យំ​ឲ្យ​មាន​ន័យ យំ​ឲ្យ​ចំណេញ! អ្នក​ជំនាញ​ថា យំ​ចន្លោះ​ម៉ោង ៧-១០ យប់ អាច​សម្រក​ទម្ងន់​បាន​ល្អ​បំផុត

ការ​ស្រាវជ្រាវ​បង្ហាញ​ថា ការ​យំ​ក៏​អាច​នាំ​ផល​ល្អ​ជា​ច្រើន​ដល់​រាងកាយ​មនុស្ស​យើង​ផង​ដែរ ហើយ​រួម​បញ្ចូល​ទាំង​ការ​សម្រក​ទម្ងន់​ថែម​ទៀត។ យ៉ាង​ណា​អ្នក​ក៏​ត្រូវ​យំ​ឲ្យ​ត្រូវ​តាម​បែបបទ​របស់​គេ​ដែរ៖

Unnamed

ហេតុអ្វី​អ្នក​យំ? ហេតុផល​នៃ​ការ​យំ ការ​ស្រក់​ទឹក​ភ្នែក ​វា​មាន​មូលហេតុ​ច្រើន​ផ្សេង​ពី​គ្នា ខ្លះ​ទៅ​ដោយសារ​រឿង​រំភើប​ចិត្ត ខ្លះ​ទៅ​ពិបាក​ចិត្ត ខ្លះ​ទៅ​ធូលី​ចូល​ភ្នែក ដែល​នាំ​ឲ្យ​ភ្នែក​កើត​មាន​សំណើម​និង​រអិល​គ្រាប់​ភ្នែក​នៅ​កំឡុង​ពេល​យំ។

ការ​យំ​ជួយ​ឲ្យ​ស្រក​ទម្ងន់? តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្រ្ត​បង្ហាញ​ថា ​ក្នុង​មួយ​ជីវិត​មនុស្ស ជា​ទូទៅ​អ្នក​យំ​ប្រហែល ៦២ លីត្រ​នៃ​ទឹក​ភ្នែក។ ការ​យំ​អាច​ជួយ​ឲ្យ​ស្រក​ទម្ងន់​បាន ក៏​ដោយសារ​តែ​ក្រពេញ Adrenal បាន​បញ្ចេញ​អរម៉ូន Cortisol ជា​អរម៉ូន​ជួយ​រាងកាយ​ប្រឆាំង​នឹង​ភាព​តានតឹង​ធ្វើ​ឲ្យ​អារម្មណ៍​មាន​តុល្យភាព ហើយ​វា​ក៏​មាន​ឥទ្ធិពល​ជួយ​រំលាយ​ជាតិ​ស្ករ​និង​ខ្លាញ់​សម្រាប់​ផ្តល់​ថាមពល​រាងកាយ​ផង​ដែរ។

Tumblr_670d6cff69d42e588e03e9906b3105f4_58989f73_400

5005959d 258f 4b85 A785 29128aba0b98

អ្នក​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​ថា ​នៅ​ពេល​អរម៉ូន ACTH មាន​ការ​បញ្ចេញ​មក វា​នាំ​ឲ្យ​ជាតិ​ខ្លាញ់​ក៏​ត្រូវ​បាន​រំលាយ ហើយ​ជៀសវាង​ការ​ប្រមូល​ផ្តុំ​ជាតិ​ខ្លាញ់​លើស។ មាន​ភស្តុតាង​បង្ហាញ​ថា ការ​យំ​យឺតៗ ជួយ​ឲ្យ​យើង​ទទួល​បាន​ការ​សម្រាក ហើយ​រាងកាយ​ផលិត​អរម៉ូន Endorphin បាន​ល្អ​ជាង ការ​យំ​លឿនៗ។

Ice_screenshot_20210928 152446

បន្ថែម​ពី​នេះ អ្នក​គួរ​​យំ​នៅ​ចន្លោះ​ម៉ោង ៧ ទៅ​ម៉ោង​ ១០ យប់​ ជា​ពេលវេលា​ល្អ​បំផុត​សម្រាប់​ការ​ស្រក​ទម្ងន់​រាងកាយ។ ជាង​នេះ​អត្ថប្រយោជន៍​ផ្សេង​ទៀត​នៃ​ការ​យំ មាន​ដូច​ជា៖ ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​ភ្នែក ការ​ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់ និង​ជួយ​ឲ្យ​អារម្មណ៍​ធូរស្រាល បំបាត់​ការ​តានតឹង​ផ្លូវ​ចិត្ត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក