ស្រ្តីដែលមានសញ្ញាទាំង ៥ ខាងក្រោម ពួកនាងមិនខុសពីដូចទទួលបានពរជ័យពីព្រះ ក៏ដូចជាមានវិញ្ញាណល្អតាមថែរក្សា នាំឲ្យជីវិតជោគជ័យនិងជួបសុភមង្គលជាដរាបទៅមុខ៖
៥) មានបញ្ហាតែតែងរកឃើញផ្លូវចេញ
មិនថារឿងលំបាកប៉ុណ្ណា អ្នកជាស្រ្តីម្នាក់ដែលសំណាង អ្នកតែងតែរកឃើញដំណោះស្រាយគ្រាន់តែយូរនិងឆាប់ ពោលមិនធ្វើឲ្យជីវិតជាប់គាំងដោយសាររឿងណាមួយឡើយ។ ពេលខ្លះទៅខ្លួនឯងដោះមិនចេញ ក៏ស្រាប់តែរំលេចនរណាម្នាក់មកជួយស្រោចស្រង់ និងការពារទាញអ្នកចេញពីបញ្ហានោះភ្លែត។ វាមិនខុសពីមានព្រះតាមជួយថែរក្សាជានិច្ចឡើយ។
៤) មានមិត្តភ័ក្ដិស្រលាញ់ជុំទិស
នៅពេលអ្នករីករាយ អ្នកកើតទុក្ខ តែងតែមានមិត្តនៅក្បែរអ្នក ស្រលាញ់រាប់អានអ្នក ឲ្យតម្លៃអ្នក ជឿជាក់លើអ្នក នោះគឺជាបុណ្យដ៏ធំមួយហើយ។
៣) យកបានស្វាមីល្អ
ស្រ្តីដែលមានសំណាង គឺទទួលបានស្វាមីល្អ ស្វាមីដែលមានចិត្តស្មោះត្រង់ និងស្រលាញ់អ្នកតាំងតែពីថ្ងៃដំបូង ដល់ដង្ហើមចុងក្រោយ។ ជាពិសេសគាត់មិនដែលកុហកអ្នកទេ គាត់មិនធ្វើរឿងអាក្រក់ដាក់អ្នកទេ ហើយគាត់តែងតែនៅពីក្រោយអ្នកជានិច្ច។
២) បានកូនដើរតាមគន្លងធម៌
ក្រៅពីបានស្វាមីល្អហើយ អ្នកក៏ជាស្រ្តីដែលបង្កើតបានកូនចេះស្តាប់បង្គាប់ គោរពប្រតិបត្តិតាម។ ដូច្នេះបើយើងទទួលបានកូនដែលកើតមកបែបហ្នឹងហើយ យើងក៏អាចដឹងតាំងពីដំបូង ថាទៅថ្ងៃមុខ អនាគតរបស់ពួកគេនឹងបែបណា នឹងមិនមានការលំបាក ឬបង្កទុក្ខដល់យើងឡើយ។
១) កម្រឈឺណាស់
វាពិតជាពិបាកការដែលចង់បញ្ចៀសខ្លួនឯងពីជំងឺ ប៉ុន្តែបើអ្នកស្ថិតក្នុងចំណោមមនុស្សដែលមិនងាយឈឺ ហើយបើឈឺក៏មិនធ្ងន់ធ្ងរ នោះគឺរាប់ថាបុណ្យ រាប់ថាសំណាងដ៏ធំមួយហើយក្នុងជីវិត។ ជាពិសេសបើពេលឈឺមានកូនចៅ ចាំជួយថែរក្សា ធ្វើឲ្យអារម្មណ៍មិនឯកោ នោះវាពិសេសជាងថ្នាំធ្លាក់ពីលើមេឃទៅទៀត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក