នៅសប្តាហ៍ចុងក្រោយនៃខែកញ្ញា ក៏ដូចជាត្រៀមបើកចូលទំព័រខែថ្មី តុលា រាប់ចន្លោះពីថ្ងៃចន្ទទី ២៧ ដល់ថ្ងៃអាទិត្យទី ៣ ខាងមុខ តាមក្បួនហោរាសាស្រ្តបានទស្សន៍ទាយឃើញថា អ្នកកើតឆ្នាំទាំង ៣ ខាងក្រោម នឹងមានរាសីឡើងខ្ពស់ត្រដែត៖
អ្នកកើតឆ្នាំមមែ - ពពែ
មនុស្សដែលកើតឆ្នាំឆ្នាំមមែ តែងមានចរិតស្លូតបូត មានការអត់ធ្មត់ខ្ពស់ និងមិនរុញរាក្នុងការដោះស្រាយបញ្ហាដែលត្រូវជួបចំពោះមុខ។ ពួកគេក៏ជាមនុស្សឈ្លាសវៃ និងប្រមូលបានបទពិសោធន៍ច្រើនក្នុងជីវិត ជាដើមចមនាំឲ្យអ្នកកើតឆ្នាំមមែ រមែងទទួលបានភាពរីកចម្រើនយ៉ាងឆាប់រហ័ស។
យ៉ាងណាតាមហោរាសាស្រ្តគន់គូរមើលនៅសប្តាហ៍ថ្មីនេះ អ្នកកើតឆ្នាំមមែ នឹងទទួលបានជោគជ័យខ្ពស់ក្នុងអាជីពរបស់ពួកគេ ងាយស្រួលក្នុងការបង្កើតចំណូល ទាញយកទ្រព្យទាំងដុំចូលហោប៉ៅ ពោលជាលាភធំ ធំជាងសប្តាហ៍មុនៗឯទៀត។
អ្នកកើតឆ្នាំច – ឆ្កែ
នៅពេលតាំងចិត្តថាធ្វើអ្វីមួយ អ្នកកើតឆ្នាំច នឹងធ្វើដល់ទីបញ្ចប់ ទោះបីលទ្ធផលចុងក្រោយល្អឬបែបណាក៏ទទួលស្គាល់ ព្រោះវាជាការខិតខំប្រឹងប្រែងអស់ពីខ្លួនទៅហើយ។ ដោយសារតែឆន្ទៈមិនងាយបោះបង់នេះឯង ជាដើមចមនាំឲ្យអ្នកកើតឆ្នាំច អាចទទួលបានផ្កាយលើកសំណាង សម្រាប់សប្តាហ៍ថ្មី។
ចាប់ពីបើកក្បាលថ្ងៃចន្ទនេះតទៅ អ្នកកើតឆ្នាំច នឹងមានជីវិតដើររលូន ទាំងផ្នែកទ្រព្យផ្នែកស្នេហ៍ មិនមានការខ្វាយខ្វល់ជាបញ្ហាអ្វីទាំងអស់។ ពួកគេនឹងទទួលបានជីវិតពេញលេញ ធ្វើឲ្យមនុស្សជាច្រើនច្រណែន នៅរយៈពេលដ៏ខ្លីខាងមុខ។
អ្នកកើតឆ្នាំឆ្លូវ – គោ
មនុស្សដែលកើតឆ្នាំឆ្លូវ ជាមនុស្សដែលមានការសន្សំសំចៃខ្ពស់ តែយ៉ាងណាពួកគេក៏រមែងមានចំណូលហូរចូលកាន់ខែមិនខ្វះខាតដែរ។ តែសំណាងធំ នៅតែកើតមានសម្រាប់សប្តាហ៍ថ្មី ចូលដល់អ្នកកើតឆ្នាំឆ្លូវ ឲ្យជៀសអស់បញ្ហាលំបាកទាំងឡាយ ហើយមានការសប្បាយចូលមកពញាក់អារម្មណ៍ដោយមិនដឹងខ្លួន។
ចូរបន្តភាពឲ្យអស់លទ្ធផល ប្រើប្រាស់ឲ្យអស់នៅទេពកោសល្យដែលមាន ព្រោះលាភធំនៅនឹងមុខ សម្រាប់អ្នកធ្វើការអាចឡើងតំណែង សម្រាប់អ្នករកស៊ី ដូចមានគេសែងលុយយកមកឲ្យដល់ផ្ទះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក