អ្នកត្រូវដឹងថា គ្មានស្ត្រីណាសប្បាយចិត្តជាង ឬ វេទនាជាងអ្នកណាទេ រឿងសំខាន់គឺយើងម្នាក់ៗដឹងពីរបៀបប្រព្រឹត្ដនៅក្នុងជីវិតនេះ។ កុំបន្ទោសខ្លួនឯងថា ហេតុអ្វីបានជាអ្នកវេទនាជាងមនុស្សដទៃ ឬអ្នកកាន់តែមិនសប្បាយចិត្តនៅពេលអ្នកមិនមានប្តី ដូចជាអ្នកផ្សេងទៀត។
១. ស្ត្រីល្ងង់តែងតែជ្រើសរើសគូស្នេហ៍របស់ពួកគេ តាមវិធីនៃការថែរក្សាបុរសដែលខ្លួនស្រឡាញ់។ ស្រ្តីតែងវិនិច្ឆ័យបុរសថា ល្អឬអាក្រក់ អាស្រ័យលើបុរសប្រព្រឹត្តលើខ្លួន ដោយមិនបានដឹងថាបុរសតែងតែបង្កជម្លោះ ដើម្បីមានស្រីថ្មី។ រីឯស្ត្រីដែលមានប្រាជ្ញានឹងជ្រើសរើសបុរសដែលដឹងពីរបៀបថែរក្សាខ្លួនឯង។
២. មនុស្សស្រីល្ងង់នឹងស្រលាញ់ហើយប្តេជ្ញាថានឹងមានស្នេហាតែមួយព្រមស្លាប់ជាមួយបុរសដែលខ្លួនស្រលាញ់ដាច់ខាត។ រីឯស្ត្រីដែលមានប្រាជ្ញានឹងជ្រើសរើសរៀបការជាមួយមនុស្សដែលនាងស្រឡាញ់ហើយមនុស្សនោះក៏ស្រឡាញ់នាងដែរ។ ដូច្នេះ ប្រសិនបើអ្នកចង់បានជីវិតដែលមានសន្តិភាពនិងសុភមង្គលនាពេលអនាគត សូមកុំល្ងង់ក្នុងការជ្រើសរើសមនុស្សដែលអ្នកស្រលាញ់ ព្រោះពួកគេនឹងអនុញ្ញាតឱ្យអ្នករត់តាមគេពេញមួយជីវិតដោយមិនខ្វល់ពីគំនិតរបស់អ្នកឡើយ។
៣. ស្ត្រីដែលមានប្រាជ្ញាដឹងពីរបៀបលើកកម្ពស់ភាពខ្លាំងរបស់ខ្លួន របៀបធ្វើឱ្យខ្លួនឯងកាន់តែលេចធ្លោនិងទាក់ទាញចំពោះភ្នែកអ្នកដទៃ។ នាងប្រហែលជាមិនល្អឥតខ្ចោះទេ ប៉ុន្តែនាងតែងតែដឹងពីរបៀបធ្វើឱ្យខ្លួនឯងស្រស់ស្អាតលេចធ្លោនៅក្នុងហ្វូងមនុស្សទាក់ទាញភ្នែកគ្រប់គ្នា។ មនុស្សស្រីល្ងង់តែងតែប្រើលេសដើម្បីរវល់ជាមួយការងារហើយភ្លេចមើលថែខ្លួនឯងឱ្យបានច្រើន។
៤. នៅក្នុងទំនាក់ទំនងរវាងម្តាយក្មេកនិងកូនប្រសាស្រីល្ងង់ៗ ច្រើនតែឆាប់ខឹងនិងបង្ហាញពីឯករាជ្យភាពរបស់ពួកគេ ទោះបីជាពួកគេរស់នៅក្រោមដំបូលតែមួយក៏ដោយ។ ពួកគេត្រៀមខ្លួនតវ៉ាយ៉ាងខ្លាំងនៅពេលដែល-ពុកម្តាយក្មេកលើកឡើងនូវមតិខុស។ ស្ត្រីឆ្លាតនឹងមិនធ្វើដូច្នេះទេ ពួកគេគ្រាន់តែស្តាប់ដោយយកចិត្តទុកដាក់និងស្រូបយកសេចក្តីណែនាំរបស់ម្តាយក្មេកដើម្បីកែលម្អខ្លួនឯង៕
ប្រភព៖ បរទេស