នៅពេលកូនៗកើតមកក្នុងគ្រួសារដែលមានលក្ខខណ្ឌ ប្រាកដណាស់ពួកគេនឹងមានឱកាសធ្វើអ្វីគ្រប់យ៉ាងដែលពួកគេចង់បានយ៉ាងងាយស្រួល ដោយមិនចាំបាច់ខ្វល់ មិនបាច់ព្យាយាមធ្វើអ្វី ឬគ្មានបំណងចង់រៀន។ ជារឿយៗក្មេងៗដែលពោរពេញទៅដោយភាពសំបូរបែបតែងតែមានលក្ខណៈខ្ជិលច្រអូស ដែលដឹងតែភាពសប្បាយរីករាយ ហើយពេលខ្លះពួកគេក៏ជាមនុស្សកំសាកមិនហ៊ានប្រថុយអ្វីទាំងអស់។
ហេតុដូចនេះក្នុងនាមជាឪពុកម្តាយគ្រប់រូបគួរតែបង្រៀនកូនៗ របស់ពួកគេឱ្យមានឯករាជ្យដែលជាសមត្ថភាពមូលដ្ឋានសម្រាប់កុមារក្នុងការប្រឈមមុខនឹងជីវិតតទៅមុខ។
ជាធម្មតាឪពុកម្តាយភាគច្រើននៅពេលដែលកូនៗនៅក្មេងតែងតែផ្តល់ឱ្យពួកគេនូវអាហារឆ្ងាញ់ៗ ប្រើរបស់ល្អៗ។ ប៉ុន្តែជាលទ្ធផលនៅពេលដែលកូនធំឡើង បានឆ្លងកាត់នូវទម្លាប់អាក្រក់គ្រប់ប្រភេទ ការលេងអ្វីដែលថោកទាប រហូតពួកគេមិនអាចសូម្បីតែថែរក្សាជីវិតទៀតផង។
ជាការពិតនៅក្នុងសង្គមបច្ចុប្បន្នយើង អ្នកដែលមានទ្រព្យសប្បត្តិមិនអាចបង្ខំកូនចៅរបស់ពួកគេឱ្យរស់នៅក្នុងភាពក្រីក្រ ដើម្បីឱ្យពួកគេអាចយល់ពីអ្វីៗក្នុងស្ថានភាពរាល់ថ្ងៃនេះ។ ប៉ុន្តែអ្នកត្រូវប្រាប់កូនៗ របស់អ្នកថា វាមិនងាយស្រួលទេក្នុងការរកប្រាក់គ្រប់កាក់គ្រប់សេន។
ដូច្នេះអ្វីសំខាន់ដែលឪពុកម្ដាយគួរធ្វើគឺសាបព្រួសវាលនៃសុភមង្គលប្រមូលផ្តុំគុណធម៌និងធ្វើអំពើល្អនៅពេលក្រោយកូនៗ និងចៅនឹងទទួលបានពរជ័យដោយស្វ័យប្រវត្តិ។ ប្រសិនបើអ្នកមិនសន្សំគុណធម៌នៅពេលនេះហើយលុយដែលអ្នកទទួលបានមិនត្រឹមត្រូវទេ នោះកូនចៅរបស់អ្នកនឹងវេទនានៅពេលអនាគតហើយនឹងទទួលកម្មផលដែលប្រមូលបានពីអ្នក៕
ប្រភព៖ បរទេស