៧ចំណុចដើម្បីទទួលបាននូវចំណងស្នេហា ដែលមានសុភមង្គល

ធ្វើជាគូស្នេហ៍ដែលល្អ និងមានសុភមង្គល មិនត្រឹមតែប្រើក្តីស្រលាញ់ និងមានស្មោះត្រង់តែមួយមុខនោះតែ តែត្រូវមានគន្លឹះមួយចំនួនដើម្បីជួយឱ្យស្នេហាកាន់តែរឹងមាំ និងមានសុភមង្គលផងដែរ។

តោះ ៧ចំណុចដើម្បីទទួលបាននូវចំណងស្នេហាដែលមានសុភមង្គល ៖

១. មិនត្រូវនិយាយរក មានទំនាក់ទំនង ឬមានក្រសែភ្នែកមិនប្រក្រតីជាមួយនឹង Ex របស់អ្នកនោះទេ។ ការត្រលប់ទៅរកទំនាក់ទំនងចាស់ដែលកន្លងហួស អាចប៉ះពាល់ដល់ទំនាក់ទំនងស្នេហាក្នុងពេលបច្ចុប្បន្ន។

២. ព្យាយាមធ្វើខ្លួនជាមិត្តល្អ ពីមួយថ្ងៃទៅមួយថ្ងៃឱ្យបានល្អ ជាជាងធ្វើជាដៃគូស្នេហា ព្រោះថាមានចំណងទំនាក់ទំនងល្អនឹងគ្នា ធ្វើឱ្យស្នេហារបស់អ្នកមានភាពយូរអង្វែង

៣. ចែករំលែកអ្វីល្អៗ រឿងរំភើបគួរឱ្យចាប់អារម្មណ៍ និងរឿងដែលបានកើតឡើងនៅក្នុងជីវិតរបស់អ្នក ទៅកាន់ដៃគូអ្នកទៅវិញទៅមក ទោះមិនបានជួបគ្នាក៏ដោយ។ រៀនគ្រប់គ្រងពេលវេលាឱ្យបានល្អ មានពេលសម្រាប់ខ្លួនឯងផង និងសម្រាប់គូស្នេហ៍ផង អ្នកនឹងដឹងថាជីវិតអ្នកនឹងកាន់តែល្អប្រសើរជាងមុន។

៤. កុំកុហកឱ្យសោះ ព្រោះបញ្ហាគ្រប់យ៉ាងកើតឡើងព្រោះការកុហកនោះតែម្តង។ ទម្លាប់កុហករាប់តាំងពីរឿងតូចៗនៅថ្ងៃនេះ នៅថ្ងៃស្អែកអ្នកនឹងចេះកុហករឿងធំៗបន្តទៀត ហើយវាអាចនាំឱ្យអ្នកមានបញ្ហា មានការយល់ច្រលំ និងមានអារម្មណ៍អសុវត្ថិភាពនៅពេលក្រោយៗទៀត។

202499776_902247980328670_7690900594927125614_n

៥. បង្កើតពេលវេលាផ្អែមល្ហែម និងស្និទ្ធស្នាលជាមួយគូស្នេហ៍ឱ្យបានច្រើន មិនមែនតែជារឿងលើគ្រែតែមួយមុខទេ។ នោះគឺការប្រើពេលវេលានៅជាមួយគ្នាឱ្យបានច្រើន មានពេលរីករាយសប្បាយចិត្ត ដោយការដើរលេងកម្សាន្ត មានរបស់ Surprised គ្នាបន្តិចបន្តួច និយាយរឿងក្នុងចិត្ត ឱប និងថើបគ្នាដោយក្តីស្រលាញ់។

៦. និយាយគ្នា និយាយគ្នា និងត្រូវតែនិយាយគ្នាជារៀងរាល់ថ្ងៃ ព្រោះវាជាគន្លឹះនៃការរក្សាទំនាក់ទំនងស្នេហាឱ្យបានល្អ និងមានភាពជិតស្និទ្ធ ហើយការដែលបាត់ស្ងាត់សូន្យ មិនទាក់ទងគ្នាពីមួយថ្ងៃទៅមួយថ្ងៃ អាចធ្វើឱ្យទំនាក់ទំនងស្នេហាប្រែប្រួលរហូតដល់បែកបាក់ក៏ថាបាន។

៧. ជារៀងរាល់ថ្ងៃអ្នកប្រហែលជាបានជួបមនុស្សប្លែកៗ និងមនុស្សដែលគួរឱ្យចាប់អារម្មណ៍ជាច្រើន ហើយប្រហែលជាអ្នកគួរតែសិក្សាពីពួកគេឱ្យបានច្រើន ហើយរៀនគ្រប់គ្រងខ្លួនឯងឱ្យបានល្អ ដោយមិនត្រូវធ្វើខ្លួនឱ្យក្លាយជាមនុស្សរំខាន និងគួរឱ្យធុញទ្រាន់នោះទេ។

200046728_902247976995337_7421645124859919832_n

ដឹងទេ ទំនាក់ទំនងស្នេហានឹងមិនមានភាពសោះកក្រោះ និងធុញទ្រាន់ទេ ប្រសិនជាអ្នកជាមនុស្សដែលមានតម្លៃ និងជាមនុស្សដែលគួរឱ្យចាប់អារម្មណ៍ពីមួយថ្ងៃទៅមួយថ្ងៃ។ ការធ្វើខ្លួនជាមនុស្សរំខាន ចង់គ្រប់គ្រងជីវិតគេខ្លាំងពេក បារម្ភ ហូងហែង និងមានចិត្តប្រចែប្រចណ្ឌពេល នឹងធ្វើឱ្យស្នេហារបស់ប្រែប្រួលគួរឱ្យធុញទ្រាន់ ថែមមិនរលូនទៅមុខទៀតផង៕

#ចែធំ #កវីលាក់ស្នេហ៍ប្រលោមលោក

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក