រៀងរាល់ព្រឹកពេលក្រោកពីដំណេកបើឃើញសញ្ញាដដែលៗ ៤ យ៉ាងនេះ បញ្ជាក់ថារាងកាយអ្នកកំពុងប្រឈមជាមួយជំងឺកាចសាហាវ

អ្នកគ្រប់គ្នាត្រូវតែប្រយ័ត្នប្រសិនបើនៅពេលក្រោកពីគេងព្រឹកព្រលឹម សង្កេតឃើញថា រាងកាយបញ្ចេញរោគសញ្ញាទាំង ៤ នេះ ដដែលៗ បញ្ជាក់ថា អ្នកអាចកំពុងប្រឈមជាមួយជំងឺធ្ងន់ធ្ងរហើយ។

ហូរឈាមអញ្ចាញធ្មេញពេលដុសធ្មេញ

ក្នុងករណីភាគច្រើនការហូរឈាមអញ្ចាញធ្មេញគឺអាចទាក់ទងទៅនឹងជំងឺធ្មេញឬដោយសារតែដុសធ្មេញជាមួយច្រាសរឹងពេក។ ប៉ុន្តែប្រសិនបើអ្នកហូរឈាមអញ្ចាញធ្មេញឥតឈប់ឈរដោយមិនមានជំងឺធ្មេញ សូមប្រយ័ត្នប្រឈមមួយនេះព្រោះវាអាចបង្ហាញពីបញ្ហាថ្លើម។

ក្អកយូរមានស្លេស

នៅពេលអ្នកក្រោកពីព្រលឹមតែងតែក្អកជាបន្តបន្ទាប់រយៈពេល ៣-៤ សប្តាហ៍ ហើយនៅតែមិនមានអាការៈថយចុះ ទោះបីជាប្រើថ្នាំក៏ដោយនោះអ្នកត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ព្រោះនេះគឺជាសញ្ញានៃជំងឺនៅក្នុងសួតឬបំពង់អាហារ។ ចំពោះមនុស្សធម្មតាដែលមានស្លេសនៅក្នុងបំពង់កខណៈពេលស្តោះទឹកមាត់នៅពេលព្រឹក ទំនងជាមានជំងឺរលាកបំពង់ករលាកទងសួតហើយ។

លាមកហូរឈាម

ពេលព្រឹកគឺជាពេលវេលាដែលអ្នកតែងតែទៅបង្គន់ដើម្បីបណ្តេញជាតិពុលនៅក្នុងពោះវៀន។ លាមករបស់មនុស្សដែលមានសុខភាពល្អជាធម្មតាមានពណ៌លឿងត្នោតមិនមានក្លិនខ្លាំងទេ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកសង្កេតឃើញថា លាមករបស់អ្នកមានពណ៌ងងឹតហើយស្ងួតនោះវាអាចជាការឈឺក្រពះដែលមានន័យថា មានអ្វីខុសនៅក្នុងក្រពះរបស់អ្នក។ ប្រសិនបើមានឈាមនៅក្នុងលាមកវាអាចជាជំងឺពោះវៀនឬពោះវៀនធំ។

បេះដូងលោតញាប់និងឃ្លាន

រៀងរាល់ព្រឹកប្រហែលម៉ោង ៤-៥ អ្នកភ្ញាក់ពីគេង ព្រោះក្រពះអ្នកឃ្លានហើយបេះដូងអ្នកលោតញាប់។ បន្ទាប់ពីញ៉ាំអាហារពេលព្រឹករួចរោគសញ្ញាទាំងនេះបែរជាបាត់ ដូច្នេះសូមប្រយ័ត្នជាមួយជំងឺទឹកនោមផ្អែម។

ប្រភព៖ បរទេស