ចែក​គ្នា​ដឹង! រូបមន្ត​ប្រើ​ខ្ទឹម​ស អាច​ព្យាបាល​មុខ​មុន យ៉ាង​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព

ខ្ទឹម​ស ដែល​គេ​យក​ទៅ​ចម្អិន​អាហារ នៅ​ខាង​ក្នុង​នោះ​មាន​ផ្ទុក​សមាសធាតុ​ល្អៗ​ជា​ច្រើន ដែល​វា​ក៏​ដើរ​តួ​ក្នុង​ការ​ព្យាបាល​មុខ​មុន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ។ យ៉ាង​ណា Knongsrok សូម​ណែនាំ​នូវ​រូបមន្ត ចែក​អ្នក​រាល់​គ្នា​ឲ្យ​បាន​ដឹង និង​អាច​យក​ទៅ​អនុវត្ត​ដោយ​សុវត្ថិភាព៖

បញ្ជាក់​ថា​ខ្ទឹម​ស​មាន​ផ្ទុក​សារជាតិ diallyl disulfide, allicin និង Sulphur ដែល​មាន​ឥទ្ធិពល​ក្នុង​ការ​ប្រឆាំង​នឹង​បាក់តេរី ហើយ​កាត់​បន្ថយ​ការ​ឡើង​ក្រហម​លើ​ស្បែក​ដែល​ងាយ​កើត​មុន។ វីតាមីន B, E... ជួយ​ស្តារ​ស្បែក​ដែល​ខូច ហើយ​កាត់​បន្ថយ​ស្នាម​អុជ​ខ្មៅ ការពារ​ការ​កើត​មុន។

Cach Tri Mun Bang Toi1

Cach Tri Mun Bang Toi

លើស​ពី​នេះ​ខ្ទឹម​ស​ក៏​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​មាន​ត្រឹម​តែ​មាន​ប្រសិទ្ធភាព​ការពារ​ការ​កើត​មុន​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ល្អ​សម្រាប់​សរីរាង្គ​មួយ​ចំនួន​ផ្សេង​ទៀត​នៃ​រាងកាយ​ផង​ដែរ។ ជាង​នេះ​សារធាតុ​រ៉ែ​ដូច​ជា​ម៉ាញេសូម ផូស្វ័រ កាល់ស្យូម ក៏​ជួយ​បង្កើន​ភាព​ធន់​របស់​ស្បែក។

វិធី​ធ្វើ៖

Cach Tri Mun Bang Toi 1

លាង​សម្អាត​ផ្ទៃ​មុខ​របស់​អ្នក​ជា​មុន

បន្ទាប់​មក​កាត់​ផ្នែក​ខាង​លើ​នៃ​ខ្ទឹម​ស ហើយ​ចិញ្ច្រាំ​វា​ឲ្យ​ក្លាយ​ទៅ​ជា​ផ្នែក​តូចៗ រួច​យក​វា​មក​បិទ​លើ​ផ្ទៃ​មុខ ត្រង់​ទីតាំង​កើត​មុន

ទុក​វា​ចោល​មួយ​យប់ រួច​ព្រឹក​ឡើង ងើប​មក​លាង​មុខ​ជាមួយ​ទឹក​ធម្មតា

យើង​នឹង​ឃើញ​សភាព​មុន នឹង​ប្រែ​ទៅ​ជា​រលោង ហើយ​ថយ​ស្នាម​ក្រហម ដោយ​មុន​តូចៗ​នឹង​ងាយ​បាត់​យ៉ាង​លឿន​ត្រឹម​រយៈ​ពេល​ខ្លី។

វិធី​ពិសេស​ម្យ៉ាង​ទៀត៖

Cach Tri Mun Bang Toi 2

អ្នក​អាច​យក​ល្បាយ​ខ្ទឹម​ស ម​លាយ​ជាមួយ​នឹង​ទឹក​ឃ្មុំ ឬ​រមៀត ឬ​ទឹក​បន្ទាល​ក្រពើ ឬ​ប្រេង​អូលីវ ហើយ​អនុវត្ត​ការ​លាប​ទៅ​លើ​ទីតាំង​មុន​ដដែល ដោយ​វា​នឹង​មាន​ប្រសិទ្ធភាព​ជាង​វិធី​ទី ១ ទៅ​ទៀត។ យ៉ាង​ណា​ណែនាំ​សម្រាប់​អ្នក​ដែល​ដឹង​ថា​ខ្លួន​ឯង​មាន​ស្បែក​ស្តើង ក៏​គួរ​តែ​ប្រើប្រាស់​ឬ​ព្យាបាល​តាម​វិធី​ទាំង​ពីរ​ខាង​លើ​នៅ​កម្រិត​ទាប​បំផុត ហើយ​គួរ​កំណត់​ការ​ទទួល​ទាន​របស់​ដែល​ក្តៅ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក