ជ្រើសរើស​រូបភាព​មួយ ដើម្បី​ដឹង​ថា តើ​ជីវិត​អ្នក​នឹង​ត្រូវ​ជួប​រឿង​អ្វី​នៅ​ខែ​តុលា​នេះ?

ទំព័រ​ខែ​ថ្មី ខែ​តុលា ​ថ្ងៃ​ទី ១ រាប់​ពី​ថ្ងៃ​នេះ​ទៅ​បាន​ចាប់ផ្តើម​ហើយ តើ​ថ្ងៃ​ដំបូង​នេះ អ្នក​ទទួល​បាន​អារម្មណ៍​ប្លែក​បែប​ណា​ធៀប​នឹង​ខែ​ចាស់? តាម​រយៈ​អត្ថបទ​នេះ យើង​សូម​ឲ្យ​អ្នក​ជ្រើសរើស​នូវ​រូបភាព​មួយ ដើម្បី​បង្ហាញ​ថា ជីវិត​អ្នក​នៅ​ខែ​ថ្មី អាច​នឹង​ជួប​រឿងរ៉ាវ​បែប​ណា?

រូបភាព​ទី ១

1

ចូរ​ត្រៀម​ខ្លួន​ដើម្បី ទទួល​យក​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ​ក្នុង​ជីវិត​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ហើយ​ត្រូវ​បញ្ឈប់​ការ​ផ្តោត​លើ​ការ​គិត​បែប​អវិជ្ជមាន ពោល​គឺ​បើក​ចិត្ត​ឲ្យ​ទូលាយ ទទួល​យក​រឿង​ល្អៗ នោះ​ចាំ​មើល​ទៅ​សំណាង និង​ភាព​វិជ្ជមាន​នឹង​ហូរ​ចូល​មក​ក្នុង​ជីវិត​អ្នក។

ជាង​នេះ​ក៏​កុំ​ខ្លាច​ដាន​ចាស់ កុំ​ខ្លាច​អតីតកាល នូវ​រឿង​ដែល​ហួស​ទៅ​ហើយ​នោះ យក​វា​ជា​បទពិសោធន៍ ហើយ​ត្រូវ​ប្រាប់​ខ្លួន​ឯង​ថា បញ្ហា​នរណា​ក៏​ជួប​នរណា​ក៏​ប្រទះ​ដែរ មិន​មែន​តែ​យើង​ទេ ដូច្នេះ​បើ​ជួប​ហើយ​ក៏​រក​ផ្លូវ​ដោះស្រាយ​ទៅ នៅ​ខូចចិត្ត​បាន​អ្វី​មក​វិញ។ ជឿជាក់​លើ​ខ្លួន​ឯង បន្ត​ដំណើរ​ទៅ​មុខ​ជានិច្ច!

រូបភាព​ទី ២

2

នៅ​ខែ​តុលា​នេះ អាច​នឹង​មាន​រឿង​មួយ​ចំនួន​ដែល​ត្រូវ​ការ​ពេល ហើយ​អ្នក​មិន​អាច​បង្ខំ​ឲ្យ​វា​ដំណើរការ​ទៅ​បាន​លឿន​ដូច​ការ​ចង់​បាន​នោះ​ទេ។ ចូរ​អត់ធ្មត់​បន្តិច សង្កត់​ចិត្ត​ឲ្យ​រឹងមាំ​បន្តិច ហើយ​រឿង​ល្អៗ​នឹង​កើត​ឡើង​ត្រូវ​ទៅ​តាម​ពេលវេលា​របស់​វា។

ចូរ​អ្នក​សម្រាក​ផ្លូវ​ចិត្ត​ឲ្យ​បាន​ច្រើន​នៅ​ខែ​នេះ ដូច​ជា​ការ​ស្តាប់​តន្រ្តី ធ្វើ​លំហាត់ប្រាណ និង​ធ្វើ​រឿងរ៉ាវ​កម្សាន្ត​ល្អៗ​មួយ​ចំនួន​សម្រាប់​ខ្លួន​ឯង។

រូបភាព​ទី ៣

3

អ្នក​ប្រហែល​ជា​ស្ថិត​ក្នុង​ភាព​ឯកោ​ខ្លាំង​ណាស់​មែនទេ? ពិត​ណាស់​អ្នក​ដែល​ជ្រើសរើស​រូបភាព​ទី ៣ ហាក់​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ធ្វើ​អ្វី​តែ​ឯងៗ ហើយ​មាន​អារម្មណ៍​ថា​ពេល​ខ្លះ​ក៏​អាណិត​ខ្លួន​ឯង​ណាស់​ដែរ តែ​មិន​ដឹង​ធ្វើ​បែប​ម៉េច។

យ៉ាង​ណា​នៅ​ខែ​តុលា​នេះ អ្នក​គួរ​ដល់​ពេលវេលា​ដើម្បី​ផ្សារភ្ជាប់​ខ្លួន​ឯង​ទៅ​កាន់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ក្បែរ​ខ្លួន ឬ​មនុស្ស​ថ្មី​ហើយ ត្រូវ​ចាំ​ថា​អ្វី​គ្រប់​យ៉ាង​គឺ​នៅ​ក្នុង​ដៃ​អ្នក​ជា​អ្នក​សម្រេច ដូច្នេះ​កុំ​ខ្លាច​ក្នុង​ការ​ភ្លក់​រសជាតិ​ថ្មី​នៃ​ជីវិត ការ​ទៅ​ជួប​មនុស្ស​ថ្មី បង្កើត​មិត្តភាព​ថ្មី ដែល​វា​មិន​សុទ្ធ​តែ​អាក្រក់​ទាំង​អស់​នោះ​ទេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក