កម្ចាត់​ស្នាម​ស្រអាប់ ជួយ​ឲ្យ​ក្លៀក​ភ្លឺ​រលោង ដោយ​គ្រាន់​តែ​អនុវត្ត​វិធី​សាមញ្ញ ៤ នេះ

ស្បែក​ក្លៀក​ខ្មៅ ស្រអាប់​មិន​ភ្លឺ​រលោង ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​ស្រ្តី​បាត់បង់​ភាព​ជឿជាក់ និង​មិន​ហ៊ាន​ស្លៀក​អាវ​ដៃ​ខ្លី ឬ​អាវ​វៀល​ក្លៀក។ តែ​យ៉ាង​ណា​ជាមួយ​វិធី​សាមញ្ញ​ខាង​ក្រោម ៤ Knongsrok សូម​ចែករំលែក​ឲ្យ​អ្នក​យក​ទៅ​អនុវត្ត គឺ​អាច​ទទួល​បាន​ប្រសិទ្ធភាព ហើយ​មិន​ពិបាក​នោះ​ទេ៖

៤) ការ​ប្រើប្រាស់​ក្រូចឆ្មារ​និង​អំបិល

1

អ្នក​ត្រូវ​កាត់​ក្រូចឆ្មារ​មួយ​ចំហៀង ហើយ​ជ្រលក់​វា​ជាមួយ​អំបិល​ដែល​នៅ​ល្អ ហើយ​យក​វា​មក​ត្រដុស​ថ្នមៗ​លើ​ស្បែក​ក្លៀក រយៈ​ពេល ៣ នាទី​សឹម​លាង​ទឹក​ចេញ។

ឬ​វិធី​ម្យ៉ាង​ទៀត​អ្នក​អាច​លាយ​អំបិល ១ ស្លាប​ព្រា​បាយ​ជាមួយ​ទឹក​ក្រូចឆ្មា​ស្រស់​កន្លះ​ស្លាប​ព្រា​បាយ ហើយ​លាប​វា​ត្រង់​ក្លៀក រួច​រង់ចាំ​ប្រហែល ១០ នាទី​បន្ទាប់​មក​លាង​សម្អាត​ជាមួយ​ទឹក

៣) ប្រើប្រាស់​ម្សៅ Baking Soda

2

ម្សៅ​ដែល​គេ​យក​ទៅ​ដុត​នំ ឬ​យើង​ហៅ​ថា Baking Soda វា​អាច​ជួយ​បន្សាប pH ​និង​ការពារ​បាក់តេរី​ដែល​បណ្តាល​ឲ្យ​ខូច​ស្បែក។ អ្នក​ត្រូវ​ដួស​ម្សៅ​នោះ ២ ស្លាប​ព្រា​បាយ​ លាយ​ជាមួយ​ទឹក ២ ស្លាប​ព្រា​បាយ​ដូច​គ្នា ទៅ​ក្នុង​ចាន​ ១។

បន្ទាប់​មក​កូរ​វា​ឲ្យ​សព្វ ហើយ​យក​វា​មក​លាប​សម្អាត​ត្រង់​ផ្នែក​ក្លៀក​ជា​ចលនា​រង្វង់ រួច​ម៉ាស្សា​ទុក​ចោល​រយៈ​ពេល ៥ នាទី ហើយ​លាង​សម្អាត​ប្រើប្រាស់​ទឹកក្ដៅឧណ្ហ៍ៗ រួច​ជូត​ឲ្យ​ស្ងួត។

២) ប្រើប្រាស់​ក្រូចឆ្មា​ជាមួយ​នឹង​ទឹកឃ្មុំ

3

ទឹក​ឃ្មុំ​ក៏​អាច​បំបាត់​បញ្ហា​ក្លៀក​ខ្មៅ​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ ហើយ​វា​ក៏​អាច​ជួយ​ផ្តល់​សំណើម​នៅ​ក្រោម​ស្បែក​ និង​បំបាត់​ក្លិន​ក្លៀក​យ៉ាង​មាន​ប្រសិទ្ធភាព។

អ្នក​គ្រាន់​តែ​លាយ​ក្រូចឆ្មា​និង​ទឹក​ឃ្មុំ​ក្នុង​បរិមាណ​សមល្មម​មួយ ដើម្បី​យក​ល្បាយ​នោះ​មក​លាប​រាប​ស្មើ​លើ​ស្បែក​ក្លៀក បន្ទាប់​មក​ទុក​ចោល​រយៈ​ពេល ២០ នាទី សឹម​លាង​ទឹក​សម្អាត​ចេញ។

១) ប្រើប្រាស់​ថ្នាំ​ដុស​ធ្មេញ

Trị Hôi Nách Bằng Kem đánh Răng Thế Nào để Hiệu Quả?

ថ្នាំ​ដុស​ធ្មេញ​មាន​ផ្ទុក​នូវ​សារធាតុ​សម្លាប់​បាក់តេរី​ជា​ច្រើន ហើយ​វា​ក៏​ជួយ​បំបាត់​ក្លិន និង​ធ្វើ​ឲ្យ​ក្លៀក​ក្រអូប​ផង​ដែរ។

វិធី​គឺ​ងាយ អ្នក​គ្រាន់​តែ​យក​ថ្នាំ​ដុស​ធ្មេញ មក​លាប​នៅ​តំបន់​ក្រោម​ក្លៀក ហើយ​ទុក​រយៈ​ពេល​ប្រហែល ១៥ នាទី រួច​រង់ចាំ​រហូត​ដល់​ថ្នាំ​ដុស​ធ្មេញ​ស្ងួត សឹម​លាង​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ​ជា​ការ​ស្រេច៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក