មនុស្សម្នាក់ៗកើតមកតែងតែចង់រស់នៅប្រកបទៅសេចក្ដីសុខ ទាំងផ្លូវចិត្តនិងផ្លូវកាយ ទោះបីជាដឹងថាខ្លួនស្ថិតក្នុងសភាពបែបណាក៏ដោយ។ ដូច្នេះ ដើម្បីឲ្យជីវិតអ្នកមានភាសុខសាន្តជារៀងរហូត ត្រូវមើលគន្លឺះសំខាន់ៗខាងក្រោមនេះ។
ស្ងប់ស្ងាត់
នៅពេលអ្នកឈានចូលដល់វ័យកណ្តាល អ្នកប្រហែលធ្លាប់ឆ្លងកាត់ជីវិតដែលត្រូវបែកបាក់ ការជំពប់ដួលឬសមិទ្ធផលដែលមិនសមប្រកប។នៅពេលដែលមនុស្សបានយល់ពីពិភពលោកកាន់តែច្រើន នោះផ្ទៃខាងក្នុងនឹងកាន់តែស្ងប់ស្ងាត់ ហើយការរក្សាចិត្តឱ្យស្ងប់មិនមែនជាកិច្ចការងាយស្រួលឡើយ។
ប្រឈមមុខនឹងជីវិតដោយសុទិដ្ឋិនិយម
ប្រសិនបើមនុស្សម្នាក់មានគំនិតអវិជ្ជមាន នោះនៅជុំវិញរបស់គាត់នឹងក្លាយទៅជាអាក្រក់ សម្បូរទៅដោយជម្លោះជាច្រើនកើតមានឡើង។ ផ្ទុយទៅវិញ បើមនុស្សម្នាក់តែងតែសប្បាយរីករាយពោរពេញដោយគំនិតវិជ្ជមាន នោះនៅជុំវិញគាត់ប្រាកដជាប្រែជាល្អជាមិនខាន។ មនុស្សគ្រប់រូបត្រូវឆ្លងកាត់កំណើតអាយុចាស់ឈឺនិងស្លាប់។ អ្វីក៏ដោយដែលប្រុងកើតឡើងវានឹងកើតភ្លាម។
រៀនបើកបេះដូង
មានតែមនុស្សដែលមានចិត្តសប្បុរសទេ ដែលអាចទ្រទ្រង់ពិភពលោកអត់ធ្មត់គ្រប់រឿងសោកសៅនិងរីករាយបាន។ អ្នកអាចអត់ធ្មត់និងអភ័យទោសចំពោះចំណុចខ្វះខាតរបស់អ្នកដទៃ។ ដូច្នេះប្រសិនបើមនុស្សវ័យកណ្តាលអាចអធ្យាស្រ័យនិងទទួលយកបាន នោះចិត្តរបស់អ្នកនឹងមានភាពងាយស្រួលធូរស្រាល។
ត្រូវចងចាំថាលុយគឺជាវត្ថុមួយនៅខាងក្រៅរាងកាយ
មនុស្សកើតមកដោយអាក្រាតគ្មានអ្វីជាប់ខ្លួនទេ ហើយនៅពេលមនុស្សស្លាប់ទៅវិញ ពួកគេននឹងនៅម្នាក់ឯងមិនអាចយកអ្វីទៅជាមួយបានឡើយ។ ដូច្នេះកុំឱ្យចិត្តរបស់អ្នកត្រូវហ៊ុំព័ទ្ធដោយទ្រព្យសម្បត្តិ កុំបាត់បង់សីលធម៌និងមនសិការរបស់អ្នក ដោយសារតែលុយនិងកិត្តិនាម៕
ប្រភព៖ បរទេស