រឿង ៤ យ៉ាងសំខាន់ណាស់ដែលស្ត្រីគួរតែធ្វើ មុនពេលចូលគេង ដើម្បីជួយឱ្យគេងលក់ស្កប់ស្កល់ សម្រស់ក្មេងជាងវ័យ

ការគេងលក់ស្រួលជារៀងរាល់យប់ពិតជាមានសារៈសំខាន់ណាស់ ព្រោះវាអាចជួយអ្នកឲ្យមានសុខភាពល្អ ជៀសវាងជំងឺគ្រប់យ៉ាង ជាពិសេសចរន្តឈាមមានដំណើរការល្អក្នុងរាងកាយ។ ដូច្នេះ ដើម្បីជួយឲ្យគេងលក់ស្កប់ស្កល់ អ្នកត្រូវតែចងចាំនឹងធ្វើរឿងទាំងនេះជាមុនសិន។

សម្លៀកបំពាក់តឹងៗ

ការស្លៀកពាក់ខោអាវតឹងពេកនឹងធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួលនៅពេលគេង។ ការស្លៀកពាក់តឹងពេកក៏រំខានដល់ចរន្តឈាម ហើយមិនត្រឹមតែប៉ះពាល់ដល់ដំណេកប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់សុខភាពទៀតផង។ ដើម្បីគេងលក់ស្កប់ស្កល់ អ្នកគួរតែជ្រើសរើសសំលៀកបំពាក់រលុងៗ ត្រជាក់ៗ ដើម្បីឱ្យរាងកាយអ្នកបានសម្រាកហើយឆាប់ងងុយគេង។

អាវទ្រនាប់

អាវទ្រនាប់គឺជាសំលៀកបំពាក់ដែលស្ត្រីគួរតែដោះចេញនៅពេលចូលគេង។ ការស្ទង់មតិមួយដោយវិទ្យាស្ថានស្រាវជ្រាវហាវ៉ៃ (សហរដ្ឋអាមេរិក) បានរកឃើញថា អ្នកដែលពាក់អាវទ្រនាប់លើសពី១២ ម៉ោងគឺមានហានិភ័យកើតជំងឺមហារីកសុដន់ ២០ ដងច្រើនជាងអ្នកដែលមិនពាក់វាឬពាក់តិចជាង។ លើសពីនេះការពាក់អាវទ្រនាប់ក៏ធ្វើឱ្យញើសមិនអាចរត់ចេញបានដែរងាយបង្កឱ្យរមាស់រមាស់មុនមិនស្រួលពេលគេង។

គ្រឿងអលង្ការ

គ្រឿងអលង្ការគឺជារបស់ដែលមិនអាចខ្វះបានសម្រាប់ស្ត្រីជាច្រើន។ ប៉ុន្តែនៅពេលចូលគេងការពាក់គ្រឿងអលង្ការពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ នៅពេលគេងប្រសិនបើអ្នកគេងពីលើរបស់របរផ្សេងៗចរន្តឈាមនឹងត្រូវបានរាំងស្ទះដោយបង្កើតអារម្មណ៍មិនស្រួល។

គ្រឿងសម្អាងតុបតែងមុខ

ប្រសិនបើអ្នកមិនលុបគ្រឿងសម្អាងចេញមុនពេលចូលគេងស្បែករបស់អ្នកនឹងត្រូវខូចខាតរន្ធញើសនឹងស្ទះហើយបណ្តាលឱ្យកើតមុន ស្បែកក៏ស្រអាប់និងប្រែពណ៌ ពន្លឿនដំណើរការចាស់។ ទោះបីជាអ្នកមិនផាត់មុខ ប្រើត្រឹមឡេការពារកម្តៅថ្ងៃក៏ដោយ អ្នកនៅតែត្រូវលុបគ្រឿងសម្អាងចេញហើយលាងមុខឱ្យស្អាតមុនពេលចូលគេង៕

ប្រភព៖ បរទេស