មិនបាច់ធ្វើអ្វីច្រើនទេ ស្ត្រីមានតែ៣ចំណុចនេះ ក៏អាចធ្វើឲ្យស្វាមីមោទនភាព សប្បាយចិត្តណាស់ហើយ

ការរស់នៅក្នុងគ្រួសារនីមួយៗមានភាពចាំបាច់ណាស់់ក្នុងការទំនាក់ទនង ជួយជ្រោមជ្រែងគ្នាឲ្យមានការជោគជ័យល្អ។ ក្នុងនាមជាស្វាមីម្នាក់ ប្រាកដណាស់នឹងមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ប្រសិនបើបានរៀបការជាមួយប្រពន្ធដែលចេះរៀបចំទុកដាក់គ្រប់យ៉ាងជាមួយស្វាមី មិនថា សុខ ឬទុក្ខ។ ដូច្នេះស្រ្តី គួរតែមានចំណុចខាងក្រោមនេះគឺគ្រប់គ្រាន់ហើយ។

ថែរក្សាកូនឲ្យស្តាប់បង្គាប់និងមានសុខភាពល្អ

សព្វថ្ងៃនេះនៅពេលកូននៅក្មេង ក្នុងនាមជាម្តាយត្រូវការមើលថែនិងចិញ្ចឹមបីបាច់ឲ្យបានត្រឹមត្រូវ។ ស្វាមីនៅពេលដែលពួកគេឃើញកូនៗ មានសុខភាពល្អរាងកាយមាំមួន ច្បាស់ជានិយាយថា អរគុណចំពោះដៃដ៏ប៉ិនប្រសប់ការខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃរបស់ភរិយា។ ស្វាមីគ្រប់រូបប្រាកដជាមានអារម្មណ៍ថា “ខ្លួនមានសំណាង” ដែលទទួលបានប្រពន្ធប្រភេទនេះ។

លើកទឹកចិត្តស្វាមីរបស់អ្នកនៅពេលគាត់បរាជ័យ

បុរសអាចស្គាល់ចិត្តមនុស្សស្រីពិតប្រាកដក្នុងគ្រាក្រលំបាក។ បើប្រពន្ធមានបេះដូងតែមួយជាមួយស្វាមី មិនថាស្ថានភាពលំបាកប៉ុណ្ណា នាងនឹងមិនបោះបង់ចោលទុកឲ្យស្វាមីនៅម្នាក់ឡើយ។ ទោះបីគាត់មិននិយាយថាអរគុណក៏ដោយ ប៉ុន្តែបុរសនឹងដឹងថា វាជាគុណធម៌ដ៏ថ្លៃថ្នូរបស់ប្រពន្ធ គាត់នឹងស្រឡាញ់ គោរពអ្នកពេញមួយជីវិត។

ដឹងពីរបៀបចាយលុយឱ្យបានច្បាស់លាស់ សន្សំបានសមហេតុផល

ស្វាមីគ្រប់រូបតែងតែចង់ឱ្យប្រពន្ធរបស់គាត់ជួយគាត់គ្រប់គ្រងការចំណាយគ្រួសារទាំងមូល។ ដូចនេះ ក្នុងនាមជាភរិយាអ្នកគួរតែយល់ពីចិត្តគំនិតនោះហើយ ក្នុងពេលជាមួយគ្នានេះអ្នកត្រូវតែលើកកម្ពស់សមត្ថភាពក្នុងការគ្រប់គ្រងការចំណាយក្នុងគ្រួសារដើម្បីមាន “អាហារសម្រាប់ញ៉ាំ” ដើម្បីឱ្យស្វាមីរបស់អ្នកមានអារម្មណ៍សុវត្ថិភាព៕

ប្រភព៖ បរទេស