ក្នុងអាពាហ៍ពិពាហ៍ស្ត្រីគិតថាប្រសិនបើចង់មានសុភមង្គលនិងភាពសុខសាន្ត ត្រូវតែជ្រើសរើសបុរសអ្នកមានដែលមានលុយច្រើន។ ប៉ុន្តែការពិតប្រសិនបើបុរសគ្រាន់តែផ្តល់ប្រាក់ឱ្យអ្នកនោះអាពាហ៍ពិពាហ៍ត្រូវបានចាត់ទុកថា បរាជ័យហើយ។ ហេតុដូច្នេះការធ្វើជាស្ត្រីរៀបការជាមួយបុរសអ្នកមានគឺមិនល្អ ដូចរៀបការជាមួយបុរសដែលចេះជួយលាងចាន ធ្វើម្ហូបនិងមើលថែកូនរបស់នាងឡើយ។
បច្ចុប្បន្ននេះនៅតែមានបុរសជាច្រើនដែលតែងតែទៅផ្ទះបាយដើម្បីជួយប្រពន្ធធ្វើកិច្ចការក្នុងផ្ទះ ប៉ុន្តែម្តាយក្មេករបស់ពួកគេបែរជាស្តីបន្ទោសកូនប្រសាភ្លាមៗថា «ហេតុអ្វីបានជាអ្នកអនុញ្ញាតឱ្យបុរសធ្វើរឿងតូចតាចរបស់ស្ត្រី? បើគិតអំពីរឿងនេះស្ត្រីពិបាកចិត្តណាស់នៅពេលដែលពួកគេជាស្ត្រីដែរ តែម្តាយក្មេកមិនមានចិត្តអាណិតអាសូរ។
ស្ត្រីដែលមានសំណាងបំផុតគឺមានស្វាមីដែលយល់ចិត្តនិងមានម្តាយក្មេកជាទីស្រលាញ់។ ម្តាយក្មេកសម័យទំនើបៗ ភាគច្រើនមានចិត្តសាស្ត្រច្រើនតែងតែប្រាប់កូនប្រុសឱ្យជួយប្រពន្ធជានិច្ច។ ពេលប្រពន្ធចម្អិនប្តីជាអ្នកបោកខោអាវ។ ប្រពន្ធមើលថែកូនប្ដីជាអ្នកសម្អាត។
មានបុរសអ្នកមានជាច្រើននៅលើពិភពលោកដែលនៅតែលាងចានដើម្បីប្រពន្ធរៀងរាល់ថ្ងៃ។ តាមពិតទៅការលាងចានត្រូវបានគេមើលឃើញថា ជាគន្លឹះនៃអាពាហ៍ពិពាហ៍ដ៏មានសុភមង្គល។ គូស្វាមីភរិយាដែលចែករំលែកកិច្ចការផ្ទះជាមួយគ្នាសាមញ្ញបំផុតគឺជួយគ្នាលាងចាននឹងបង្កើនចំណងរវាងអ្នកទាំងពីរជាងប្តីប្រពន្ធដែលមានតួនាទីជា“អ្នករកស៊ីចិញ្ចឹម-មេផ្ទះធ្វើការផ្ទះ” ។ ។
ប្រសិនបើអ្នកចង់បានបេះដូងមនុស្សស្រី ដើម្បីឱ្យនាងអាចផ្តល់នូវក្តីស្រឡាញ់ ការលះបង់ទាំងអស់ចំពោះស្វាមីរបស់នាង ប្តីត្រូវចេះរកវិធីដើម្បីយល់ពីពួកគេ។ ហើយវិធីមួយដើម្បីយល់ពីស្ត្រីគឺធ្វើកិច្ចការផ្ទះជាមួយពួកគេ ឆ្លងកាត់អារម្មណ៍និងការលំបាកដូចគ្នា៕
ប្រភព៖ បរទេស