ការជ្រើសរើសទីតាំងនិងការរៀបចំអាសនៈខាងក្នុងផ្ទះ គឺជារឿងសំខាន់ដែលអ្នកមិនអាចមើលស្រាលបានឡើយ។ តាមក្បួនហុងស៊ុយ មានការផ្សារភ្ជាប់សំខាន់ជាច្រើន ដែលអាចនាំឲ្យម្ចាស់ផ្ទះស្រុត និងឡើងយីអ៊ុន ដោយសារតែរឿងអាសនៈនេះបាន។ ខាងក្រោម Knongsrok បង្ហាញបម្រាម ៥ ត្រូវជៀសដាច់ខាត៖
៥) កុំដាក់អាសនៈនៅជិតជញ្ជាំងពេក
តាមក្បួនគេមានបម្រាមមួយដែលអ្នកគួរតែចងចាំ នោះគឺកុំដាក់អាសនៈនៅក្បែរឬជញ្ជាំងពេក ពោលគួរតែរក្សាគម្លាត ឬចម្ងាយបន្តិច។ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព និងធ្វើឲ្យម្ចាស់ផ្ទះជួបសំណាងមិនល្អ។
៤) ផ្នែកខាងស្តាំនៃអាសនៈ ហាមមានគ្រឿងអគ្គិសនី
ការដាប់ឧបករណ៍អេឡិចត្រូនិក គ្រឿងអគ្គិសនីនៅខាងស្តាំអាសនៈ ជាដើមចមអាចនាំឲ្យម្ចាស់ផ្ទះអាប់លាភ ផ្ទុយទៅវិញបើចង់បានសំណាងល្អ ត្រូវដាក់រូបតាំងដូចជានាគឬអណ្តើកមាស នោះនឹងអាចជួយលើកយីអ៊ុនម្ចាស់ផ្ទះបាន។
៣) ផ្នែកខាងឆ្វេងនៃអាសនៈហាមមានរបស់កខ្វក់
ហាមផ្តាច់មិនត្រូវមានសំរាម មានធុងសំរាម ដាក់នៅផ្នែកខាងឆ្វេងនៃអាសនៈនោះទេ ព្រោះអាចនាំឲ្យប៉ះពាល់ដល់សុខភាព និងអាជីពការងាររបស់សមាជិកគ្រួសារ។ ដូច្នេះត្រូវប្រាកដថា ផ្នែកខាងឆ្វេងនៃអាសនៈត្រូវតែស្អាត ឬត្រូវបានសម្អាតជាប្រចាំ។
២) អាសនៈមិនត្រូវនៅក្បែរបង្គន់ឬផ្ទះ
បង្គន់ជាកន្លែងកខ្វក់ រីឯផ្ទះបាយជាកន្លែងបង្កឲ្យមានភ្លើង នាំឲ្យឆេះបាត់បង់ទ្រព្យសម្បត្តិដល់ម្ចាស់ផ្ទះបាន។ ហុងស៊ុយល្អបំផុតសម្រាប់ការដាក់អាសនៈ គឺត្រូវដាក់នៅបន្ទប់ដាច់ដោយឡែកមួយ ឬអាចដាក់នៅទីតាំងដែលឆ្ងាយពីបន្ទប់ទឹក ឬផ្ទះបាយ។ ប៉ុន្តែបើផ្ទះយើងចង្អៀតខ្លះ មិនអាចរើចេញបាន នោះអាចដាក់បាច់លុយនៅលើអាសនៈ ដើម្បីបន្សាបបាន។
១) កុំបែរចំមាត់ទ្វារចូលផ្ទះ
ទីតាំងអាសនៈអាចដាក់បញ្ឆិត ឬបែបណាក៏បាន ធ្វើម៉េចកុំឲ្យបែរចំមាត់ទ្វារចេញចូលផ្ទះ ឬទ្វារធំនៃផ្ទះ។ វាងាយធ្វើឲ្យសុខភាពសមាជិកគ្រួសារមានការជួបរឿងមិនល្អ ប្រសិនទាល់ខ្លាំង អ្នកត្រូវយកអ្វីមកបាំងពីមុខ ឬពុះចំពាក់កណ្តាលនោះ ធ្វើបែបណាកុំឲ្យមុខអាសនៈបែរចំទ្វារធំទៅបានហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក