ស៊ុតជាអាហារម្យ៉ាង ដែលគ្រួសារជាច្រើនមិនងាយមើលរំលង ដោយវាអាចច្នៃទៅជាអាហារជាច្រើនមុខក្នុងការទទួលទាន។ តែយ៉ាងណាស៊ុត មិនអាចទទួលទានជាមួយរបស់ខាងក្រោមទាំង ២ នេះទេ៖
១) ផ្លែទ្រលាប់
ជាផ្លែឈើមានរសជាតិផ្អែម ហើយដល់ខែគេនិយមទទួលទាន ក៏វាមានតម្លៃរាងធូរដែរលើទីផ្សារ។ តែយ៉ាងណាអ្នកត្រូវកត់ចំណាំទុក របស់នេះមិនអាចទទួលទានព្រមគ្នាជាមួយស៊ុតបាននោះទេ។
ក៏ដោយសារតែស៊ុតជាប្រភេទអាហារសម្បូរប្រូតេអ៊ីន និងជាតិស្ករខ្ពស់ ដូច្នេះបើបន្ថែមផ្លែឈើនេះព្រមគ្នាទៀត វាអាចប៉ះពាល់ដល់មុខងាររំលាយអាហារ អាចបណ្តាលឲ្យរាគ ឬហើមពោះបាន។
២) ទឹកតែ
ជារបស់ដែលគ្រួសារខ្លះខ្វះមិនបាននៅលើតុ តែយ៉ាងណាកំឡុងពេលទទួលទានស៊ុត អ្នកជំនាញណែនាំមិនឲ្យទទួលទានតែភ្លាមៗព្រមគ្នាទេ។
ក៏ដោយសារតែ មានជាតិតានីនច្រើនពេក ហើយប្រូតេអ៊ីននៅក្នុងស៊ុត ពេលចូលប្រតិកម្មជាមួយទីនីន គឺវាងាយបណ្តាលឲ្យរាងកាយកើតទៅជគ្រួសដក់ជាប់ក្នុងតម្រងនោម។ បន្តទម្លាប់បែបនេះយូរទៅនឹងកើតមានជំងឺគ្រួសក្នុងតម្រងនោមបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក