ដើម្បីធ្វើឲ្យគ្រួសារមានសុភមង្គលយូរអង្វែង គូស្វាមីភរិយាគួរតែធ្វើរឿងទាំងនេះជាមួយគ្នាជាមុនសិន មុនពេលចូលគេង

គូស្វាមីភរិយាជាទូទៅគួរតែធ្វើរឿងទាំងនេះជាមួយគ្នាមុនពេលចូលគេង ប្រសិនបើចង់ធ្វើឱ្យអាពាហ៍ពិពាហ៍របស់អ្នក មានភាពយូរអង្វែងនិងមានសុភមង្គលជារៀងរហូត។

ចូលគេងក្នុងពេលតែមួយ

វិធីដែលមានប្រសិទ្ធភាពបំផុតគឺប្តីនិងប្រពន្ធត្រូវព្រមព្រៀងគ្នាមុនពេលចូលគេងហើយប្រកាន់ខ្ជាប់នូវចំណុចសំខាន់ឲ្យបានល្អ។ ទាំងប្តីនិងប្រពន្ធ គួរកំណត់ថាមុនពេលចូលគេងពួកគេនៅតែត្រូវការថែរក្សាគ្នា ហើយប្រសិនបើអ្នកគ្រាន់តែគេងលក់នៅពេលអ្នកចង់បិទភ្នែក អ្នកក៏ច្បាស់ជាមិនអាចនិយាយឬធ្វើអ្វីជាមួយអ្នកផ្សេងបានទៀតទេ ។

អានសៀវភៅជាមួយគ្នា

ទម្លាប់នេះហាក់ដូចជាចម្លែកចំពោះគូស្វាមីភរិយាជាច្រើន ព្រោះអ្នកទាំងពីរគ្រាន់តែចង់សម្រាកនៅពេលអ្នកនឿយណាយនឹងរឿងប្រចាំថ្ងៃ។ ទោះយ៉ាងណាក៏ដោយនៅពេលដែលអ្នកនិងប្តីឬប្រពន្ធ ចំណាយពេលអានសៀវភៅដែលចូលចិត្តជាមួយគ្នា បន្ទាប់មកការផ្តល់មតិយោបល់នឹងជួយអ្នកទាំងពីររីករាយជាមួយវាយ៉ាងខ្លាំង។ យ់ាងណាមិញ ក្នុងគ្រាទាំងនោះអាចជួយស្វាមីនិងភរិយាយល់ពីគំនិតរវាងគ្នាទៅវិញទៅមកបានល្អប្រសើរដោយហេតុនេះអាចកាត់បន្ថយទំនាស់នៅក្នុងជីវិតទៀតផង។

យកទូរស័ព្ទចេញពីគ្រែ

ស្រមៃថា បើប្តីប្រពន្ធមួយគូនៅក្បែរគ្នា ខណៈដៃគូរបស់អ្នកចង់ឱបនិងថើប ឯអ្នកគ្រាន់តែសម្លឹងចាប់អារម្មណ៍តែមើលទូរស័ព្ទ។ ប្រាកដណាស់ថា នឹងធ្វើឱ្យដៃគូអាចមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំង។ ទូរស័ព្ទអាចឆក់យកពេលវេលារបស់អ្នកទៅជាមួយប្តីឬប្រពន្ធបានគ្រប់ពេល ដូច្នេះត្រូវកំចាត់វាចោលភ្លាមនៅពេលអ្នកកំពុងគេងជាមួយគ្នា។

ប្រភព៖ បរទេស