សត្វឆ្មាពណ៌ខ្មៅ វាមិនសុទ្ធតែនាំសំណាងអាក្រក់ទាំងអស់នោះទេ តែពេលខ្លះវាក៏ជាតម្រុយដែលនាំឲ្យយើងមានការប្រុងប្រយ័ត្ន ឬត្រៀមលក្ខណៈទុកជាមុនផងដែរ អំពីរឿងដែលប្រុងនឹងកើតក្នុងជីវិត។
តាមរយៈការធ្វើតេស្តបែបវិទ្យាសាស្រ្តមួយនេះ យើងសូមឲ្យអ្នកធ្វើការជ្រើសរើសមួយក្នុងចំណោមសត្វឆ្មាខ្មៅទាំង ៦ ដូចបង្ហាញខាងក្រោម រួចសឹមទៅផ្ទៀងផ្ទាត់ចម្លើយ៖
រូបភាពទី ១
ជាសញ្ញាបង្ហាញថា ជីវិតរបស់អ្នកនឹងស្បើយពីបញ្ហានៅពេលខាងមុខ ពោលគឺបញ្ហានឹងកាន់តែចុះថយទៅ ហើយមានរឿងល្អនឹងត្រលប់មកវិញជាបណ្តើរៗ។ ដូច្នេះពេលខាងមុខនេះ អ្នកគួរតែឆ្លៀតពេលដកដង្ហើមឲ្យបានស្រួល គិតនូវរឿងល្អឲ្យបានច្រើន ព្រោះអីគ្រប់យ៉ាងនឹងត្រលប់មកធម្មតាវិញ។
រូបភាពទី ២
អ្នកនឹងមានរឿងជាច្រើនដែលត្រូវព្រួយបារម្ភ មានបញ្ហាជាច្រើនដែលត្រូវជួបប្រទះ។ ប៉ុន្តែកុំបាក់ទឹកចិត្តអី ជីវិតគឺបែបហ្នឹង គ្មាននរណាដែលកើតមកស្រួលរហូតនោះទេ គ្រាន់ថាបញ្ហាមានខុសគ្នា និងទៅតាមពេលវេលាដែលពួកគេជួបប្រទះ។
យ៉ាងណាត្រូវតាំងចិត្តឲ្យនឹងន ត្រូវប្រាប់ខ្លួនឯង ថាបញ្ហាវាជារឿងធម្មតាទៅហើយក្នុងជីវិត។ ចូរខិតខំដោះស្រាយវាម្តងមួយៗ នោះក្រោយចប់បញ្ហា សំណាងនឹងចូលមកវិញជាថ្មី។
រូបភាពទី ៣
រឿងមួយដែលអ្នកមិនចង់ជួប មិនចង់ឃើញ អាចជានឹងកើតឡើងក្នុងជីវិតអ្នកនៅពេលខាងមុខនេះ។ តែវាមិនមែនជារឿងអាក្រក់អ្វីពេកនោះទេ គ្រាន់ថា វាប្រៀបដូចជាការតេស្តចិត្តអ្នក មុនឲ្យអ្នកអាចទៅជួបរឿងល្អនៅពេលបន្ទាប់។ កុំដកថយ! ត្រូវតែយកឈ្នះលើវាឲ្យបាន។
រូបភាពទី ៤
អ្នកនឹងទទួលបានដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើល ដែលកើតចេញពីមិត្តភក្តិ ឬសាច់ញាតិរបស់អ្នក។ យ៉ាងណាយើងបញ្ជាក់ម្តងទៀត វាមិនមែនជាដំណឹងអាក្រក់អ្វីទេ គ្រាន់តែជារឿងភ្ញាក់ផ្អើលប៉ុណ្ណោះ ជារួមទៅពួកគេពុំបានពាំនាំបញ្ហាអ្វីមកដល់អ្នកឡើយ។
រូបភាពទី ៥
អ្នកនឹងសុខៗស្រាប់តែមានអារម្មណ៍ សោកស្តាយនៅអតីតកាលដែលបានហួស កំហុសដែលបានសាង អ្នកគិតថា អ្នកមិនធ្វើបែបហ្នឹងទេ។ យ៉ាងណារឿងវាក៏បានកន្លងហួសទៅហើយ អតីតកាលក៏នៅតែជាអតីតកាល ហើយពេលវេលាវានៅតែដើរទៅមុខជានិច្ច ដូច្នេះមានតែអ្នកខ្លួនឯងទេ ដែលអាចជួយខ្លួនឯងលើការទាញខ្លួនចេញពីអតីតកាលនោះបាន។
រូបភាពទី ៦
អ្នកនឹងទទួលបានភាពរីករាយនៅពេលដ៏ខ្លីខាងមុខ អ្នកត្រៀមខ្លួននឹងរីករាយជាមួយពេលវេលាដ៏ល្អនោះទៅ។ សូមជូនពរឲ្យវាអាចកើតឡើងញឹកញាប់ អ្នកពេលនេះធ្វើបានល្អហើយ អ្នកខិតខំប្រឹងប្រែងច្រើនហើយ ក៏ដល់ពេលគ្រប់យ៉ាងល្អៗត្រូវតបស្នងមកដល់អ្នកវិញដូចគ្នា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក