ចាស់​ជាង​វ័យ​មិន​ដឹង​ខ្លួន បើ​អ្នក​នៅ​បន្ត​ទទួល​ទាន​ទឹក​ ដោយ​ខុស​របៀប​ទាំង ៥ នេះ

ទឹក​គឺ​ជា​របស់​ដែល​សំខាន់ ដើម្បី​ទ្រទ្រង់​ជីវិត​មនុស្ស​យើង ហើយ​ទោះ​ជា​យ៉ាង​ណា​ក៏​មិន​សុទ្ធ​តែ​ការ​ទទួល​ទាន​ទឹក អាច​ជា​រឿង​ល្អ​សម្រាប់​សុខភាព​ទាំង​អស់​នោះ​ដែរ។ ក្នុង​ការ​អនុវត្ត​ខុស​របៀប​ទាំង ៥ ខាង​ក្រោម វា​មាន​តែ​បង្ក​ផល​ប៉ះពាល់​ទៅ​វិញ ហើយ​អាច​បណ្តាល​ឲ្យ​អ្នក​ឆាប់​ចាស់​ជាង​វ័យ ​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​មនុស្ស​ដែល​ចូលចិត្ត​ចូល​គេង​យប់​ជ្រៅ​ទៅ​ទៀត៖

៥) ការ​ផឹក​ទឹក​តិច​ពេក

Suckhoe29127hinh2_qpth

រាងកាយ​មនុស្ស​យើង​ភាគ​ច្រើន អាច​ដំណើរការ​ទៅ​បាន​ក៏​ដោយសារ​ទឹក ព្រោះ​សរីរាង្គ​ជា​ច្រើន​ត្រូវ​ការ​ទឹក​ជា​ចាំ​បាច់។ ទោះ​ជា​យ៉ាងណា​ប្រសិន​មនុស្ស​ជា​ច្រើន​មិន​សូវ​ចូលចិត្ត​ទទួល​ទាន​ទឹក ហើយ​ធ្វើ​ឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក នោះ​ការ​បន្ត​រយៈ​ពេល​យូរ អាច​ធ្វើ​ឲ្យ​ស្បែក​ស្ងួត ស្លេក មិន​ភ្លឺ ហើយ​នាំ​ឲ្យ​ឆាប់​ចាស់​ជាង​វ័យ​ដោយ​មិន​ដឹង​ខ្លួន។

៤) ការ​ផឹក​ទឹក​លឿន​ពេក

20191130_160655_303640_chong Lao Hoa.max 800x800

ជា​ធម្មតា​​នៅ​ពេល​យើង​មាន​អារម្មណ៍​ស្រេក​ទឹក យើង​សម្រុក​ផឹក​យកៗ​លឿន​ពេក នោះ​វា​នឹង​ប៉ះពាល់​ជា​ខ្លាំង​ដល់​លំពែង និង​ក្រពះ ហើយ​ធ្វើ​ឲ្យ​ខូច​មុខងារ​រំលាយ​អាហារ និង​ការ​ស្រូប​យក​របស់​ក្រពះ ពោះវៀន។

ហេតុ​នេះ​ហើយ​ទើប​គ្រូ​ពេទ្យ​ណែនាំ​ឲ្យ​អ្នក​មិន​គួរ​ផឹក​ទឹក​លឿន​ពេក​ទេ បើ​ទោះ​បី​ស្រេក​ខ្លាំង​ក៏​ដោយ គួរ​ផឹក​ទឹក​យឺតៗ ដើម្បី​ឲ្យ​រាងកាយ​អាច​ស្រូប​យក​ជាតិ​ទឹក​បាន​ពេញលេញ និង​រក្សា​មុខងារ​របស់​សរីរាង្គ​ជា​ច្រើន​ឲ្យ​នៅ​ល្អ។

៣) ការ​ផឹក​ទឹក​ច្រើន​ក្នុង​ពេល​តែ​មួយ

Nuoc

មនុស្ស​ខ្លះ​មិន​សូវ​ចូលចិត្ត​ផឹក​ទឹក​ទេ ដល់​តែ​ពេល​ស្រេក​គឺ​ផឹក​យក​ច្រើន​តែ​ម្តង​ក្នុង​ពេល​តែ​មួយ ហើយ​នេះ​វា​ពិត​ជា​អាច​ជះ​ឥទ្ធិពល​ជា​ច្រើន​ដល់​សុខភាព​រាងកាយ​របស់​យើង។

ដោយសារ​វា​ដាក់​បន្ទុក​ទៅ​លើ​តម្រង​នោម ហើយ​ប៉ះពាល់​ដល់​មុខងារ​បន្សាប​ជាតិ​ពុល ក៏​ដូច​ជា​បំផ្លាញ​ដល់​មុខងារ​របស់​សរីរាង្គ​ដទៃ​ទៀត​ក្នុង​រាងកាយ​មនុស្ស។

២) ផឹក​ទឹក​ច្រើន​បន្ទាប់​ពី​ទទួល​ទាន​អាហារ​រួច

Hoc Hoi Mot Vai Bi Quyet Hay Ho Giup Ban Duy Tri Lan Da Cang Tran Suc Song Tre Mai Khong Gia 853 5915806

យើង​តែងតែ​សង្កេត​ឃើញ​ថា មនុស្ស​ជា​ច្រើន​ទម្លាប់​ផឹក​ទឹក​ច្រើន​បន្ទាប់​ពី​ទទួល​ទាន​អាហារ​រួច ហើយ​នេះ​ជា​ទម្លាប់​មិន​ល្អ​មួយ ដោយសារ​វា​បញ្ចេញ​ទឹក​ក្រពះ និង​ធ្វើ​ឲ្យ​មុខងារ​ស្រូប​យក មាន​ការ​ចុះ​ខ្សោយ។ ប្រសិន​បើ​អ្នក​បន្ត​ទម្លាប់​នេះ យូរ​ទៅ​នឹង​មាន​បញ្ហា​ដល់​ប្រព័ន្ធ Endocrine និង​បង្កើន​ល្បឿន​ភាព​ចាស់​យ៉ាង​លឿន​ទៀត​ផង។

១) ការ​ទទួល​ទាន​ភេសជ្ជៈ​ជំនួស​ទឹក

ក្នុង​ទម្លាប់​រស់នៅ​របស់​មនុស្ស​ជា​ច្រើន​បច្ចុប្បន្ន រមែង​ផ្តោត​លើ​ការ​ទទួល​ទាន​ភេសជ្ជៈ ជំនួស​ទឹក តែ​របៀប​នេះ គឺ​ធ្វើ​ឲ្យ​ខូច​តម្រង​នោម​លឿន​ណាស់។ ជា​រួម​អ្នក​មិន​គួរ​ទទួល​ទាន​ភេសជ្ជៈ ឬ​ទឹក​ផ្លែ​ឈើ​កំប៉ុង​ច្រើន​ពេក​ទេ ព្រោះ​វា​ងាយ​នាំ​ឲ្យ​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម ធ្វើ​ឲ្យ​ស្ទះ​ចរន្ត​ឈាម ប៉ះពាល់​ដល់​ស្បែក និង​ពន្លឿន​ភាព​ចាស់​លឿន​ជាង​ធម្មតា​ទៀត​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក