក់ជាមិនខាន។ យោងតាមសម្ដីមនុស្សចាស់ៗធ្លាប់បាននិយាយថា នៅពេលធ្វើការវាចាំបាច់ត្រូវប្រើស្មារតីនិងចេតនាលះបង់ការខិតខំទាំងអស់មិនជៀសពីការលំបាកមិនត្រូវប្រើល្បិចនិងមិនគិតតែពីការកំសាន្តឡើយ។

បើចង់ជោគជ័យអ្នកត្រូវចំណាយថ្លៃដើម ពេលវេលានិងការលះបង់ដើម្បីសម្រេចគោលបំណង។ ហើយអ្នកដែលស្រឡាញ់លទ្ធផលសុខចិត្តជ្រើសរើសវិធីសាស្រ្តរហ័សនឹងតែងតែបញ្ឆោតមនុស្សបំផ្លាញមនសិការរបស់ខ្លួនធ្វើបាបអ្នកដទៃ លទ្ធផលចុងក្រោយគឺអាចមិនពេញចិត្ត។

ការសមគំនិតអាក្រក់កុំធ្វើ

នៅលើលោកនេះអ្វីៗគ្រប់យ៉ាងតែងមានតំលៃរបស់វា បើអ្នកប្រកួតប្រជែងនៅថ្ងៃនេះអនាគតប្រាកដជាត្រូវចំណាយដូចគ្នាបើទោះជាថ្លៃជាងក៏ដោយ។ មានមនុស្សជាច្រើនដែលនៅរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃ ដោយសារតែពួកគេទាំងអស់គ្នាធ្វើការដោយយុត្តិធម៌។ ប៉ុន្តែក៏មានមនុស្សជាច្រើនដែលធ្វើការដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនដោយពឹងផ្អែកលើសិទ្ធិរបស់ពួកគេផងដែរ។

ប្រភព៖ បរទេស