ប្រទេសជប៉ុន គឺជាប្រទេសមួយដែលមានអត្រាប្រជាជនទម្ងន់ធាត់ ទាបបំផុតនៅលើពិភពលោក ទើបនាំឲ្យពួកគេរមែងមានអាយុវែង ជាងបណ្តាប្រទេសដទៃទៀត។ ទម្លាប់មួយក្នុងទម្លាប់ជាច្រើន ពាក់ព័ន្ធនឹងការទទួលទានបាយជាប្រចាំ ប្រជាជនជប៉ុនក៏មានក្បួនខ្នាតមួយខុសពីគេផងដែរ។
ដ្បិតបើជនជាតិជប៉ុនខ្លះឃើញទទួលទានបាយច្រើនក៏ដោយ តែទម្ងន់រាងកាយរបស់ពួកគេគឺមិនងាយលើសនោះទេ។ នៅពីក្រោយនោះពួកគេមានរូបមន្តអាថ៌កំបាំង គឺការប្រើប្រាស់ទឹកខ្មេះក្នុងពេលដាំបាយ។
វិធីអនុវត្តគឺសាមញ្ញទេ វាដូចតែយើងដាំបាយធម្មតា ដោយបន្ទាប់ពីលាងអង្ករ ដាក់ទឹកអីរួចរាល់ហើយ មុននឹងដាក់ដាំ ជនជាតិជប៉ុនគេមានបន្ថែមនៅទឹកខ្មេះមួយស្លាបព្រាបន្ថែមទៀត សឹមយកទៅដាំឲ្យឆ្អិនហើយលើកមកទទួលទានធម្មតា។
ការធ្វើបែបនេះ វាធ្វើឲ្យអង្ករដែលនោះឡើងក្លិនឈ្ងុយល្អ ហើយប្រែជាទន់ ងាយស្រួលក្នុងការទទួលទាន។ ជាងនេះបាយដែលជាអាហារមានកាបូអ៊ីដ្រាតខ្ពស់ នៅពេលយើងបន្ថែមទឹកខ្មេះ វានឹងបង្កើនភាពប្រែប្រួលអាំងស៊ុយលីនពី ១៩ ទៅ ៣៤ ភាគរយ ការពារការកើនឡើងជាតិស្ករក្នុងឈាម ជួយការពារការកើតជំងឺទឹកនោមផ្អែម។
លើសពីនេះទឹកខ្មេះ គ្មានជាតិកាឡូរី គ្មានខ្លាញ់ គ្មានការឡើងកូឡេស្តេរ៉ុលអ្វីនោះទេ ដោយវាមានតែសមាសធាតុអាស៊ីដអាមីណូ។ នេះនឹងជួយការពារដល់ការប្រមូលជាតិខ្លាញ់លើស បង្កើនការរំលាយអាហារ កាត់បន្ថយការឃ្លាន និងជួយសម្រកទម្ងន់ទៅវិញ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក