របស់ទាំង ៤ នៅខាងក្រោមនេះ ទោះអ្នកដទៃគេប្រគល់ឲ្យអ្នកដោយទទេ មិនយកថវិកាពីអ្នកសូម្បីមួយសេន្តក៏ដោយ ក៏កុំយកឲ្យសោះ ព្រោះវាជារបស់អាប់លាភ នាំគ្រោះចូលដល់ជីវិតអ្នកបាន៖
៤) នាឡិកាចាស់ ឬខូច
នាឡិកាគឺជាវត្ថុតំណាងឲ្យពេលវេលា លំហូរពេលនៃជីវិត ប្រសិនវាលែងដំណើរការហើយ វាប្រៀបដូចជាសំណាងអាក្រក់មួយអ៊ីចឹងដែរ។ ទោះមើលឃើញស្អាត ក៏ត្រូវតែបដិសេធមិនទទួលយកដែរ ព្រោះវាអាចប៉ះពាល់នាំគ្រោះមហន្តរាយមកក្នុងជីវិតអ្នកបាន។
៣) កាបូបលុយដែលគេប្រើហើយ
យោងតាមក្បួនហុងស៊ុយ កាបូបមួយម្ចាស់មួយ មិនអាចកាបូបមួយម្ចាស់ពីរ ឬម្ចាស់បី ទៅដល់ដៃអ្នកដទៃនោះទេ។ ដូច្នេះពេលទៅទិញកាបូបក្តី កុំទិញរបស់មួយតឹក ត្រូវតែទិញកាបូបថ្មី មិនទាន់មាននរណាប្រើ។
កាបូបចាស់មិនមែនជារបស់នាំសំណាងទេ ព្រោះម្ចាស់ចាស់ហាក់ដូចស្រូបយកថាមពលវិជ្ជមានពីវាអស់ហើយ នៅឡើយតែឥទ្ធិពលអាក្រក់អាចប៉ះពាល់ដល់អ្នកប្រើប្រាស់បន្ទាប់។
២) អាសនៈនិងចានធូប ដែលគេប្រើហើយ
នៅក្នុងហុងស៊ុយ អាសនៈនិងគ្រឿងចានធូប គឺជាវត្ថុដែលមិនត្រូវអនុញ្ញាតឲ្យប្រើដល់ដៃអ្នកបន្ទាប់នោះទេ ព្រោះវាជារបស់ដែលតំណាងដល់បុព្វបុរសនិងព្រះនៃទ្រព្យសម្បត្តិ។ បើគេឈប់ប្រើ គេបោះចោល ក៏កុំទៅរើស ហើយបើទោះបីគេឲ្យ ក៏កុំទៅយក។ ព្រោះវាមិនបាននាំសំណាង នាំលាភដល់អ្នកឡើយ ផ្ទុយទៅវិញជារឿងងាយក្នុងការសាបចូលនូវថាមពលអាក្រក់។
១) កញ្ចក់ចាស់ឬបែក
យោងតាមក្បួនហុងស៊ុយ កញ្ចក់ជាស្ពានតភ្ជាប់រវាងថាមពលវិជ្ជមាន និងអវិជ្ជមាន ដូច្នេះកញ្ចក់ដែលចាស់ ឬបែក វាប្រៀបដូចជាកំពុងមានថាមពលអាក្រក់ ដែលមិនមែនជាហុងស៊ុយល្អសម្រាប់អ្នកប្រើប្រាស់បន្ទាប់ឡើយ។
ចាស់ៗតែងតែនិយាយថា ទៅជួលផ្ទះក៏ដោយ ទិញផ្ទះគេក៏ដោយ របស់ផ្សេងអាចប្រើប្រាស់បាន តែកញ្ចក់នេះមួយហាមផ្តាច់ត្រូវប្តូរថ្មី មកក្លាយជារបស់យើង កុំឲ្យជាប់ជំពាក់នឹងអ្នកចាស់ឲ្យសោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក