តើអ្នកធ្លាប់ចាប់ដៃជាមួយមនុស្សពិសេសហើយបេះដូងអ្នកលោតដុកដាក់ៗទេ! ហើយមានអារម្មណ៍រាប់រយទាក់ទិននឹងអ្វីដែលគេគិត? តើគេជាគូ ឬមិនពិត? តើគេជាមនុស្សបែបណា ។ល។
វាត្រូវការពេលវេលាដើម្បីមើលចិត្តគ្នា ប៉ុន្តែថ្ងៃនេះគេហទំព័រ Knongsrok មានវិធីងាយស្រួលជាងសម្រាប់អ្នកក្នុងការពិនិត្យមើល ព្រោះគ្រាន់តែសង្កេតមើលពីរបៀបចាប់ដៃវាក៏អាចប្រាប់ថា តើគេជាមនុស្សប្រភេទណា? ហើយវិធីសាស្ត្រនេះមានប្រសិទ្ធភាពទាំងអ្នកនិងគាត់។
A. ម្រាមដៃបួនចាប់គ្នា ហើយមេដៃត្រួតលើគ្នា
ប្រភេទ A គាត់គឺជាមនុស្សដែលមានក្តៅ រួសរាយរាក់ទាក់ មានគុណសម្បត្ដិល្អច្រើន ដែលធ្វើឱ្យមនុស្សនៅជុំវិញខ្លួនមានអារម្មណ៍មានក្តីសុខ។
ទន្ទឹមនឹងនោះគាត់ក៏មានភាពខ្មាស់អៀន ខ្លាចបរាជ័យ ពេលខ្លះក៏ជាមនុស្សលាក់ខ្លួន ជាមនុស្សឯកោ ទាំងដែលមើលទៅគាត់តែងតែសើចសប្បាយជាមួយមិត្តភ័ក្ត តែតាមពិតគាត់ឯកោណាស់ ដូច្នេះប្រសិនបើនរណាម្នាក់ស្មោះសរមក គាត់ក៏នឹងស្មោះសរទៅវិញ ព្រោះគាត់មិនចូលចិត្តនិយាយកុហកអ្នកណា ថែមទាំងមានការអត់ធ្មត់ខ្ពស់ទៀតផង ។
B. ម្រាមដៃប្រទាក់ជាប់គ្នាយ៉ាងតឹង
សំបកក្រៅគាត់អាចមើលទៅហ្មតចត់ ត្រជាក់ឬពិបាកប៉ាន់ស្មានថាគាត់កំពុងគិតអ្វី និងអ្វីដែលត្រូវធ្វើបន្ទាប់ណាស់ ។ នៅពេលនៅចំពោះមុខមនុស្សប្លែកគាត់មានទំនោរមើលទៅស្ងប់ស្ងាត់ និងកម្រប្រាប់អាថ៌កំបាំងជាមួយនរណាម្នាក់ណាស់ ។
ប៉ុន្តែនៅក្នុងកណ្តាលហ្វូងមនុស្សដែលស្និទ្ធស្នាល និងជឿជាក់បាន គាត់នឹងប្រែទៅជាមនុស្សមួយផ្សេងទៀត ។ តែបើនៅខាងក្នុងជម្រៅចិត្តគាត់ តែងតែលាក់ភាពឯកកោ និងទុក្ខព្រួយ ដោយចង់មាននរណាម្នាក់ចូលមកយល់ចិត្ត និងផ្តល់ក្តីស្រឡាញ់ឲ្យគាត់ ដូច្នេះបើនរណាអាចបំបែកជញ្ជាំងក្នុងចិត្តគាត់បាន គាត់នឹងស្រឡាញ់អ្នកអស់ពីចិត្ត។ ហើយប្រសិនបើគាត់ស្រឡាញ់នរណាម្នាក់ហើយ គាត់នឹងស្រឡាញ់អស់មួយជីវិត ។
អ្វីដែលគួរចំណាំទុកគឺ គាត់មិនចូលចិត្តការមិនអើពើ ឬមិនយកចិត្តទុកដាក់ទេ វានឹងធ្វើឱ្យគាត់មានអារម្មណ៍មិនល្អ ដូច្នេះប្រសិនបើនរណាម្នាក់មានដៃគូជាមនុស្សប្រភេទនេះ សូមយកចិត្តទុកដាក់ចំពោះគាត់បន្តិច។
C. ម្រាមដៃប្រទាក់គ្នាថ្នមៗ ដៃម្ខាងទៀតត្រកងដៃ
នៅក្នុងក្រសែភ្នែករបស់មនុស្សទូទៅ គាត់ហាក់ដូចជាមនុស្សខ្លាំងម្នាក់ ប៉ុន្តែនៅខាងក្នុងជម្រៅចិត្តមានភាពផុយស្រួយ មានការព្រួយបារម្ភខ្លាំង និងអសន្តិសុខ។
ហើយនេះក៏ជាហេតុផលមួយ ដែលធ្វើឱ្យគាត់ក្លាយជាមនុស្សម្នាក់ដែលប្រយ័ត្នប្រយែងខ្លួន ពេលនៅក្បែរមនុស្សប្លែកមុខ ប៉ុន្តែប្រសិនបើនរណាអាចធ្វើឱ្យគាត់សើចបាន គាត់នឹងឆាប់ស្និទ្ធស្នាលភ្លាម ព្រោះតាមពិតគាត់ជាមនុស្សគួរអោយស្រលាញ់ណាស់ មិនមើលទៅក្រអឺតក្រទមដូចដែលវាលេចឡើងនៅលើកដំបូងទេ។
