ទំព័រទី ១០ ប្រចាំឆ្នាំ ២០២១ គឺខែតុលា បានចូលមកដល់ហើយ ដោយសម្រាប់អ្នកកើតឆ្នាំទាំង ៥ ខាងក្រោម គឺមានឆ្នាំ ៣ ដែលមានរាសីខ្ពស់ត្រដែត ហើយអ្នកកើតឆ្នាំ ២ គឺមានរាសីមិនសូវល្អនោះទេ ដែលត្រូវប្រុងប្រយ័ត្នបន្តិច៖
អ្នកកើតឆ្នាំខាល – ខ្លា
តាមហោរាសាស្រ្តសម្រាប់អ្នកកើតឆ្នាំខាល ដូចមានគេបំភ្លឺជីវិតឲ្យភ្លឺចិញ្ចាចនៅខែតុលានេះ ហើយពួកគេអាចទទួលបានលាភសំណាងខ្ពស់ ក្នុងអាជីពការងារ ក៏ដូចជាការរកស៊ីនានា។ មនុស្សនេះក៏នឹងបានជួបដៃគូសហការល្អ អាចជួយស្រោចស្រង់អ្នក ឲ្យឆ្លងផុតរណ្តៅបញ្ហាទៀតផង។
គ្រប់យ៉ាងអំណោយផលល្អ នាំតែលាភ នាំតែសំណាង ពោលអាចបង្កើនប្រាក់ចំណូលចូលហោប៉ៅ ដល់អ្នកកើតឆ្នាំខាល ឲ្យក្លាយជាអ្នកមានបាន។ ទៅមើលស្ថានភាពស្នេហា ក៏ចូលដល់ស្ថិរភាពល្អជាងពេលមុន បើជាជីវិតគ្រួសារក៏នឹងលែងឈ្លោះប្រកែកគ្នា បើជាជីវិតនៅលាវ ក៏នឹងត្រៀមជួបគូពិត។
អ្នកកើតឆ្នាំមមែ - ពពែ
តាមហោរាសាស្រ្ត សម្រាប់ជោគជតារាសីអ្នកកើតឆ្នាំមមែ នៅខែតុលា គឺអាចទទួលបានលទ្ធផលល្អ ហួសពីការរំពឹងទុក។ តាមជើងលេខ ម្ចាស់ឆ្នាំមមែ ដែលជួបរឿងមិនល្អកាលពីប៉ុន្មានខែមុន នឹងទទួលបានផលល្អតបស្នងត្រលប់មកវិញ ដូចត្រូវរង្វាន់ធំធ្លាក់ពីលើមេឃ។
យ៉ាងណាពួកគេក៏ត្រូវច្បាស់លាស់ពីការរក្សាទំនាក់ទំនងនៅពេលខាងមុខនេះដែរ ព្រោះអាចប៉ះពាក្យប៉ះសម្តី ជាមួយមិត្តរួមការងារ កន្លែងរកស៊ីបន្តិចបន្តួច នាំឲ្យខូចអារម្មណ៍។ គ្រាន់ថាវាមិនជាបញ្ហាចោទអ្វីធំឡើយ ព្រោះពួកគេអាចទទួលបានលាភធំជាងគ្រោះនៅខែតុលា។
អ្នកកើតឆ្នាំកុរ – ជ្រូក
ធាតុឈើជាធាតុនាំលាភដល់អ្នកកើតឆ្នាំកុរ នៅខែតុលាខាងមុខនេះ ដោយពួកគេ អាចទទួលបានលាភសំណាងធំ និងប្រាក់ចំណូលដូចទឹកបាក់ទំនប់ ជាមួយការបណ្តាក់ទុនរកស៊ីជាមួយមនុស្សដែលនឹងមកសហការជាមួយអ្នកនៅពេលខាងមុខ។
យ៉ាងណាអ្នកក៏ត្រូវមើលបន្តិចដែរ ព្រោះបើធ្វើត្រូវគឺបានលុយធំ តែបើធ្វើខុសគឺខាតបង់ធំ។ តែតាមហោរាសាស្រ្តឱកាសសាងលាភ សាងជ័យសម្រាប់អ្នកកើតឆ្នាំជ្រូក គឺមានខ្ពស់ ដូច្នេះហានិភ័យនៃការខាតបង់គឺទាបខ្លាំងបំផុត។
អ្នកកើតឆ្នាំឆ្លូវ – គោ
ជាឆ្នាំដែលអាចជួបសំណាងមិនល្អនៅខែតុលានេះ ពោលអាចនឹងប្រឈមបញ្ហាច្រើន នាំឲ្យប៉ះពាល់ដល់ប្រាក់ចំណូល។ វាគួបផ្សំនឹងអ្នកខ្លួនឯងដែរ ចូរកុំលោភលន់ខ្លាំងពេក កុំប្រើប្រាស់មហិច្ឆតាខ្ពស់ខ្លាំងពេក ព្រោះពេលវេលានាំសំណាងរបស់អ្នកកើតឆ្នាំឆ្លូវ មិនទាន់ចូលមកដល់នៅខែតុលាខាងមុខនេះទេ។
ជាងនេះជីវិតប្តីប្រពន្ធក៏ងាយនឹងមានភាពរកាំរកូស មិនចុះសម្រុងគ្នា ហើយស្ថានភាពសម្រាប់អ្នកនៅលីវ ក៏កុំចាំបាច់ចំណាយពេលវេលា ឬធនធានណាត់ជួបនរណាម្នាក់ពេលខាងមុខអី ព្រោះមិនមែនជាគូពិតរបស់អ្នកឡើយ។
អ្នកកើតឆ្នាំរោង – នាគ
ការងារនៅខែតុលា សម្រាប់អ្នកកើតឆ្នាំរោង អាចជួបការលំបាកច្រើន ទទួលរងសម្ពាធជាងខែមុនៗ ហើយអាចប៉ះទង្គិចពាក្យសម្តីជាមួយមិត្តរួមការងារទៀតផង។
ដូច្នេះនៅរាល់ការសម្រេចចិត្តទាំងឡាយនៅខែតុលា គឺត្រូវតែប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសរឿងដែលមិនគួរ ក៏កុំប្រថុយ ព្រោះអាចនាំឲ្យអ្នកខាតបង់ធ្ងន់ធ្ងរ។ បន្ថែមពីនេះ រឿងវិនិយោគណាមួយក៏កុំលោតឆ័ត្រឲ្យសោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក