ការរៀបអាពាហ៍ពិពាហ៍ពិតជាសំខាន់សម្រាប់មនុស្សស្រីក្នុងលោកនេះ ព្រោះវាជាពិធីមួយដែលជួយធ្វើឲ្យជីវិតស្រ្តីមានលក្ខណៈពេញលេញ។ ប៉ុន្តែវានឹងកាន់តែសំណាងបំផុត ប្រសិនបើស្រ្តីបានរៀបការជាមួយបុរសដែលមានអត្តចរិកចេះគិតគូពីអារម្មណ៍របស់ភរិយា ព្រមទាំងហ៊ានលះបង់គ្រប់យ់ាងដើម្បីគ្រួសារទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ បើគូជីវិតស្រ្តីមិនសមប្រកប បានស្វាមីដែលមិនចេះខ្វល់ខ្វាយ អ្នកក៏មិនគួរយកទុកក្នុងចិត្តដែរ។
ពាក្យរអ៊ូរទាំការរិះគន់
ស្ត្រីតែងតែត្រៀមខ្លួនជានិច្ចក្នុងការលះបង់ដើម្បីស្វាមីនិងកូន ប៉ុន្តែពេលខ្លះបែរជាទទួលបានការរិះគន់មកវិញ។ ការតបស្នងដោយសកម្មភាពនេះពិតជាសាហាវណាស់ ដែលអាចធ្វើឱ្យស្ត្រីមានអារម្មណ៍សោកស្តាយចំពោះខ្លួនឯងនិងពិបាកចិត្ត។ ដូច្នេះស្រ្តីគួរតែដឹងពីវិធីល្អបំផុតគឺមិនត្រូវអើពើនឹងពាក្យអាក្រក់ទាំងនោះ។ ម្យោ៉ងទៀត ភរិយាដែលមានប្រាជ្ញាគ្រាន់តែអនុញ្ញាតឱ្យស្វាមីនិយាយប្រាប់នាង មិនរករឿងឈ្លោះប្រកែកគ្នារហូតឈានដល់ការបែកបាក់អាពាហ៍ពិពាហ៍ឡើយ។
ត្អូញត្អែរអំពីការដើរទិញឥវ៉ាន់របស់ប្រពន្ធគាត់
ស្វាមីជាច្រើនតែងតែមានអារម្មណ៍ខឹងនិងត្អូញត្អែរអំពីការទិញអីវ៉ាន់របស់ប្រពន្ធ។ ក្នុងករណីនេះក្នុងនាមប្រពន្ធ អ្នកគួរតែមិនត្រូវអើពើនឹងការត្អូញត្អែររបស់ស្វាមី ព្រោះកាលណាកាន់តែស្តាប់ច្រើនអាចធ្វើឱ្យអ្នកកាន់តែខឹងប៉ុណ្ណោះ។
ក្នុងនាមជាប្តីអ្នកត្រូវដឹងថា ការដើរទិញឥវ៉ាន់គឺជាសេចក្តីរីករាយដែលអាចបន្ធូរភាពតានតឹងសម្រាប់ស្ត្រី។ មនុស្សស្រីត្រូវស្រឡាញ់ខ្លួននិងស្រស់ស្អាតជាមុនសិន ទើបអាចរក្សាស្វាមីបាន។ ទោះជាយ៉ាងណា ស្រីក៏មិនត្រូវផ្លាស់ប្តូរគ្រប់យ៉ាងដោយសារតែពាក្យសម្ដីប្តីដែរ ជាការពិតស្ត្រីក៏គួរតែដឹងពីរបៀបដើរទិញឥវ៉ាន់ផងដែរដើម្បីកុំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ។
ភ្លេចថ្ងៃកំណើតប្រពន្ធ
ប្តីដែលគ្មានបេះដូងនឹងមិនដែលចងចាំរាល់អនុស្សាវរីយ៍ ថ្ងៃឈប់សម្រាកដែលទាក់ទងនឹងប្រពន្ធឡើយ។ ពួកគេតែងតែច្រលំឬភ្លេចថ្ងៃខួបកំណើតប្រពន្ធ ខួបអាពាហ៍ពិពាហ៍។ បើប្តីមានលក្ខណៈបែបនេះ ប្រពន្ធក៏គួរព្រងើយកន្តើយដែរ ព្រោះកាលណាអ្នកកាន់តែសង្ឃឹមអ្នកនឹងកាន់តែខកចិត្តខ្លាំង៕
ប្រភព៖ បរទេស