ក្នុងនាមជាស្រ្តីម្នាក់ កាលដែលបានរៀបការជាមួយបុរសដែលចេះថ្នាក់ថ្នម បីបាច់ថែរក្សា ឲ្យមានក្ដីសុខក្នុងជីវិតគឺជាសំណាងណាស់ទៅហើយ។ ដូច្នេះ ដើម្បីដឹងថា ស្វាមីស្រឡាញ់ប្រពន្ធកម្រិតណា សូមសង្កេតមើលទម្លាប់ប្រចាំថ្ងៃទាំងនេះឲ្យបានច្បាស់សិន។
រកកន្លែងដែលស្រួលបំផុតសម្រាប់ប្រពន្ធ
នៅពេលដែលអ្នកមានទម្លាប់គេងកន្លែងស្រួល ហើយប្តីរបស់អ្នកនៅតែស្វែងរកជូនអ្នកដោយមិនត្អូញត្អែរអ្វីទាំងអស់ ថែមទាំងចេះលេងភ្លេងដោយគ្មានទំនុកច្រៀងតាមការចង់បានរបស់ប្រពន្ធ នេះបញ្ជាក់ថាគាត់គឺជាប្តីដ៏អស្ចារ្យណាស់។
ធ្វើជាខ្នើយអោបសម្រាប់ប្រពន្ធ
កុំគិតថាស្វាមីគ្រប់រូបនឹងយល់ព្រមអនុញ្ញាតឱ្យប្រពន្ធដាក់ជើងលើគាត់ឲ្យសោះ។ គ្មាននរណាម្នាក់មានអារម្មណ៍សុខស្រួលទេកាលដែលប្រពន្ធធ្វើដូចនោះ។ ប៉ុន្តែដោយសារគាត់ស្រលាញ់ប្រពន្ធខ្លាំង ទើបស្ម័គ្រចិត្តធ្វើតាមដោយគ្មានយោបល់អ្វីទាំងអស់។
ម៉ាស្សាឱ្យប្រពន្ធ
ស្ត្រីទាំងអស់ពិតជាចូលចិត្តអារម្មណ៍នេះ ហើយវាក៏ប្រហែលជារឿងល្អបំផុតដែលស្វាមីអាចធ្វើសម្រាប់ប្រពន្ធបន្ទាប់ពីនឿយហត់ពេញមួយថ្ងៃ។ ទោះយ៉ាណា បុរសដែលស្រឡាញ់ប្រពន្ធច្បាស់ជាមិនដែលបដិសេធឡើយ ព្រោះគាត់ក៏ចង់ធ្វើឱ្យប្រពន្ធមានអារម្មណ៍ធូរស្បើយដែរ។ នេះជាទង្វើមួយដែលបង្ហាញថា ប្តីស្រឡាញ់ប្រពន្ធខ្លាំងណាស់។
ជជែកជាមួយប្រពន្ធ
ពេលវេលាដែលត្រូវចូលគេងគឺជាពេលដែលប្តីប្រពន្ធមានភាពឯកជនបន្តិចបន្តួច បន្ទាប់ពីធ្វើការអស់មួយថ្ងៃ។ ជំនួសឱ្យការគេងលក់ស្កប់ស្កល់ស្វាមីដែលស្រលាញ់ប្រពន្ធ តែងតែចង់ចែករំលែកអ្វីគ្រប់យ៉ាងដែលគាត់ជួបប្រទះនៅពេលថ្ងៃ ហើយចង់ស្តាប់ថា តើថ្ងៃប្រពន្ធរបស់គាត់បានកន្លងផុតទៅដោយរបៀបណា?
ភ្ញាក់នៅពាក់កណ្តាលយប់មើលកូនតូចជំនួសប្រពន្ធ
ចំពោះគ្រួសារដែលមានកូនតូចៗស្វាមីដែលស្រឡាញ់ប្រពន្ធរបស់ខ្លួនពិតប្រាកដនឹងមិនដែលគេងនៅលើគ្រែ ហើយទុកឱ្យប្រពន្ធមើលថែកូននៅពេលដែលកូនយំនោះទេ៕
ប្រភព៖ បរទេស