តាមក្បួនហោរាសាស្ត្រសម្រាប់អ្នកកើតឆ្នាំទាំង ៣ ខាងក្រោម នៅចន្លោះថ្ងៃទី ៤ ដល់ទី ១០ តុលា ពួកគេនឹងមានរាសីឡើងខ្ពស់ត្រដែត មានយីអ៊ុនឡើងល្អផុតលេខជាងឆ្នាំដទៃណាទាំងអស់៖
អ្នកកើតឆ្នាំជូត – កណ្តុរ
អ្នកកើតឆ្នាំជូត នឹងមានជោគវាសនាល្អណាស់នៅពេលខាងមុខនេះ ដោយសប្តាហ៍ថ្មី ងាយនឹងឲ្យពួកគេទទួលបានជោគជ័យយ៉ាងស្រួល។ ក៏អរគុណនៅផ្នែកនៃជីវិតរបស់ពួកគេ ដែលមានទេពកោសល្យ និងភាពច្នៃប្រឌិតស្រាប់ ហើយដឹងពីរបៀបដោះស្រាយបញ្ហានានា។
ពួកគេជាមនុស្សឆ្លាតនិងក្លាហាន ហើយមកដល់សប្តាហ៍ថ្មីចន្លោះថ្ងៃទី ៤ ដល់ ១០ តុលាខាងមុខនេះ គឺជាសញ្ញារាសីចក្រដ៏ល្អបំផុត ប្រសិនមានមហិច្ឆតាធំពីពេលមុន ក៏អាចនឹងចេញផ្លែផ្កានៅពេលនេះហើយ ដូច្នេះគួរផ្តោតអារម្មណ៍ទៅលើផែនការណ៍ធំណាមួយ នោះអ្នកនឹងបានផលដូចការគ្រោងទុក។
អ្នកកើតឆ្នាំខាល – ខ្លា
មនុស្សកើតឆ្នាំខាល នៅខែតុលាហាក់មានសំណាងច្រើនសប្តាហ៍ផ្ទួនគ្នា ដោយពួកគេដូចបានដើរចេញពីបញ្ហានៅខែចាស់ ខែកញ្ញាហើយ។
ខ្សាច់នាំលាភនឹងភាយចូលមកដល់ជីវិតរបស់អ្នកកើតឆ្នាំខាល ហើយក៏មានការគាំទ្រពីថ្នាក់លើ ពីមនុស្សមានឋានៈខ្ពស់ជាងខ្លួន ជួយឲ្យពួកគេមិនសូវបារម្ភដល់បញ្ហាសេដ្ឋកិច្ចនិងផ្នែកទ្រព្យ។ ជាងនេះពួកគេក៏នឹងទទួលបានការកោតសរសើរពីមនុស្សជុំវិញខ្លួនផងដែរ ក៏ដោយសារការខិតខំរយៈពេលយូរមកហើយ។
អ្នកកើតឆ្នាំម្សាញ់ - ពស់
ភាពសុខសាន្ត សុខដុមសម្រាប់អ្នកកើតឆ្នាំម្សាញ់ នឹងចូលមកដល់សម្រាប់ពួកគេ ហើយជំងឺបាក់ទឹកចិត្ត ដោយសារការខ្វះខាតរឿងលុយ នឹងលែងកើតមានតទៅទៀតហើយនៅសប្តាហ៍ខាងមុខនេះ។
អ្នកកើតឆ្នាំម្សាញ់ តាមពិតដឹងច្បាស់ពីវិធីបង្កើតចំណូល តែគ្រាន់ពេលខ្លះគ្មានសំណាង ឥឡូវសំណាងក៏មកដល់ ចំណេះក៏មាន ដូច្នេះចំណូលនឹងហូរចូលឥតឈប់ ដូចទឹកបាក់ទំនប់ដល់អ្នកកើតឆ្នាំម្សាញ់។
យ៉ាងណាអ្នកកើតឆ្នាំពស់ ត្រូវប្រុងប្រយ័ត្នពាក្យសម្តីជាមួយមិត្តរួមការងារបន្តិច ព្រោះពេលជីវិតយើងឡើងខ្លាំង បើយើងមិនដឹងពីរបៀបទប់ ពីរបៀបគ្រប់គ្រងឱកាស នោះអាចនឹងបង្កទៅជាគ្រោះ ធ្វើឲ្យអាប់លាភទៅវិញ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក