តាមក្បួនហោរាសាស្រ្តបានទស្សន៍ទាយថា អ្នកកើតក្នុងខែទាំង ៣ ដូចបង្ហាញខាងក្រោម គឺប្រៀបដូចជាទទួលបានពរជ័យពីធម្មជាតិ ផ្តល់ឲ្យជីវិតពួកគេ ទទួលបានសុភមង្គល និងភាពមានបានលឿនជាងខែដទៃណាទាំងអស់៖
អ្នកកើតខែ ៣ – ខែមិនា
មនុស្សដែលកើតក្នុងខែមិនា តែងតែមានចរិតលក្ខណៈស្វាហាប់ វិជ្ជមាន និងចេះមានការអត់ធ្មត់ខ្ពស់ក្នុងជីវិត។ មនុស្សនេះងាយនឹងបានឡើងឋានៈ មុខមាត់តួនាទីនៅកន្លែងធ្វើការខ្លាំងណាស់ ព្រោះពួកគេចូលចិត្តការប្រកួតប្រជែងជាមួយមិត្តរួមការងារ ពោលមិនចេះនៅស្ងៀមមួយកន្លែងឡើយ។
ដ្បិតបើពេលខ្លះជួបបញ្ហាក្នុងអាជីពការងារ ការរកស៊ី តែពួកគេមានវិធីក្នុងការលើកទឹកចិត្ត និងលួងខ្លួនឯងឲ្យបន្តទៅមុខទៀត ដោយមិនងាយបោះបង់អ្វីមួយដោយងាយ ហើយបើរឿងបរាជ័យ ក៏រាប់ចូលជាបទពិសោធន៍ ពោលដើរទៅមុខជានិច្ច។
នៅអាយុ ៣៥ ឆ្នាំ មនុស្សដែលកើតខែមិនា ច្រើនតែមានសំណាងច្រើនជាងអាយុណាទាំងអស់ ហើយក្រោយពីនោះទៅ ក៏ដល់ពេលពួកគេមានឋានៈតួនាទីខ្ពស់ក្នុងសង្គម និងមានទ្រព្យសម្បត្តិហូរហៀរ។
អ្នកកើតខែ ៦ – មិថុនា
មនុស្សនេះ រមែងត្រូវបានគេតាមជួយ តាមស្រោចស្រង់ឲ្យជីវិតស្រស់ស្រាយជាប់ជានិច្ច។ ពួកគេហាក់មិនងាយជួបបញ្ហាក្នុងជីវិតទេ ហើយរមែងអាចមានបាន សម្បូរទ្រព្យតាំងតែពីអាយុ ២៥ ឆ្នាំឡើងទៅ។
អ្នកកើតខែ ១២ – ធ្នូ
ជាមនុស្សមានលក្ខណៈល្អ ស្មោះត្រង់ ចេះគោរពឲ្យតម្លៃមនុស្សជុំវិញខ្លួន ជាពិសេសជាបុគ្គលដែលស្រលាញ់ឪពុកម្តាយខ្លាំងបំផុត។ ហេតុនេះព្រះតែងតែប្រោស នាំឲ្យពួកគេមិនងាយដើរដល់ផ្លូវទាល់ ហើយរមែងមានដំណោះស្រាយជាប់ខ្លួនជានិច្ច។
ពួកគេក៏រមែងទទួលបានពរជ័យកាន់ឆ្នាំ ពីមួយឆ្នាំទៅមួយឆ្នាំ ឃើញតែភាពវិជ្ជមាន ពោលជីវិតកម្រនឹងស្រុតចុះទៅវិញខ្លាំងណាស់ សម្រាប់អ្នកកើតខែធ្នូ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក