សាកបានដឹង! គ្រាន់តែដាក់របស់ ៣ នេះ ចូលក្នុងទឹករួចផឹកភ្លាមៗ ក៏ជួយបន្សាបជាតិពុលលើស្បែក សម្រកទម្ងន់យ៉ាងឆាប់រហ័ស

ទឹកត្រងគឺចាំបាច់ណាស់ក្នុងការទទួលទានជារៀងរាលថ្ងៃ ទោះយ៉ាងណា អ្នកគួរផឹកទឹកឲ្យបាន ២ លីត្រក្នុងមួយថ្ងៃ ព្រោះវាអាចជួយពង្រឹងរាងកាយមាំមួន ស្បែកស្រស់ស្អាត ថែមទាំងមានសំណើមទៀតផង។ ប៉ុន្តែប្រសិនបើអ្នកបន្ថែមរបស់ទាំង ៥ នេះទៅក្នុងទឹកទឹក អ្នកនឹងទទួលបានអត្ថប្រយោជន៍ច្រើនលើសលប់។

ក្រូចឆ្មា

ទឹកក្រូចឆ្មាមានកាឡូរីតិចតួចណាស់ប៉ុន្តែអាចធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ ប្រសិនបើអ្នកផឹកទឹកក្រូចឆ្មាជាប្រចាំ គឺញ៉ាំតិចហើយបរិមាណកាឡូរីដែលអ្នកទទួលទានក៏នឹងថយចុះដែរ។ ក្រៅពីនេះការផឹកទឹកក្រូចឆ្មារក្តៅឧណ្ឌៗ នៅពេលភ្ញាក់ពីគេងក៏ជួយទ្រទ្រង់ដល់ដំណើរការរំលាយអាហារ ល្អសម្រាប់ដំណើរការសម្រកទម្ងន់។ ក្រូចឆ្មាក៏ផ្តល់នូវវីតាមីន C ល្អសម្រាប់បេះដូង ជួយការពារគ្រួសក្នុងតម្រងនោមនិងជួយគ្រប់គ្រងទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។

គ្រាប់ពូជ Chia

ការទទួលទានគ្រាប់ពូជ Chia ជារៀងរាល់ថ្ងៃរយៈពេល ១២ សប្តាហ៍ អាចជួយអ្នកសម្រកទម្ងន់និងមានក្បាលពោះរាបស្មើ។ លើសពីនេះគ្រាប់នេះក៏សំបូរជាតិសរសៃនិងជួយកាត់បន្ថយការឃ្លានអាហារផងដែរ។ ដើម្បីប្រើ គ្រាប់ពូជ Chia អ្នកត្រូវដាក់វាក្នុងទឹកដើម្បីឱ្យវាក្លាយជាជែល។ យកល្អគួរតែប្រើវានៅពេលព្រឹក ហើយទទួលទានមួយពែងជារៀងរាល់ព្រឹក អ្នកនឹងកែតម្រូវរបបអាហារប្រចាំថ្ងៃបានយ៉ាងងាយស្រួល។

អំបិល

អំបិលគឺជាគ្រឿងទេសដែលគ្រប់គេហដ្ឋានមាន ហើយនៅតែត្រូវបានគេប្រើជាញឹកញាប់នៅក្នុងម្ហូបប្រចាំថ្ងៃ។ ឱសថបុរាណចិនជឿជាក់ថាអំបិលមានសមត្ថភាពកំចាត់មេរោគបានយ៉ាងល្អ។ ការផឹកទឹកអំបិលមួយកែវរៀងរាល់ព្រឹកនឹងជួយអ្នកបំបាត់ក្លិនមាត់លើកកម្ពស់ចលនាពោះវៀននិងកំចាត់ជាតិពុលបានល្អ។ ទោះយ៉ាងណាក៏ដោយមិនគួរប្រើអំបិលច្រើនពេកទេ ព្រោះវានឹងបង្កគ្រោះថ្នាក់ដល់សុខភាព។

ប្រភព៖ បរទេស