ក្នុងអត្ថបទនេះ Knongsrok នឹងចែករំលែកពីវិធីក្នុងការប្រើប្រាស់ត្រឡាច យកមកទទួលទានដើម្បីឲ្យស្រកខ្លាញ់ក្បាលពោះ ស្រកទម្ងន់ យ៉ាងមានប្រសិទ្ធភាព និងសុវត្ថិភាព៖
បញ្ជាក់ថាត្រឡាច វាមានរសជាតិផ្អែម មិនមានជាតិពុល អាចបន្ថយកម្តៅរាងកាយ ល្អក្នុងការបណ្តេញជាតិពុល ជួយឲ្យស្រកទម្ងន់ ហើយក៏មាននៅវីតាមីនល្អជាច្រើនដូចជា A, B1, B2, B3, B9 និង C, E ហើយទទួលទានច្រើនជួយឲ្យរាងកាយត្រជាក់ស្បែកស្អាត និងស្រកទម្ងន់។
១) ការទទួលទានទឹកត្រឡាចជួយឲ្យស្រកទម្ងន់
លាងសម្អាតត្រឡាចឲ្យស្អាត ហើយកាត់ជាបំណែកតូចៗ
រួចដាក់ទៅក្នុងម៉ាស៊ីនទឹកក្រឡុក
យកទឹកដាំពុះ មកចាក់លាយជាមួយស្ករបន្តិច អំបិលបន្តិច ដើម្បីឲ្យទឹកមានរសជាតិ ហើយដាក់ក្រឡុកចូលជាមួយគ្នាឲ្យសព្វ
យកទឹកដែលក្រឡុកហើយនោះមកទទួលទានជាប្រចាំ នោះអ្នកនឹងឃើញប្រសិទ្ធភាពក្នុងការសម្រកទម្ងន់ត្រឹមរយៈពេលខ្លី។
១) ស្ងោរត្រឡាចទទួលទាន
អ្នកក៏អាចទទួលទានវាជំនួសអាហារពេលល្ងាច ឬទទួលទានមុនអាហារពេលល្ងាច ដើម្បីឲ្យក្រពះឆ្អែតបានយូរ ហើយទទួលទានបាយល្ងាចមិនសូវច្រើន ដែលជួយឲ្យរាងកាយស្រកទម្ងន់លឿន។ នោះគឺយើងយកត្រឡាចមកកាត់ជាបំណែកតូចៗ ហើយស្ងោរជាមួយទឹកធម្មតា ហើយយកមកទទួលទាន។
ចំណាំអ្នកមានជំងឺរលាកក្រពះ រាក ឬមានសម្ពាធឈាមទាប យើងមិនណែនាំឲ្យអនុវត្តវិធីទាំង ២ ខាងលើ ដើម្បីសម្រកទម្ងន់នោះទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក