នៅក្នុងជីវិតពិតនេះ ខ្លឹមសារនៃប្រាក់ត្រូវបានជះឥទ្ធិពលគ្រោះថ្នាក់ជាច្រើនប្រភេទដល់មនុស្សគ្រប់គ្នា ប៉ុន្តែមនុស្សទាំងនោះបែរជាមិនខ្វាយខ្វល់ពីរឿងទាំងអស់នេះទេ។ ផ្ទុយទៅវិញ ពួកគេមានអារម្មណ៍ថា "មិនគ្រប់គ្រាន់"។
ទោះជាយ៉ាងណា សព្វថ្ងៃនេះប្រសិនបើអ្នកមានប្រើទ្រព្យសម្បត្តិអសន្តិសុខដើម្បីធ្វើទាននិងតង្វាយ នៅពេលអនាគតសំណាងល្អនិងអ្វីៗដែលមានសុភមង្គលនឹងកើតមានតាមលក្ខខណ្ឌដែលបានកំណត់ទុកជាមុន។ ដូច្នេះវិធីដែលល្អបំផុតគឺអ្នកមិនត្រូវបង្ហាញភាពក្រអឺតក្រទមឬបង្កគ្រោះថ្នាក់ដល់អ្នកដទៃឡើយក្រែងគុណធម៌ឆាប់រលាយបាត់។
ខាងក្រោមនេះ ជាប្រភេទគ្រោះថ្នាក់ទាំងប្រាំដែលមើលមិនឃើញ៖
ទី១ គឺមិនដឹងថាភ្លើងនឹងឆេះនៅពេលណាទេ។
ទី២ គឺមិនដឹងថាអាចការពារទឹកជំនន់ទាន់ពេលវេលាទេ។
ទី៣ គឺត្រូវបានអាជ្ញាធររឹបអូសដោយកម្លាំង ប៉ុន្តែមិនអាចទប់ទល់បាន។
ទី៤ គឺផ្ដល់ឲ្យកូនរហូត ហើយខ្ជះខ្ជាយដល់ទីបញ្ចប់នៃទ្រព្យសម្បត្តិ។
ទី៥ គឺចោរចូលមកប្លន់៕
ប្រភព៖ បរទេស