ជីវិតមនុស្សម្នាក់ៗក្នុងលោកនេះបើតាមធម្មជាតិតែងតែមានកើតចាសឈឺស្លាប់ជារឿងធម្មតា។ ម្យ៉ាងទៀត មនុស្សម្នាក់ៗកើតមកក៏មិនបាននាំយកអ្វីជាប់ខ្លួនមកទេ តែបែរជាមានចិត្តមួយលោភលន់ហួសពិសមត្ថភាពដែលធម្មជាតិបានផ្ដល់ឲ្យ រីឯអ្នលខ្លះវិញសុខចិត្តបែកបាក់សាគ្គីភាព បាត់បង់មិត្តភាព ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួន។ ដូច្នេះហើយ នៅពេលដែលអ្នកនៅរស់រានមានជីវិត សូមកោតសរសើរពីជីវិតបច្ចុប្បន្នរបស់អ្នកបានល្អបំផុត កុំឲ្យមានពាក្យថាស្ដាយក្រោយ។
ការស្ថិតក្នុងគ្រាលំបាកនិងទុក្ខលំបាក
ជាធម្មតាអ្នករាល់ប្រាកដជាល្អ និងជាមិត្តភក្តិជិតស្និទ្ធជាមួយអ្នក។ ប៉ុន្តែនៅពេលអ្នកជួបសំណាងអាក្រក់ តើនឹងមាននរណាម្នាក់ដែលព្យាយាមអស់ពីសមត្ថភាពដើម្បីលើកទឹកចិត្តនិងជួយអ្នក។ យ៉ងហោយចណាស់ក៏នៅមានមនុស្សដែលមិនខ្វល់មិនអើពើនឹងអ្នកថែមទាំងសើចចំអកដាក់អ្នកទៀតផង។ បន្ទាប់មកនៅត្រង់ចំណុចនេះ អ្នកនឹងយល់ច្បាស់ថា អ្នកណាជាមិត្តពិតប្រាកដ។
បន្ទាប់ពីមានជំងឺធ្ងន់ធ្ងរ
បន្ទាប់ពីមានជំងឺធ្ងន់ធ្ងរ អ្នកដឹងថាមានតែរាងកាយរបស់អ្នកទេ ដែលជារឿងសំខាន់បំផុតនៅក្នុងជីវិត។ អ្វីផ្សេងទៀតគឺគ្រាន់តែជាផ្នែកបន្ទាប់បន្សំប៉ុណ្ណោះ។ ការគ្មាននូវសុខភាពល្អ ប្រៀបបានដូចជាជីវិតស្មើសូន្យ។
បន្ទាប់ពីចូលនិវត្តន៍
រំលឹកអតីតកាលពេលនៅការិយាល័យមិត្តរួមការងារគឺគ្រាន់តែដើម្បីកិត្តិនាមនិងសំណាងប៉ុណ្ណោះ។ ដោយសារតែភាពចង់មានបាន ចង់ឈ្នះគ្នាការឈ្លោះប្រកែកគ្នា គ្មានន័យអ្វីទេ។ ដូចនេះ នៅពេលដែលអ្នកចូលនិវត្តន៍ ទើបដឹងថាអ្វីៗទាំងអស់នោះគ្រាន់តែជាវត្ថុខាងក្រៅប៉ុណ្ណោះ។
នៅពេលមរណភាព
អ្នកដែលហៀបនឹងស្លាប់នឹងយល់បានល្អបំផុតអ្វីគ្រប់យ៉ាងមិនអាចវិលត្រឡប់វិញបានទេ អ្វីៗទាំងអស់គឺរសាត់ដូចផ្សែង។ ដូច្នេះពេលអ្នកនៅមានជីវិតសូមកោតសរសើរពីជីវិតបច្ចុប្បន្ន រក្សាបេះដូងស្មោះត្រង់។
ប្រភព៖ បរទេស