ប្រសិនបើអ្នកស្គាល់គាត់ឲ្យច្បាស់ទៅ ក្នុងជីវិតពិតគាត់ឯកោភ័យខ្លាច លើសពីនេះគាត់ក៏ជាមនុស្សចិត្តល្អ នរណាម្នាក់ដែលសុំជំនួយ នឹងទទួលបានការឆ្លើយតបភ្លាមៗ រហូតដល់ពេលខ្លះគាត់ងាយចាញ់បោក ឬត្រូវនរណាម្នាក់ទាញយកផលប្រយោជន៍ទៀតផង (នេះហើយជាមូលហេតុ ដែលគាត់មិនបើកចិត្តដោយងាយ) ។
ហើយទោះបីគាត់ស្រឡាញ់លុយក៏ដោយ ប៉ុន្តែគាត់មិនមែនជាទាសករនៃលុយទេ ប្រសិនបើនរណាម្នាក់មានដៃគូប្រភេទ C គួរតែយល់ពីគាត់ ហើយធ្វើឱ្យគាត់មានអារម្មណ៍កក់ក្តៅ ធ្វើឲ្យគាត់មានអារម្មណ៍មានសុវត្ថិភាពពេលនៅជាមួយអ្នក ហើយគាត់នឹងមិនទៅណាទេ។
D. ប្រទាក់ម្រាមដៃរបស់គ្នាស្រាលៗ ដោយភាគីម្ខាងអ្នកចាប់
គាត់ជាមនុស្សងាយៗ មិនចូលចិត្តរញ៉េរញ៉ៃនឹងបញ្ហាឲ្យធុញទ្រាន់ឡើយ ថែមទាំងមិនចេះគុំគួន ប្រសិនបើវាពិតជាមិនឈឺចាប់ទេ គាត់នឹងភ្លេចវាទាំងស្រុងដោយមិនយកមកចាំឲ្យរញ៉េរញ៉ៃខួរក្បាលឡើយ។
ទៀតសោត គាត់មិនចូលចិត្តធ្វើការជ្រើសរើស ឬសង្កេតមើលព័ត៌មានលម្អិតតូចបំផុត ឧទាហរណ៍៖ គួយកពណ៌ណា? ឬដឹងថាថ្ងៃនេះអ្នកមើលទៅប្លែកត្រង់ណា? វាជាសំណួរដែលគាត់មិនចង់ឆ្លើយ (ព្រោះវាត្រូវការពេលយូរដើម្បីគិត) ។
គាត់ជាមនុស្សមានសភាវគតិប្រយុទ្ធ ប្រសិនបើត្រូវធ្វើអ្វីមួយ នោះគាត់នឹងគ្រោងទុកយ៉ាងហ្មតចត់ ហើយខិតខំជំនះធ្វើឱ្យបាន ពេលខ្លះមើលទៅរឹងរូសទាំងដែលដឹងថាខុសក៏ដោយ ក៏នឹងនៅតែបន្តប្រកាន់ខ្ជាប់ជំនះឲ្យបានដែរ ។
តែភាពទាក់ទាញរបស់គាត់គឺស្នាមញញឹម និងសំណើចរបស់គាត់ ជាមួយនឹងទឹកមុខដ៏ម៉ឺងម៉ាត់ បើគ្រាន់តែសម្លឹងមើលមុខគឺមិនអាចអានចិត្តបាន ថាគាត់កំពុងគិតអ្វីឡើយ ។
E. ចាប់កាន់ដៃភាគីម្ខាងទៀត
ជាមនុស្សបើកចំហ ហើយស្អប់ការក្បត់ផងដែរ ប៉ុន្តែទោះបីជាគាត់ឈឺចាប់ ឬត្រូវគេធ្វើឲ្យឈឺក៏ដោយ ក៏គាត់នៅតែអភ័យទោសឱ្យអ្នកដទៃជានិច្ច នោះក៏ព្រោះគាត់ជាមនុស្សចិត្តទូលាយ ស្លូតបូត ចូលចិត្តជួយអ្នកដទៃ។
ហើយទោះបីជាគាត់មិនចង់ធ្វើក៏ដោយ ក៏គាត់នៅតែព្យាយាមបំពេញវាដើម្បីឱ្យភាគីម្ខាងទៀតមានអារម្មណ៍ស្រណុកចិត្តដែរ អាចនិយាយបានថា គាត់ជាអ្នកសម្របសម្រួល ទាំងដែលគាត់ខឹងក៏ដោយ។
ប៉ុន្តែជាមួយនឹងការពូកែទប់អារម្មណ៍បានល្អ ដូច្នេះស្ទើរតែគ្មាននរណាម្នាក់បានឃើញគាត់ខឹង និងស្អប់នរណាម្នាក់ដោយងាយឡើយ។ ម្យ៉ាងវិញទៀត គាត់ប្រហែលជាវាមើលទៅសាមញ្ញ គ្មានសម្ភារៈនិយម ប៉ុន្តែរឿងល្អនោះគឺថាគាត់នឹងមិនមានល្បិចកល ឬជាព្រាននារីទេ ប្រសិនបើគាត់ស្រឡាញ់នរណាហើយ គាត់នឹងឲ្យតម្លៃម្នាក់នោះណាស់ ៕
ប្រភព៖ Knongsrok