ភាពស្រស់ស្អាតពិតជាមានសារៈសំខាន់ណាស់សម្រាប់ស្រ្តីគ្រប់រូប ព្រោះសម្រស់ក៏ជាផ្នែកមួយដែលជួយស្រ្តីក្នុងការបង្កើនការចាប់អារម្មណ៍ពីបុរសដទៃ។ សម្រស់គ្រាន់តែជារូបរាងខាងក្រៅ ប៉ុន្តែវាចាំបាច់ដែលស្រ្តីត្រូវតែមានជារៀងរហូត។ ដូចនេះស្រ្តីត្រូវចាំថា ចំណុបីខាងក្រោមនេះល្អឥតខ្ចោះគ្រប់គ្រាន់ ដែលអាចធ្វើឱ្យបុរសជាច្រើនធ្លាក់ក្នុងអន្លង់ស្នេហ៍។
ស្ត្រីដែលមានស្នាមញញឹមភ្លឺចែងចាំង
ស្នាមញញឹមនឹងនាំមកនូវអ្វីៗដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនរាប់រយព្រមទាំងសុខភាពល្អទៀតផង។ បុរសភាគច្រើនសារភាពថា ពួកគេមានអារម្មណ៍សុខស្រួលនៅពេលដែលបាននៅជិតស្ត្រីពោរពេញដោយស្នាមញញឹមភ្លឺថ្លា។
ស្ត្រីមានលក្ខណៈសាមញ្ញ
ជាការពិតដែលថា រូបរាងរបស់ស្ត្រីមានសារៈសំខាន់ណាស់។ បុរសអាចនឹងមានភាពទាក់ទាញជាមួយនឹងរូបរាងដ៏ស្រស់ស្អាតរបស់ស្រ្តី ប៉ុន្តែទីបំផុតពួកគេក៏អាចនឹងធុញទ្រាន់នៅពេលដែលស្ត្រីចាប់អារម្មណ៍តែការតុបតែងខ្លួននិងសំលៀកបំពាក់មួយក្នុងរយៈពេលពេញមួយថ្ងៃ។
បុរសមិនចូលចិត្តមនុស្សស្រីដែលមានពាក្យសម្តីជ្រុលពេកទេ តែស្រ្តីនឹងគួរឱ្យស្រឡាញ់ខ្លាំងណាស់ពេលដែលពួកគេមានសភាពបែបសាមញ្ញ ហើយស្ត្រីប្រភេទនេះក៏អាចធ្វើឱ្យបុរសមានអារម្មណ៍សុវត្ថិភាពជាងនៅពេលដែលពួកគេនៅក្បែរ។
ស្រ្តីមានភ្នែកធំៗស្រស់ស្អាត
ប្រសិនបើអ្នកមានភ្នែកធំភ្លឺនេះគឺជាគុណសម្បត្តិដ៏អស្ចារ្យណាស់សម្រាប់ស្រ្តី។ នៅពេលមានទំនាក់ទំនងគ្នា ភាគច្រើនបុរសចូលចិត្តយកចិត្តទុកដាក់ចំពោះភ្នែកស្ត្រី ព្រោះភ្នែកធំនិងភ្លឺនឹងធ្វើឱ្យពួកគេមានចំណាប់អារម្មណ៍តាំងពីជួបគ្នាលើកដំបូង។ ដូច្នេះស្ត្រីត្រូវថែរក្សាភ្នែកឱ្យបានល្អ មិនគួរគេងយប់ពេក អាចធ្វើឱ្យភ្នែកអ្នកខ្មៅ យោងតាមការស្រាវជ្រាវបុរសចូលចិត្តស្ត្រីដែលមានភ្នែកពណ៌ត្នោតរាងដូចអាល់ម៉ុងពួកគេគិតថាភ្នែកទាំងនោះមានភាពទាក់ទាញខ្លាំង៕
ប្រភព៖ បរទេស