សម្រាប់មនុស្សស្រីទាំងឡាយ ប្រសិនបង្ហាញចេញសញ្ញាព្រមាន ៥ នេះមក គឺច្បាស់ណាស់ថារាងកាយរបស់ពួកគេកំពុងចាស់ជាងវ័យ ឬល្បឿននៃភាពចាស់ លឿនជាងធម្មតា។ ប៉ុន្តែបើអ្នកគ្មានទាំង ៥ ចំណុចនោះ យើងសូមចូលរួមអបអរ ព្រោះសុខភាពអ្នកគឺល្អខ្លាំងណាស់៖
មិនសុទ្ធតែមកពីការសម្អាតអនាម័យខ្លួនប្រាណមិនល្អនោះទេ តែបញ្ហាក្លិនមាត់ពេលខ្លះមកពីបញ្ហាក្រពះ ពោះវៀន ជាសរីរាង្គនៅខាងក្នុងរាងកាយឯណោះ។ សារធាតុមិនល្អ ឬបាក់តេរីដែលជាប់ក្នុងក្រពះពោះវៀន វានឹងបង្ហើរចេញមកក្រៅតាមរយៈខ្យល់ដង្ហើមនេះឯង។
ការជួបបញ្ហានេះ ក៏ងាយនឹងវិវត្តឲ្យអ្នកឆ្ពោះទៅរកភាពចាស់ផងដែរ។ ដូច្នេះសម្រាប់របបអាហារទទួលទានជាប្រចាំ ត្រូវជ្រើសរើសឲ្យបានល្អិតល្អន់បំផុត។
៤) សក់ស្តើង
ស្រ្តីកាន់តែចាស់ អ័រម៉ូនសំខាន់ជាច្រើនកាន់តែត្រូវបាត់បង់ នាំឲ្យស្បែកខូច ហើយទៅមើលសរសៃសក់ក៏ដុះមកតិចជាងមុនផង និងស្តើងផងដែរ។ ការជ្រុះសក់ច្រើន ដោយគ្មានមូលហេតុ ក៏កំពុងបង្ហាញពីសញ្ញានៃការវិវត្តទៅរកភាពចាស់ជាងវ័យ។
៣) ការមករដូវមិនទៀងទាត់
ស្រ្តីខ្លះមានរដូវមិនទៀងទាត់ ហើយមិនបានចាប់អារម្មណ៍នោះទេ តែការពិតវាបណ្តាលមកពីបញ្ហាស្បូនរបស់អ្នកដំណើរការមិនល្អ។ ស្បូនចាប់ផ្តើមចាស់ រាងកាយក៏ចាប់ផ្តើមវិវត្តទៅរកភាពចាស់ជាងវ័យលឿនដូចគ្នា ហើយរដូវរបស់អ្នកក៏មកកាន់តែខុសប្រក្រតី និងតិចទៅៗ រហូតដល់អស់។
២) ត្រគាកធំ
គូទរាងផ្លែប៉េសជាអ្វីដែលមនុស្សស្រីគ្រប់រូបប្រាថ្នា តែយ៉ាងណាទំហំធំពេក យារធ្លាក់ពេក វាគឺជារឿងមិនល្អទៅវិញ។ ដូច្នេះបើអ្នកចូលទៅក្នុងសញ្ញានេះដែរ បង្ហាញថាអ្នកចូលដល់វ័យចំណាស់ហើយ បើទោះបីអាយុតិចក៏ដោយ។ យកល្អគួរឆ្លៀតធ្វើលំហាត់ប្រាណ ដើម្បីរក្សាភាពតឹងណែននៃសាច់ឲ្យបានល្អ។
១) ដុះខ្លាញ់ក្បាលពោះ
ក្បាលពោះរីកធំ មានខ្លាញ់ក្បាលពោះ ជាសញ្ញាបង្ហាញថា អ្នកមានជាតិខ្លាញ់លើសច្រើន។ ការធ្វើលំហាត់ប្រាណ ជាមធ្យោបាយល្អបំផុត ហើយបើនៅតែបន្ត វានឹងធ្វើឲ្យរាងកាយប៉ះពាល់ដល់អត្រាមេតាបូលីស មិនល្អចំពោះសម្រស់របស់អ្នកឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក