ប្រសិនក្នុងរាងកាយអ្នកមានកំណកឈាម ឬការកកឈាម នោះអ្នកគួរតែដឹងមុនហើយរកវិធីព្យាបាលឲ្យទាន់ពេលវេលា ជៀសវាងការប៉ះពាល់ធ្ងន់ធ្ងរទៅពេលខាងមុខ ឬអាចវិវត្តទៅជាជំងឺដាច់សរសៃឈាមខួរក្បាល។ ខាងក្រោម Knongsrok ចែករំលែកពីសញ្ញាសម្គាល់ទាំង ៧៖
៧) ឧស្សាហ៍វិលមុខ
នៅពេលដែលឈាម viscosity មានការថយចុះ ហើយកម្រិតអុកស៊ីហ្សែនធ្លាក់ចុះ បណ្តាលឲ្យមានការផ្គត់ផ្គង់ឈាមនិងអុកស៊ីហ្សែនមកកាន់ខួរក្បាលមិនគ្រប់គ្រាន់ ដែលជាហេតុងាយបណ្តាលឲ្យអ្នកឧស្សាហ៍វិលមុខ និងពិបាកដកដង្ហើមនៅពេលព្រឹក។
៦) ចេះតែមានអារម្មណ៍ហត់នឿយអស់កម្លាំង
ប្រសិនភ្ញាក់ពីដំណេកមក មិនទាន់បញ្ចេញថាមពលអ្វីផង អ្នកចេះតែមានអារម្មណ៍ថាខ្លួនឯងអស់កម្លាំង នោះក៏ជាសញ្ញាមួយដែរ ព្រោះដោយសារលំហូរនៃចរន្តឈាមនិងការផ្គត់ផ្គង់អុកស៊ីហ្សែនក្នុងរាងកាយ មានមិនគ្រប់គ្រាន់។
៥) ដង្ហើមខ្លី
ពេលចរាចរឈាមមិនគ្រប់គ្រាន់ ហេតុនេះបណ្តាលឲ្យមានការផ្លាស់ប្តូរអុកស៊ីហ្សែន ដែលវាបណ្តាលឲ្យខួរក្បាល សួត និងសរីរាង្គដទៃទៀត ចាប់ផ្តើមចុះថយ។ ជាហេតុនាំឲ្យអ្នកងាយទទួលរងអាការៈថប់ដង្ហើម ដកដង្ហើមមិនចង់ដល់គ្នា ដង្ហើមខ្លីជាដើម។
៤) ក្អកដោយគ្មានមូលហេតុ
ប្រសិនបើពេលខ្លះអ្នកមានអាការៈក្អកស្ងួតភ្លាមៗ គួបផ្សំនឹងចង្វាក់បេះដូតលោតលឿន ហើយដង្ហើមខ្លី ថប់ទ្រូង នោះគឺជាសញ្ញាច្បាស់ណាស់នៃការកកឈាម ឬស្ទះឈាម។ ពេលខ្លះវាបង្ហាញមកចំៗ មានទាំងក្អកមកចេញឈាមទៀតផង។
៣) ជើងប្រែទៅជាក្រហមឬខ្មៅងងឹត
ប្រសិនមានចំណុចក្រម ឬស្នាមអុជខ្មៅ ឡើងមកលើស្បែកនៃជើងរបស់អ្នក ដោយគ្មានមូលហេតុ នោះក៏ជាសញ្ញានៃកំណកឈាមក្នុងជើងផងដែរ។ អ្នកក៏អាចទទួលរងអារម្មណ៍ថាឈឺចាប់និងក្តៅៗនៅតំបន់នោះ។
២) ហើមដៃនិងជើង
ស្ថានភាពនេះត្រូវបានគេរាប់ថាស្ថិតក្នុងអាការៈធ្ងន់ធ្ងរមួយហើយ ប្រសិនវាវិវត្តទៅរកការហើមដៃជើងធ្ងន់ធ្ងរទៀតនោះ។
១) ឈឺទ្រូង
ប្រសិនអ្នកមានអារម្មណ៍ឈឺទ្រូង ពេលអ្នកដកដង្ហើមវែងៗ នោះក៏ជារោគសញ្ញាមួយបង្ហាញថា សួតកំពុងស្ទះសរសៃឈាម។ ការឈឺចាប់ទ្រូងជារឿយៗ ដូចមានគេយកកាំបិតមកចាក់ ហើយកុំបន្តនៅម្នាក់ឯង ប្រសិនមានអាការៈនេះ គួរប្រញាប់រកគេមកជួយ ឬទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក