ដូចពាក្យចាស់និយាយថា ភ័ព្វសំណាងរបស់ស្រ្តីគ្រប់ៗរូបគឺការបានប្ដីដែលចេះយល់ចិត្ត ស្រឡាញ់ថ្នាក់ថ្នម ប្តីចេះស្វែងរកសុភមង្គលជូនប្រពន្ធ និងប្តីដែលស្គាល់ពីតម្លៃនៃទឹកភ្នែករបស់ប្រពន្ធ មិនថាថាស្ថិតក្នុងស្ថានភាណបែបណានោះទេ។ វាពិតជាមិនពិបាកទេ ក្នុងការនិយាយពាក្យថា "ស្រឡាញ់" របស់ស្វាមីចំពោះប្រពន្ធ ប៉ុន្តែក្នុងនាមជាប្រពន្ធគួរកត់សសម្គាល់មើល ប្រសិនបើប្តីមានចំណុច ៤ ខាងក្រោមនេះ បញ្ជាក់ថា គេពិតជាស្រឡាញ់អ្នកណាស់។
តើស្វាមីរបស់អ្នកមានប្រតិកម្មយ៉ាងដូចម្តេចនៅពេលប្រពន្ធធ្វើអ្វីមួយដែលគាត់មិនចូលចិត្ត?
បុរសនិងស្ត្រីមានភាពខុសប្លែកគ្នាខ្លាំងរាប់មិនអស់ក្នុងជីវិតជាប្តីប្រពន្ធ ឧទាហរណ៍, ប្តីចូលចិត្តមើលបាល់ទាត់-ប្រពន្ធចូលចិត្តមើលរឿងមនោសញ្ចេតនា,ប្តីចូលចិត្តទៅហាត់ប្រាណ-ប្រពន្ធចូលចិត្តដើរផ្សារ,ប្តីចូលចិត្តញ៉ាំសាច់-ប្រពន្ធចូលចិត្តញ៉ាំបន្លែ។
អ្នកត្រូវដឹងថា នៅពេលដែលអ្នកអញ្ជើញប្តីឱ្យធ្វើអ្វីដែលគាត់មិនចូលចិត្ត ហើយប្តីយល់ព្រមសប្បាយចិត្តជាមួយ បង្ហាញថាគាត់ខ្វល់ខ្វាយពីអារម្មណ៍របស់អ្នក ហើយស្រឡាញ់យ៉ាងពិតប្រាកដផងដែរ។ ដោយឡែក ប្រសិនបើប្តីមិនយល់ព្រមហើយបង្ខំប្រពន្ធឱ្យធ្វើអ្វីដែលគាត់ចង់បាននោះមានន័យថា គាត់កំពុងមានអារម្មណ៍ថាអ្នកមិនសមហេតុផលនិងរំខានខ្លាំងណាស់។
តើអ្វីជារឿងដំបូងដែលស្វាមីធ្វើបន្ទាប់ពីប្រពន្ធរបស់គាត់សម្រាលកូន?
បុរសជាប្តីនឹងសប្បាយចិត្តរំភើបក្នុងការស្វាគមន៍ទារកតូចចូលក្នុងពិភពលោកមួយនេះ ហើយក្នុងនាមជាស្វាមីដែលចេះស្រឡាញ់ប្រពន្ធគាត់នឹងយល់ថា នាងពិតជាពិបាកប៉ុណ្ណា។ បន្ទាប់មក គាត់នឹងបង្ហាញក្តីស្រឡាញ់ចំពោះប្រពន្ធនិងកូនជាមិនខានឡើយ ឯវិធីមួយទៀតដើម្បីបង្ហាញពីក្តីស្រឡាញ់របស់គាត់ចំពោះប្រពន្ធនៅក្នុងស្ថានភាពនេះ គឺគាត់ឱបនិងថើប ទិញផ្កាជូនប្រពន្ធ មើលទៅក្នុងកែវភ្នែករបស់នាងដោយក្តីស្រឡាញ់។
តើប្តីធ្វើអ្វីនៅពេលប្រពន្ធឈឺ?
ស្វាមីដែលស្រឡាញ់ប្រពន្ធ គាត់តែងតែព្រួយបារម្ភអំពីសុខភាពនិងផលប្រយោជន៍របស់ប្រពន្ធគាត់។ ប្រសិនបើគាត់ដឹងពីរបៀបថែរក្សាប្រពន្ធរបស់គាត់ ការសួរនាងជាញឹកញាប់គឺជាសញ្ញានៃសេចក្តីស្រឡាញ់ដែលចេញពីបេះដូង។
យ៉ាងណា ដោយសារប្រពន្ធឈឺ គាត់អាចឆ្លៀតពេលទំនេរពីការងារ ពន្យារពេលផឹកស្រាជាមួយមិត្តភក្តិដើម្បីមកផ្ទះវិញឱ្យបានលឿន ដើម្បីធ្វើការមើលថែកូនដោយមិនត្អូញត្អែរ។ ផ្ទុយទៅវិញ ប្រភេទបុរសដែលនៅពេលប្រពន្ធឈឺហើយ មិនមើលថែតែងតែបង្ហាញកំហឹង ស្ត្រីគួរតែគិតឡើងវិញម្តងទៀត។
តើស្វាមីធ្វើអ្វីនៅពេលនរណាម្នាក់និយាយអាក្រក់ពីប្រពន្ធ?
បុរសដែលស្រឡាញ់ប្រពន្ធមិនចាំបាច់ការពារប្រពន្ធរបស់គាត់ទេ ប៉ុន្តែគាត់មានស្មារតីគ្រប់គ្រាន់ដើម្បីដឹងថា យោបល់ណាដែលត្រូវនិងមួយណាដែលព្យាបាទ។ នៅពេលដែលគាត់លែងមានអារម្មណ៍ចំពោះប្រពន្ធ បុរសគ្រាន់តែចាត់ទុកអ្នកជាមិត្តប៉ុណ្ណោះ។ រាល់ពេលដែលនរណាម្នាក់ត្អូញត្អែរនិយាយអាក្រក់អំពីប្រពន្ធគាត់នឹងខឹង។
ប្រភព៖ បរទេស