កំហុស ៣ យ៉ាង ដែលអ្នកធ្វើរាល់ថ្ងៃ អាចបំផ្លាញស្បែកឲ្យកាន់តែស្រអាប់ គ្មានពន្លឺ

ស្បែកដែលប្រែជាស្រអាប់សូម្បីតែចំណុចពណ៌ត្នោតក៏លេចចេញមកលើផ្ទៃមុខ ហើយក្មេងស្រីខ្លះក៏បានសាកល្បងវិធីជាច្រើន ដោយមានលាបផលិតផលថែរក្សាស្បែក ប៉ុន្តែនៅតែមិនឃើញមានភាពប្រសើរឡើង។ ដូចនេះជាមូលហេតុចំបងនៃកំហុស ៤ យ៉ាង ដែលទោះបីជាអ្នកខិតខំថែរក្សាស្បែយ៉ាងណា តែស្បែករបស់អ្នកនៅតែមិនភ្លឺខូចដូចជាមានចំណុចពណ៌ត្នោតស្នាមខ្មៅៗ។

អ្នកមិនលាបឡេការពារកម្តៅថ្ងៃជាប្រចាំ

ឡេការពារកម្តៅថ្ងៃគឺជាផលិតផលថែរក្សាស្បែកដ៏សំខាន់សម្រាប់មនុស្សគ្រប់រូបដោយមិនបានគិតពីប្រភេទស្បែកឬបញ្ហាស្បែកឡើយ។ ដោយសារតែការត្រូវកម្តៅថ្ងៃយូរអាចនាំឱ្យមានបញ្ហាស្បែកអវិជ្ជមានជាច្រើនរួមទាំងមុននិងស្នាមជ្រួញទៀតផង។

ការលាបឡេការពារកម្តៅថ្ងៃគឺជារឿងចាំបាច់ក្នុងការបន្ថយចំណុចពណ៌ត្នោត។ ចំណុចទាំងនេះអាចធ្វើឱ្យអ្នកកាន់តែមានសភាពធ្ងន់ធ្ងរដោយសារការត្រូវនឹងពន្លឺព្រះអាទិត្យច្រើនពេក។ អ្នកគួរតែជ្រើសរើសប្រភេទលេដែលមានវាយនភាពស្តើងនិងស្រាល ព្រោះវាអាចជ្រាបចូលបានល្អ បន្ទាប់ពីលាបលើស្បែកនឹងមានបង្ហាញភាពរលោងស្អាតគ្មានស្នាម។

មុខមិនមានសំណើមគ្រប់គ្រាន់

ក្រែមផ្តល់សំណើមមានសារៈប្រយោជន៍យ៉ាងច្រើនណាស់ក្នុងការធ្វើឱ្យស្បែកភ្លឺថ្លា មិនមែនត្រឹមតែស្នាមពណ៌ប្រផេះគ្មានជីវិតនោះទេ។ ក្រៅពីនេះជាតិសំណើមក៏ជួយពង្រឹងភាពធន់ ពង្រឹងរបាំងការពារស្បែក ជួយឱ្យស្បែកមានសុខភាពល្អ ស្បែកនឹងបានជាសះស្បើយពីបញ្ហាអវិជ្ជមានរួមទាំងភាពស្រអាប់របស់ស្បែក។

អ្នកអាចជ្រើសរើសផលិតផលមួយដែលមានផ្ទុកសារធាតុ beta glucan ប្រេង jojoba និង ceramide ដែលជួយពង្រឹងរបាំងធម្មជាតិរបស់ស្បែកផ្តល់ជាតិទឹកច្រើននិងជួយបំបាត់ការរលាកស្បែកទៀតផង។

អ្នកកំពុងលាបលេលើស្បែកហួសកំរិត

ការជម្រះស្បែកគឺជាវិធីធម្មតាមួយដើម្បីកាត់បន្ថយចំណុចពណ៌ត្នោតចេញ ធ្វើឱ្យស្បែកភ្លឺរលោងជាងមុន។ ទោះយ៉ាងណាក៏ដោយ ការប្រើផលិតផលដែលមានជាតិខនិជសម្រាប់ការបកចេញជាញឹកញាប់អាចធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង។ ម្យ៉ាងទៀត ការប្រើផលិតផលដែលមានភាគល្អិតឬប្រើផលិតផលជូតមុខច្រើនពេក ក៏អាចនឹងធ្វើឱ្យបំណះខ្មៅកាន់តែងងឹតឡើងវិញ។

ប្រភព៖ បរទេស