មនុស្សម្នាក់ដែលតែងតែមិនបង្កបញ្ហាដោយចេតនាដល់អ្នកដទៃ អ្នកត្រុវដឹងថា ពួកគេជាប្រភេទមនុស្សដែលមានការអប់រំល្អ ព្រោះពួកគេដឹងពីរបៀបដោះស្រាយបញ្ហាផ្ទាល់ខ្លួនជំនួសឱ្យការរំខានអ្នកដទៃ។ ដូច្នេះ ដើម្បីដឹងថាអ្នកជាពពួកមនុស្សបែបណា សូមមើលកត្តាខាងក្រោមនេះ៖
ជាមនុស្សគិតលើរឿងធំ មិនចូលចិត្តប្រៀបធៀបនិងសោកស្ដាយការបាត់បង់
ការរស់នៅក្នុងជីវិតសព្វថ្ងៃ ការរងទុក្ខតិចតួចមិនមែនជារឿងឆោតល្ងង់ទេ ផ្ទុយទៅវិញវាក៏ជាពរជ័យមួយដែរ ដោយសារតែនៅពេលដែលជួបប្រទះនូវគុណវិបត្តិឬផលប្រយោជន៍ផ្ទាល់ខ្លួនសមស្របនឹងអ្នកដទៃ ពួកគេគិតភ្លាមៗអំពីការប្រយុទ្ធប្រជែងគ្នា។
អ្នកដែលបានដាំដុះនឹងមិនគណនាការខាតបង់ដើម្បីផលប្រយោជន៍ភ្លាមៗទេ។ ពួកគេជឿថា ការបោះជំហានថយក្រោយគឺជាជំហានថ្មីមួយនៅក្នុងសន្តិភាពនិងភាពស្ងប់ស្ងាត់។ ម្យ៉ាងទៀត ពួកគេយល់ថានៅពេលប្រឈមមុខនឹងជម្លោះអាចមានឱកាសរៀនសូត្រ ដើម្បីបង្កើនឱ្យមានភាពចាស់ទុំជាងមុន។
កុំបំពានធ្វើឱ្យមានបញ្ហាដល់មនុស្សជុំវិញខ្លួន
មនុស្សម្នាក់ដែលមិនបង្កបញ្ហាដោយចេតនាដល់អ្នកដទៃគឺជាមនុស្សដែលមានការអប់រំល្អ។ ដោយសារតែ ពួកគេដឹងពីរបៀបដោះស្រាយបញ្ហាផ្ទាល់ខ្លួនជំនួសឱ្យការរំខានអ្នកដទៃ។ យ៉ាងណា ក៏នៅមានមនុស្សជាច្រើនដែលមិនចង់បង្កបញ្ហាដល់ខ្លួនឯង ប៉ុន្តែដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនសុខចិត្តបង្កបញ្ហាដល់អ្នកដទៃ។ មនុស្សទាំងនេះមើលទៅហាក់ដូចជាឆ្លាត ប៉ុន្តែតាមពិតជាមនុស្សឆោតល្ងង់ខ្លាំងណាស់។
មានសេចក្តីសប្បុរសនិងសុភាពរាបសារ
ជាមនុស្សម្នាក់ដែលដឹងពីរបៀបរស់នៅប្រកបដោយសប្បុរស ដោយបេះដូងស្មោះត្រង់ តែងតែស្វាគមន៍អ្នកដទៃគ្រប់ពេល។ នៅក្នុងជីវិតនេះប្រសិនបើមនុស្សគ្រប់រូបអាចប្រព្រឹត្ដចំពោះគ្នាដោយសេចក្តីសប្បុរសស្មោះត្រង់ជឿថា ទំនាក់ទំនងរវាងមនុស្សនឹងកាន់តែល្អប្រសើរឡើង។
អត់ធ្មត់ស្តាប់យោបល់របស់អ្នកដទៃ
នៅពេលយើងមើលឱ្យជិតយើងអាចដឹងថា អាថ៌កំបាំងរបស់មនុស្សល្បីៗ មិនមែនថា នៅពេលដែលពួកគេកំប្លែងឬនិយាយទេ កត្តាសំខាន់បំផុតនោះគឺមានការអត់ធ្មត់ស្តាប់និងគោរពមតិរបស់ភាគីម្ខាងទៀត។
ប្រភព៖ បរទេស